Haaland ជាប់ជាកីឡាករល្អជាងគេប្រចាំស្ថាប័ន PFA របស់អង់គ្លេស
Erling Haaland ត្រូវបានបោះឆ្នោតជាកីឡាករល្អជាងគេផ្នែកបុរសប្រចាំស្ថាប័ន PFA របស់អង់គ្លេស ក្រោយរួមចំណែកឈ្នះពានរង្វាន់៣ផ្សេងគ្នាសម្រាប់ Manchester City រដូវកាលមុន។
ខ្សែប្រយុទ្ធន័រវេរូបនេះរកបាន៥២គ្រាប់ពីគ្រប់កម្មវិធីក្នុងរដូវកាល២០២២/២០២៣។
Haaland ទទួលបានសម្លេងគាំទ្រច្រើនជាង Kevin de Bruyne និង John Stones ខណៈ Saka និង Martin Odegaard របស់ Arsenal និង Harry Kane របស់ Spurs ដែលបច្ចុប្បន្ននៅ Bayern Munich។
Man City រដូវកាលមុនបានឈ្នះ Premier League, FA Cup និង UEFA Champions League៕