![](https://www.msrsport.com/wp-content/uploads/2019/04/Untitled-1.jpg)
ឌីម៉ា និង សោភ័ណ្ឌ មានឈ្មោះប្រកួតកម្មវិធី Khmer-Fight ថ្ងៃចូលឆ្នាំខ្មែរ
អ្នកប្រដាល់ជួរមុខរបស់កម្ពុជាពីររូបមាន ឃុន ឌីម៉ា និង រឿង សោភ័ណ្ឌ បានបង្ហើបដូចគ្នាថាពួកគេពិតជាមានឈ្មោះប្រកួតក្នុងកម្មវិធី Khmer-Fight ដែលគេគ្រោងធ្វើឡើងនៅថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០១៩ ក្នុង កម្មវិធី សង្ក្រានឆ្នាំថ្មី នាខេត្តព្រៃវែង ពិតប្រាដកមែន ។
ម្ចាស់មេដាយមាសស៊ីហ្គេមឆ្នាំ២០១៧ ឃុន ឌីម៉ា បានអោយដឹងថា រូបគេពិតជាត្រូវចុចឈ្មោះប្រកួតកម្មវិធី Khmer-Fight មែន ប៉ុន្តែគេមិនទាន់ប្រាប់ច្បាស់ថាកម្មវិធីនេះមាន១០០ភាគរយទេ ដោយត្រឹមលឺមកថា ធ្វើឡើងនៅថ្ងៃទី ១៥ នៅខេត្តព្រៃវែង ។ ចំណែក រឿង សោភ័ណ្ឌ ម្ចាស់ខ្សែក្រវាត់៨គ្រឿង បញ្ជាក់ដែរថា ខ្ញុំមានឈ្មោះប្រកួតនៅថ្ងៃទី ១៥ ខែមេសា ដែរ ប៉ុន្តែលឺថាអាចធ្វើនៅខេត្តព្រៃវែង រឺ នៅ វិហារសួគ៍ តំបន់ 7NG ។
![](https://www.msrsport.com/wp-content/uploads/2018/05/photo_2017-11-26_01-52-43.jpg)
ឃុន ឌីម៉ា ប្រកួត Khmer – Thai Fight
សូមបញ្ជាក់ថា កម្មវិធី Khmer-Fight បានរៀងចំមួយដងរួចមកហើយនៅថ្ងៃចូលឆ្នាំសកល ២០១៩ ខណៈ កម្មវិធីនេះគ្រោងនឹងធ្វើឡើងជាលើកទីពីរនៅថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០១៩ នាខេត្តព្រៃវែង កម្មវិធីសង្ក្រានឆ្នាំថ្មី ប៉ុន្តែមិនទាន់បានប្រកាសជាផ្លូវការនៅឡើយទេ ៕
![](https://www.msrsport.com/wp-content/uploads/2018/09/៩.jpg)
រឿង សោភ័ណ្ឌ ប្រកួតជាមួយ កង មឿងឆាង