ផ្លូវការ! ក្រុមមាន់ខ្នាយមាស Tottenham Hotspur នឹងលេងនៅកីឡដ្ឋានថ្មីនៅខែក្រោយ
ក្រុមមាន់ខ្នាយមាស Tottenham Hotspur នឹងលេងប្រកួតដំបូងនៅកីឡដ្ឋានថ្មីរបស់ខ្លួននៅសប្ដាហ៍ទីមួយនៃខែមេសាខាងមុននេះដោយនឹងត្រូវប៉ះជាមួយ Crystal Palace នៅថ្ងៃទី៤ ខែមេសា ក្នុងក្របខ័ណ្ឌ Premier League។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជាការពិតទៅ ផែនការវិលទៅកីឡដ្ឋាន White Hart Lane ថ្មីនេះកើតឡើងតាំងពីខែកញ្ញាឆ្នាំ២០១៨មកម្ល៉េះប៉ុន្តែត្រូវបានពន្យារពេលជាច្រើនខែ ដោយសារការសាងសង់មានការយឺតយ៉ាវ និងរាំងស្ទះបញ្ហាបច្ចេកទេសមួយចំនួន។
គួរបញ្ជាក់ថា កីឡដ្ឋានថ្នេះមីបានចំណាយប្រាក់អស់ប្រមាណ ៧៥០លានផោន ហើយបានប្រើប្រាស់បច្ចេកវិទ្យាប្ដូរទីលានបាល់ទាត់ និងបាល់ឱបដោយស្វ័យប្រវត្តិលើកដំបូងនៅក្នុងប្រទេសអង់គ្លេសផងដែរ។