វិសាខាដាក់គោលដៅឈ្នះទាំង៥ប្រកួតនៅសល់ក្នុងលីគកំពូល
វិសាខា ទើបទទួលបានភាពជោគជ័យក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន នាពេលថ្មីៗ ដោយក្រសោបបានតំណែងជើងឯក និងជាការលើកពានលើកទី៣ជាប់ៗគ្នា។
យ៉ាងណា ក្រុមរបស់លោកជំទាវ កែសួន សុភី បានរក្សានូវមហិច្ឆតាដ៏ខ្ពស់របស់ខ្លួន នោះគឺគោលដៅឈ្នះការប្រកួតដែលនៅសល់ទាំង៥លើកក្នុងក្របខណ្ឌកំពូលកម្ពុជា។
វិសាខាកំពុងឈរនៅលេខ២ មាន៤០ពិន្ទុពីការប្រកួត២២លើក។ បើកឆាក Top 4 ពួកគេបានចាញ់ភ្នំពេញក្រោន៤ទល់នឹង៣៕