សុខ ធី អាចពិបាកពីព្រោះត្រូវដំឡើងទម្ងន់ប៉ះ រ៉ូដថាំង នៅ One Championship
ជារឿងពិបាកមួយសម្រាប់អ្នកប្រដាល់គុនខ្មែរ សុខ ធី ដោយសារត្រូវដំឡើងទម្ងន់ប្រកួតជាមួយជើងខ្លាំងរបស់ថៃ រ៉ូដថាំង ក្នុងប្រភេទទម្ងន់ Flyweight ពោលគឺទម្ងន់ ៦១.៤ គីឡូក្រាម នៅព្រឹត្តិការណ៍ One Championship នាថ្ងៃទី ១០ ខែ ឧសភា នាទឹកដីប្រទេសថៃ ។
តាមការបង្ហើបរបស់លោក សាន សៅសាន់ ដែលជាគ្រូបង្ហាត់ សុខ ធី រៀបរាប់ថាលោកមានការព្រួយបារម្ភខ្លះៗចំពោះការប្រកួត សុខ ធី ពីព្រោះកូនសិស្សរបស់លោកធ្លាប់ប្រកួតតែក្នុងប្រភេទទម្ងន់ ៥៧ រឺ ៥៨ តែប៉ុណ្ណោះ ប៉ុន្តែលើកនេះត្រូវប្រកួតក្នុងទម្ងន់ ៦១.៤ តាមកម្មវិធី One ។
សូមបញ្ជាក់ថា នេះជាលើកទី៣ហើយសម្រាប់កីឡាករ សុខ ធី ដែលមានឈ្មោះប្រកួតនៅស្ថាប័នលំដាប់ពិភពលោកមួយនេះ ដោយ២ដងកន្លងមករូបគេបានចាញ់កីឡាករថៃ ឡឺសិលា ទាំងពីរដង ៕