បើមិនប្រែប្រួលទេ កីឡាករWan-Bissakaនិងពិនិត្យសុខភាពក្នុងពេលឆាប់ៗនេះជាមួយ Man UTD
ក្តីស្រម៉ៃរបស់ក្រុមបិសាចក្រហមដែលដឹកនាំដោយលោក Ole gunnar solskjær ដោយមានបំណងចង់បានខ្សែការពារ២ទៅ៣រូបមកបន្ថែមប្រព័ន្ធការពារខាងក្រោមនោះ ឥឡូវបានក្លាយជាការពិតបណ្តើរៗហើយ ខណៈដែលក្រុមបិសាចក្រហមបានឈានទៅដល់ចំណុចមួយជាមួយខ្សែការពាររបស់ក្រុម Crystal Palace គឺកីឡាករ Wan-Bissaka។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរបញ្ជាក់ផងដែរថា Manchester United យល់ព្រមលើតម្លៃផ្ទេរជាមួយក្លឹប Crystal Palace ទៅនិងកីឡាករ Wan-Bissaka ប្រមាណ ៥០លានផោន ជាមួយគ្នានោះបើមិនប្រែប្រួលនោះទេ Wan Bissaka និងទៅពិនិត្យសុខភាពក្នុងពេលឆាប់ៗនេះដោយរូបគេទទួលបាន ជិត ៩ម៉ឺនផោនក្នុង១ប្ដាហ៍ ។
គួររំលឹកថា ក្រៅពីកីឡាករខ្សែការពារ Wan-Bissaka ក្លឹបបិសាចក្រហម Manchester United នៅមានបំណងចង់បានខ្សែការពាររបស់ក្រុម Napoli គឺកីឡាករ Koulibaly ស្របពេលដែលក្រុមនៅអ៊ីតាលីមួយនេះចង់លក់ Koulibaly ក្នុងតម្លៃខ្លួនមហាសាល៕