កត្តាសំខាន់ៗដែល ManCity អាចវ៉ា ManUTD និង Liverpool ថ្មីៗនេះ
Manchester City បច្ចុប្បន្នកំពុងឈរកំពូលតារាង Premier League ដោយនាំមុខក្រុមលេខ២ Manchester United ៣ពិន្ទុ ហើយលេងតិចជាងមួយប្រកួតថែមទៀត។ ចំណែក Liverpool ដែលជាជើងឯកឆ្នាំចាស់វិញនៅលេខ៤ តិចជាង Man City ៧ពិន្ទុ។
ឥឡូវយើងទៅអានកត្តាសំខាន់ៗដែលជួយឲ្យ Man City ឡើងជើងវិញ។
១. John Stone មិនស្ថិតក្នុងផែនការរបស់ Pep Guardiola ទេក្នុងរដូវកាលមុន ដោយលេងបានតែ១៦ដងប៉ុណ្ណោះ។ គេរួមចំណែក clean sheet ៣ដង។ យ៉ាងណា រដូវកាលនេះ Stone បានឡើងជើងវិញ។ គេទទួលបានទំនុកចិត្តពីលោក Pep Guardiola។ គ្រូបង្វឹកជនជាតិអេស្ប៉ាញពិតជាសប្បាយចិត្តដែលឃើញ Stones ជម្នះការលំបាក និងក្លាយជាខ្សែការពារលំដាប់កំពូលនៅអង់គ្លេស។
២. Ruben Dias ត្រូវបាន Man City ទិញក្នុងតម្លៃ៦៨លានអឺរ៉ូ។ គេបានក្លាយដៃគូសំខាន់ជាមួយ Stone នៅតំបន់ការពារ។ អ្នកទាំង២រួមចំណែកជួយ Man City ឈ្នះ១៣ប្រកួតជាប់គ្នា។ Dias ក៏ធ្វើឲ្យ Aymeric Laporte ជ្រុះពីកៅអីជម្រើសដំបូងដែរ។
៣. ពេលទៅដល់ Man City ដំបូង Joao Cancelo មិនអាចប្រជែងជាមួយ Kyle Walker លើតំបន់ការពារស្ដាំបានទេ។ ផ្ទុយទៅវិញ ក្នុងរដូវកាលនេះ គេបានស៊ីរ៉ូលកូដស្ដាំរបស៉ Walker ទាត់ចូលមួយគ្រាប់ និង assist ២ដងថែមទៀត។ គេថែមទាំងអាចលេងកូដឆ្វេងទៀតផង។
៤. បច្ចុប្បន្ននេះ Ilkay Gundogan ក៏ជាអ្នករកគ្រាប់បាល់ឆ្នើមម្នាក់នៅ Premier League។ គេរកបាន៧គ្រាប់ និង assist មួយដង។ ខ្សែបម្រើជម្រើសជាតិអាល្លឺម៉ង់ត្រូវបានរុញទៅប្រយុទ្ធលើជំនួស Sergio Aguero ដែលមានរបួស។
៥. បើគិតដល់ Kevin De Bruyne គេមិនបាច់និយាយច្រើនទេ។ ខ្សែបម្រើបែលហ្ស៊ិកបញ្ជូន១០ដង និងរកបាន៣គ្រាប់ហើយ៕