
Borussia Dortmund បានសំរេចក្នុងការទិញយកកីឡាករ Julian Brant ពី Bayer Leverkusen
ក្រោយពេលចរចារបានសំរេចជាមួយនិង Leverkusen ទ័ពព័ណលឿង Dortmund បានរៀបចំកញ្ចប់លុយចំនួន ២៥លានអឺរ៉ូ ដើម្បីនាំយកកីឡាករជនជាតិអាល្លឺម៉ង់មកកាន់កីឡដ្ឋាន Signal Iduna Park។
Dortmund បានជោគជ័យក្នុងការទិញយកកីឡាករវ័យ ២៣ឆ្នាំរូបនេះក្នុងកុងត្រារហូតដល់ឆ្នាំ ២០២៤ ខណៈដែលមានក្លឹបធំៗផ្សេងទៀតចាប់អារម្មណ៏លើរូបគេដូចជា Juventus របស់អ៊ីតាលី Atletico Madrid របស់អេស្ប៉ាញ និង Tottenham Hotspur របស់អង់គ្លេស ក្រោយពីខ្សែបំរើម្នាក់នេះស៊ុតបញ្ចូលទីបាន ៧គ្រាប់ ហើយបញ្ចូនបាល់អោយមិត្តរួមក្នុងបាន ១១លើក ក្នុងក្របខ័ណ្ឌ Bundesliga រដូវកាលនេះ។
តែទោះជាយ៉ាងណាក៏ Julian Brant បានសំរេចចិត្តជ្រើសរើសក្លឹបនៅអាល្លឹម៉ង់បន្តទៀត។