អ៊ីតាលី ឈ្នះបែលហ្ស៊ិក បានលេខ៣ UEFA Nations League 2021
ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលីទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួត UEFA Nations League រដូវកាល ២០២១។
ក្រុមជើងឯក Euro 2020 បានយកឈ្នះបែលហ្ស៊ិក ដោយលទ្ធផល ២ទល់នឹង១ ក្នុងការប្រកួតយកលេខ៣នៅថ្ងៃអាទិត្យ ទី១០ ខែតុលា។ Nicolo Barella និង Domenico Berardi ជាអ្នករកគ្រាប់បាល់បញ្ចូលទីឲ្យអ៊ីតាលីនាំមុខ២ទល់នឹង០មុន។
Charles De Ketelaere ជាអ្នករកគ្រាប់បាល់បញ្ចូលទីសម្រាប់បែលហ្ស៊ិកដែលចាញ់បារាំងក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ចំណែកអ៊ីតាលីបានប្រកួតចាញ់អេស្ប៉ាញកាលវគ្គ៤ក្រុមចុងក្រោយ។
អេស្ប៉ាញ និងបារាំង ត្រូវប៉ះគ្នាដណ្ដើមជើងឯកយប់នេះ៕