គ្រូបង្វឹក Jose Mourinho បង្ហើបពីរឿងរបួសរបស់ខ្សែប្រយុទ្ធ Heung Min-Son
ក្រុមមាន់ខ្នាយមាស Tottenham Hotspurs បានបរាជ័យក្រោមថ្វីជើងរបស់ក្រុមកាំភ្លើងធំ Arsenal ២ទល់នឹង១ ក្នុងការប្រកួតក្របខ័ណ្ឌ Premier League កាលពីសប្តាហ៍មុន ស្របពេលដែលខ្សែប្រយុទ្ធ Heung Min-Son មានបញ្ហារបួសសាច់ដុំ។
ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូងត្រូវបានប្តូរចេញភ្លាមៗនៅដើមវគ្គទី១ ដោយបានប្តូរជំនួសវិញដោយមិត្តរួមក្រុម Erik Lamela ដែលទទួលបានកាតក្រហមនៅចុងវគ្គទី២។
ក្រោយពីបញ្ចប់ការប្រកួត គ្រូបង្វឹក Jose Mourinho បាននិយាយថា៖ “របួសសាច់ដុំ គឺជារឿងដ៏លំបាកសម្រាប់កីឡាករគ្រប់រូប។ ខ្ញុំមិនដឹងថាគេនឹងអាចត្រឡប់មកជួយក្រុមវិញបាននៅពេលណានោះទេ ប៉ុន្តែ Son គឺតែងតែធ្វើបានល្អណាស់នៅពេលដែលគេត្រូវថែទាំខ្លួនឯង”។
គួរឱ្យដឹងថា ក្រោយពីភ្លាត់ចាញ់ក្រុមរួមក្រុង Arsenal រួចមក ក្រុមរបស់បុរស The Special One បន្តឈរនៅលេខ៨នៅតារាងចំណាត់ថ្នាក់៉ Premier League ដោយមាន៤៥ពិន្ទុនៅក្នុងដៃ។