![](https://www.msrsport.com/wp-content/uploads/2020/11/haalandmorerecod-2.jpg)
Haaland ជាកីឡាករដំបូងរកបាន១៥គ្រាប់ពី១២ប្រកួតនៅ UCL
Erling Braut Haaland បានបំប៉ោងសំណាញ់ទីពីរគ្រាប់ម្នាក់ឯង ក្នុងជ័យជម្នះ៣ទល់នឹង០របស់ Borussia Dortmund លើ Club Bruges ការប្រកួត UEFA Champions League នៅថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា។
ខ្សែប្រយុទ្ធន័រវេខាងលើបានបើកឆាកគ្រាប់បាល់នៅនាទី១៨ ក្រោយទទួលបានពីការបញ្ជូនដោយ Jadon Sancho នៅនាទី១៨។
Sancho ខ្លួនឯងរកបានគ្រាប់ទីពីរដោយបាល់ហ្វ្រីឃីកនៅនាទី៤៥ មុន Haaland បន្ថែមគ្រាប់ទី៣នៅនាទី៦០។
ដូច្នេះ Haaland ក្លាយជាកីឡាករដំបូងដែលរកបាន១៥គ្រាប់ពីការប្រកួតត្រឹម១២លើក។ នេះកំណត់ត្រាល្អជាង Ronaldo de Lima និង Roberto Soldado ដែលរកបានត្រឹម១១គ្រាប់ពីការលេង១២ប្រកួតនៅ UCL។ ចំណែក Ruud van Nistelrooy និង Roberto Soldado ត្រូវចំណាយ១៩ប្រកួតទើបអាចរកបាន១៥គ្រាប់។
![](https://www.msrsport.com/wp-content/uploads/2020/11/haalandmorerecod-1.jpg)
BRUGGE, BELGIUM – NOVEMBER 04: Erling Haaland of Borussia Dortmund scoring his teams second goal of the game during the UEFA Champions League Group F stage match between Club Brugge KV and Borussia Dortmund at Jan Breydel Stadium on November 04, 2020 in Brugge, Belgium. (Photo by Dean Mouhtaropoulos/Getty Images)
Haaland ដែលជាប់ជាម្ចាស់ជយលាភី Golden Boy ២០២០ កាលចុងសប្ដាហ៍មុន មានកំណត់ត្រាពិសេសមួយចំនួនទៀតដែរ ដូចជារកបាន៥គ្រាប់ក្នុងចំណោម៣ប្រកួត និង១០គ្រាប់ពីការលេងត្រឹម៧ប្រកួត ស្មើ Didier Drogba៕