ព័ត៌មានដោះដូរកីឡាករ៖ Griezmann មិនទាន់ទៅ Barcelona ជាផ្លូវការ, Sane បដិសេធន៍មិនត្រឡប់ទៅលីកអាឡឺម៉ង់វិញ ខណៈដែល Philippe Coutinho ផ្លាស់ប្តូរចិត្ត
សូមបញ្ជាក់ផងដែរថា នេះគឺជាព័ត៌មានចចាមអារ៉ាមនៅឡើយទេ ខណៈដែល MSR SPORT បានដកស្រង់ពីប្រភពផ្សេងៗតាមវេបសាយបរទេសតែប៉ុណ្ណោះ។
១-Antoine Griezmann
ប្រធានក្លិប Barcelona លោក Josep Maria Bartomeu មិនមានបំណងចុះហត្ថលេខាជាមួយកីឡាករ Antoine Griezmann ជាផ្លូវការនៅឡើយទេ ព្រោះលោកកំពុងតែមានភាពស្មុគស្មាញនិងហានិភ័យនៃការផ្ទេរយកកីឡាករបារាំងរូបនេះ។ ប្រធានក្លិបរូបនេះក៏បានបញ្ជាក់បន្ថែមទៀតថា Griezmann មិនមែនជាកីឡាករដែល Barcelona ចង់បានបំផុតនោះទេ ហើយតម្លៃខ្លួនរបស់គេក៏ជាបញ្ហាធំសម្រាប់ក្លឹបដូចគ្នា។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
២– Leroy Sané Leroy Sané
យោងតាមអ្នកកាសែត Skybird គឺលោក Torben Hoffmann បានសរសេរថា ឱកាសរបស់ក្លិប Bayern ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Leroy Sane គឺមិនអាចទៅរួចនោះទេ ព្រោះ Sane មិនចង់វិលមកកាន់លីកអាឡឺម៉ងវិញនោះឡើយ។ គួរបញ្ជាក់ផងដែរថា ស្របពេលនៃការចាកចេញរបស់ Arjen Robben និង Franck Ribery បានធ្វើឲ្យម្ចាស់ជើងឯកច្រើនសម័យនៅអាឡឺម៉ង់មួយនេះ មានការបារម្មណ៍ច្រើននិងឈានទៅចាប់អារម្មណ៍ទិញយក Sane ពី Man City តែផ្ទុយមកវិញត្រូវបានសម៉ីខ្លួនបដិសេធន៍ ដែលនេះក៏ជាកង្វល់មួយរបស់ក្លឹបផងដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
៣- Philippe Coutinho ផ្លាស់ប្តូរចិត្ត
យោងតាមរបាយការណ៍ពីប្រទេសអេស្ប៉ាញបានឱ្យដឹងថាលោក Philippe Coutinho មានការផ្លាស់ប្តូរចិត្ត ហើយនឹងពិចារណាលើការផ្លាស់ប្តូរពីក្លឹប Barcelona នៅរដូវក្តៅនេះ។ ជាមួយគ្នានេះ Coutinho បានគិតរួចជាស្រេចហើយថា រូបគេគឺមិនអាចនៅរួមរស់ជាមួយ Barcelona បានទៀតនោះទេ ដែលនេះជាហេតុធ្វើឲ្យរូបគេផ្លាស់ប្តូរចិត្ត។ ដូច្នេះហើយបិសាចក្រហម នៅតែមានសង្ឃឹមក្នុងការនាំយកកីឡាកររូបនេះមកកាន់ Old Trafford ព្រោះលោក Ole Gunnar Solskjaer បានចាប់អារម្មណ៍កីឡាកររូបនេះយូរហើយ ខណៈដែលក្លឹបក៏បានប្រកាសឲ្យដឹងថា នៅរដូវកាលក្រោយនេះ ក្លឹបនឹងធ្វើការផ្លាស់ប្តូរក្រុមទាំងមូល៕