Man Utd ចង់លក់ Phil Jones លើសតម្លៃទីផ្សារ
(BC-99)
ស្របពេលដែលក្រុមបិសាចក្រហម Manchester United បានទទួលការបញ្ជាទិញយ៉ាងច្រើនពីក្លិបបាល់ទាត់នានានៅ អឺរ៉ុប ក្រុមនេះកំពុងតែដាក់តម្លៃ Phil Jones យ៉ាងច្រើនសម្រាប់ទីផ្សារដោះដូរកីឡាករបើកឡើងវិញនៅខែមករាដើមឆ្នាំថ្មីនេះ។
សារព័ត៌មានដ៏ធំរបស់ចក្រភពអង់គ្លេស The Sun បានចុះផ្សាយថាក្រុមរបស់លោក Ole បានដាក់តម្លៃខ្លួន Phil Jones សារជាថ្មីក្នុងរង្វង់មិនតិចជាង ២០ លានផោនសម្រាប់ក្លិបណាដែលចង់បានខ្សែការពារម្នាក់នេះ។
Sir Alex Ferguson បានទិញរូបគេពី Blackburn Rovers ក្នុងឆ្នាំ ២០១១ ដោយនៅពេលនោះគេទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រតាមរយៈសមត្ថភាពជាកំពែងការពាររបស់ខ្លួន ប៉ុន្តែគេបានបាត់មុខចេញពីជម្រើស១១នាក់ដំបូងរហូតដល់មិនមានវត្តមានលេងស្ទើរគ្រប់ការប្រកួតចាប់តាំងពីលោក Jose ចូលមកកាន់កាប់ Old Trafford។
ទោះជាបែបនេះក៏ដោយក៏ Jones នៅតែអាចបន្តបន្តកិច្ចសន្យាដ៏គួរឱ្យភ្ញាក់ផ្អើលដល់ឆ្នាំ ២០២៣ កាលពីរដូវមុនដែរ តែក្នុងនោះក្រុម Man Utd នៅតែអាចលក់រូបគេទៅឱ្យក្លិបណាក៏បានមុនបញ្ចប់កិច្ចសន្យាខាងលើដោយមិនបង់ថ្លៃជំងឺចិត្ត។
គួរបញ្ជាក់ថា Jones បានតស៊ូជាមួយនឹងហ្វឹកហាត់ឱ្យកាយសម្បទារកាន់តែមានភាពរឹងមាំនិងបានចូលរួមបានតែ ៨ ប្រកួតប៉ុណ្ណោះក្នុងរយៈពេល ១២ ខែចុងក្រោយនេះ។ រូបគេបានបង្ហាញខ្លួនជាលើកចុងក្រោយនៅក្នុងការប្រកួត FA Cup នៅពេលដែលបិសាចក្រហមយកឈ្នះ Tranmere ៦-១ កាលពីខែមករាដែលក្នុងនោះរូបគេក៏បានស៊ុតបាល់បញ្ចូលទីផងដែរ។