ថៃលេខ១ និងសិង្ហបុរីលេខ២ក្នុងពូល A ពាន AFF Cup ឆ្នាំនេះ
ពូល A ប្រចាំពានរង្វាន់ AFF Cup 2020 បានបញ្ចប់ការប្រកួតជាស្ថាពរហើយ ដោយក្រុមជម្រើសជាតិថៃ បានយកឈ្នះសិង្ហបុរី ២ទល់នឹង០ យកបានចំណាត់ថ្នាក់លេខ១។ ចំណែកសិង្ហបុរី ទទួលបានចំណាត់ថ្នាក់លេខ២។
ក្រុមរហស្សនាមដំរីចម្បាំងថៃ បានបញ្ចប់នៅលេខ១ក្នុងពូល A ជាមួយជ័យជម្នះទាំង៤លើក មាន១២ពិន្ទុ ខណៈក្រុមតោកន្ទុយត្រីសិង្ហបុរី ឈ្នះ៣ និងចាញ់១ មាន៩ពិន្ទុ។
លទ្ធផលផ្សេងៗទៀតក្នុងពូល A នេះ ហ្វីលីពីនឈ្នះមីយ៉ាន់ម៉ា ២ទល់នឹង៣ នៅថ្ងៃចុងក្រោយ យកបាន៦ពិន្ទុ។ មីយ៉ាន់ម៉ា ៣ពិន្ទុនៅលេខ៤ និងទីម័រខាងកើតចាញ់ទាំងអស់ ស្ថិតនៅបាតតារាង និងពុំមានគ្រាប់បាល់បញ្ចូលទីសោះ ហើយរបូតដល់ទៅ១៣គ្រាប់។
ដូច្នេះ ក្រុមលេខ១ពូល A ថៃរង់ចាំប៉ះក្រុមលេខ២នៅពូល B និងក្រុមលេខ២ពូល A សិង្ហបុរី ត្រូវចាំប៉ះលេខ១ពូល B៕