Miralem Pjanic ថាគ្រូបង្វឹករូបនេះមិនដែលផ្ដល់តម្លៃគេនោះទេពេលនៅ Fc Barcelona
ខ្សែបម្រើ Miralem Pjanic ដែលពេលនេះកំពុងប្រកបអាជីពនៅក្លឹប Bešiktas ក្នុងលក្ខណខ្ចីជើង បានរំលឹករឿងឈឺចាប់អំឡុងនៅ Barca នាពេលកន្លងមក ។
រដូវកាល២០២០ កន្លងទៅក្រោមការដឹកនាំរបស់លោក Ronald Koeman ខ្សែបម្រើ Pjanic បាននិយាយថាគ្រូបង្វឹកហូល្លង់នេះមិនដែលផ្ដល់តម្លៃដល់រូបគេនោះទេ ពោលគេតែងតែឋិតនៅកីឡាករបម្រុង។
តែពេលនេះវិញទោះបីជាគេមិនបានលេងនៅ Barca តែ Pjanic យល់ថាប្រធានក្លឹបលោក Laporta បានធ្វើការសម្រេចចិត្តដ៏អស្ចារ្យជាមួយក្នុងការនាំយក Xavi ហើយពេលនេះ Barça មើលទៅខុសគ្នាទាំងស្រុង៕
-Monsoon-