Paulo Victor អាចចូលលេងឲ្យវិសាខាបានពេលប៉ះបឹងកេតសប្ដាហ៍នេះ
ខ្សែបម្រើប្រយុទ្ធ Paulo Victor អាចបង្ហាញខ្លួនឲ្យវិសាខាបានហើយក្នុងក្របខណ្ឌ Cambodian Premier League នៅថ្ងៃសៅរ៍ ទី០២ ខែមេសា ឆ្នាំ២០២២ នេះ តទល់បឹងកេត។
បង្ហាញខ្លួនបានវិញ ដោយសារតែកីឡាករប្រេស៊ីលរួចផុតបម្រាម៥ប្រកួត ដែលគេត្រូវបានគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជាពិន័យក្រោយចប់ប្រកួតចុងក្រោយ ក្របខណ្ឌកំពូល កាលឆ្នាំ២០២០។ កាលណោះគេលេងឲ្យភ្នំពេញក្រោន និងប្រទូស្ដរាយជាមួយភាគីបឹងកេត។
ការអនុវត្តបម្រាមក៏ត្រូវបានរក្សាទុករហូតដល់ពេលវិលត្រលប់មកកម្ពុជាជាថ្មី និងបានចូលរួមជាមួយវិសាខា។
គួរដឹងដែរថា ក្រោយចេញពីកម្ពុជា ចុងឆ្នាំ២០២០ Paulo Victor បានទៅលេងនៅបារ៉ែន និងប្រទេសកំណើតប្រេស៊ីល៕