
អតីតខ្សែការពារភ្នំពេញក្រោន Jonny Campbell ចេញពីក្លិបលីគកំពូលវៀតណាម
ក្លិបបាល់ទាត់ Ho Chi Minh City FC បានប្រកាសចែកផ្លូវគ្នាជាមួយ Jonny Campbell ហើយនៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែមិថុនា ឆ្នាំ២០២៣។
កីឡាករអាមេរិកខាងលើបានចូលរួមជាមួយក្លិបនៅលីគកំពូលវៀតណាមដើមរដូវកាល២០២៣នេះ និងបង្ហាញខ្លួនបាន៩ប្រកួត។ យ៉ាងណា គេបានរងរបួសក្រលៀន ហើយម្យ៉ាងទៀតគុណផលរបស់គេមិនដល់ការរំពឹងទុកផង។
Ho Chi Minh City FC បានថ្លែងអំណរគុណដល់ Campbell និងជូនពរគេជួបជោគជ័យនៅទ្រនំថ្មីផ្សេងទៀត។
គួររំឭកថា Jonny Campbell ធ្លាប់លេងនៅលីគកំពូលកម្ពុជាជាមួយភ្នំពេញក្រោន ឆ្នាំ២០១៨ នៅព្រះខ័នរាជស្វាយរៀង ២០១៩ និង២០២០។ ឆ្នាំ២០២២ គេបានចំណាយពេលជាមួយសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ៕