បាល់ទះកម្ពុជាឈ្នះ U19 ជើងទី២
ក្រុមបាល់ទះជម្រើសជាតិកម្ពុជាបានយកឈ្នះក្រុមជម្រើសជាតិបារាំង ដោយលទ្ធផល៣សិតទល់នឹង១ក្នុងជើងទី២ នៃការប្រកួតមិត្តភាពអន្តរជាតិ នៅថ្ងៃពុធ ទី២២ ខែកុម្ភៈ។
កាលជើងទី១ ក្រុមកម្ពុជាបានប្រកួតចាញ់ដោយលទ្ធផល៣សិតទល់នឹង០ កាលថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ។
លទ្ធផលនៃការប្រកួតជើងទី២មានដូចខាងក្រោម ៖
សិតទី១ ២៥ កម្ពុជា ទល់នឹង ២០ បារាំង
សិតទី២ ២៥ កម្ពជា ទល់នឹង ២១ បារាំង
សិតទី៣ ២១ កម្ពុជា ទល់ ២៥ បារាំង
សិតទី៤ ២៥ កម្ពុជា ទល់ ១៩ បារាំង
គួរដឹងដែរថា នេះជាការប្រកួតមិត្តភាពដកស្រង់បទពិសោធសម្រាប់កម្ពុជាត្រៀមស៊ីហ្គេម២០២៣៕