
សៀមរាប យូណាយធីត ជាក្លិបដំបូងគេ បំពាក់ឧបករណ៍ហាត់ប្រាណក្នុងបរិវេណកីឡដ្ឋានដើម្បីប្រជាជនបានហាត់សុខភាព
ក្លិបបាល់ទាត់ សៀមរាប យូណាយធីត គឺជាក្លិបបាល់ទាត់ដំបូងគេ ដែលបានចូលរួមចំណែកគិតគូដល់សុខភាពប្រជាជនក្នុងតំបន់មូលដ្ឋានផ្ទាល់ តាមរយៈការបំពាក់ឧបករណ៍ហាត់ប្រាណក្នុងបរិវេណកីឡដ្ឋាន អេស អរ យូ ដើម្បីឱ្យអ្នកចូលចិត្តហាត់ប្រាណងាយស្រួលក្នុងការហាត់យកសុខភាព។
ឧបករណ៍ដែលក្លិបបាននាំយកមកថ្មីៗ ដូចមានក្នុងរូបខាងក្រោមទាំងនេះនឹងដាក់ដំណើរការប្រើប្រាស់ ដើម្បីផ្តល់ឲ្យអ្នកគ្រប់គ្នាអាចមកហាត់ប្រាណបានដោយសេរី និងឥតគិតថ្លៃផងដែរ ក្នុងពេលឆាប់ៗ ខាងមុខ៕ ខណៈដែលក្លិបបានលើកឡើងនូវពាក្យស្លោកថា «ចូលរួមជាមួយ អេស អរ យូ ដើម្បីថែរក្សាបរិស្ថាន និងលើកកម្ពស់សុខុមាលភាពប្រជាជនក្នុងសហគមន៍របស់យើង!»។
សូមបញ្ជាក់ផងដែរថា នៅក្នុងកីឡដ្ឋានក្លិបផ្សេងៗក្នុងលីគកំពូលកម្ពុជាក៏មានឧបករណ៍សម្រាប់ហាត់ប្រាណដែរ ប៉ុន្តែសម្រាប់តែកីឡាករប៉ុណ្ណោះ ស្របពេលដែលក្លិបនាខេត្តសៀមរាបនេះគឺបង្កើតនៅផ្នែកខាងក្រៅទីលាន ដើម្បីជាការងាយស្រួលសម្រាប់ពុកម៉ែបងប្អូនមកហាត់ដោយសេរី៕