អង្គរថាយហ្គឺរ ឈ្នះ Tiffy Army បន្តភាពមិនដែលចាញ់
ក្រុមបាល់ទាត់ អង្គរថាយហ្គឺរ បានយកឈ្នះក្រុម កងយោធពលខេមរភូមិន្ទ ( Tiffy Army ) ក្នុងលទ្ធផល ៣ ទល់ ២ នៃការប្រកួតពានរង្វាន់លីគកំពូលរដូវថ្មី ២០២១ ។
នាទឹកដីសៀមរាប ទីលាន SRU ក្រុម អង្គរថាយហ្គឺរ បានបើកការនាំមុខក្រុម ភ្ញៀវ ៣ គ្រាប់មុនដោយ កីឡាករ ឡុង ភារ៉ាត់ , តាំង ពិសី និង MAKSIM ។ មុនចប់វគ្គទី១ ក្រុម ទ័ព បានវាយបកវិញបាន២គ្រាប់ ដោយខ្សែប្រយុទ្ធ Cristiano Santos និង ណារ៉ុង កក្កដា ។
ការប្រកួតវគ្គទី២ មិនមានការស៊ុតបញ្ចូលទីគ្នានោះទេ រហូតចប់ការប្រកួតតែម្តង ។
ឆ្លងកាត់ការប្រកួត៣ដងកន្លងមក អង្គរថាយហ្គឺរ មិនទាន់ចាញ់នោះទេ ដោយស្មើ ព្រៃវែង ១ ទល់ ១ , ឈ្នះ គិរីវង់ ២ ទល់ ០ និង ឈ្នះ Tiffy Army ៣ ទល់ ២ នៅថ្ងៃនេះបន្តទៀត ។
ចំណែក Tiffy Army ជាការចាញ់លើកដំបូង បន្ទាប់ពីឈ្នះ AEU ២ ទល់ ១ និង ស្មើ វិសាខា ០ ទល់ ០ ៕