
ក្រោយឈ្នះ Chelsea យប់មិញ Arnold បំបែកបានកំណត់ត្រារបស់ Guinness
ខ្សែការពារ Trent Alexander-Arnold បានបន្តរដូវកាលដ៏អស្ចារ្យថែមទៀតជាមួយ Liverpool ដោយបានលើកពានរង្វាន់ Premier League។ មិនតែប៉ុណ្ណោះ ក្រោយបញ្ជូនឲ្យ Roberto Firmino បំប៉ោងសំណាញ់ Chelsea ក្នុងការប្រកួតកាលថ្ងៃពុធ ទី២២ ខែកក្កដា Arnold បានបំបែកកំណត់ត្រា World Guiness ក្នុងនាមជាខ្សែការពារដែលបញ្ជូនឲ្យមិត្តរួមក្រុមច្រើនជាងគេនៅ Premier League ដោយធ្វើបាន១៣ដង។
សមាជិកជម្រើសជាតិអង់គ្លេសបំបែកកំណត់ត្រាផ្ទាល់ខ្លួននៅរដូវកាល២០១៨/២០១៩ ដែលធ្វើបាន១២ដងនាពេលនោះ។ ចំណែកកំណត់ត្រាមុនៗទៀតមាន១១ដងដូចគ្នា ធ្វើបានដោយអតីតខ្សែការពារ Everton លោក Andy Hinchcliffe នៅរដូវកាល១៩៩៤/១៩៩៥ និង Leighton Baines នៅរដូវកាល២០១០/២០១១។
Arnold វ័យ២២ឆ្នាំក៏ទាត់បាល់ហ្វ្រីឃីកមួយគ្រាប់កោងចូលសំណាញ់ Chelsea ទៀតផង។
គួរដឹងដែរថា Trent Alexader Arnold ត្រូវបានដំឡើងចូលក្រុមធំ Liverpool នៅរដូវកាល២០១៦/២០១៧ និងជាប់ក្រុមធំជម្រើសជាតិអង់គ្លេសនៅរដូវកាល២០១៨ ហើយបានលេង FIFA World Cup ផងដែរ៕