
Arsenal យប់នេះប៉ះ Rennes នៅបារាំង ក្នុងជំនួប UEFA EUROPA LEAGUE
(BC-99)
ក្រោយពីបានប្រកួតយកឈ្នះក្រុម BATE ដោយលទ្ធផលទាំងពីរជើង ៣-១ នៅវគ្គ៣២ក្រុមរួចមក ពេលនេះក្រុមកាំភ្លើងធំ Arsenal បានបន្តភារកិច្ចរបស់ខ្លួននៅលើវិថីឆ្ពោះទៅកាន់ការដណ្តើមពានរង្វាន់ UEFA EUROPA League វគ្គ១៦ក្រុមដោយត្រូវប៉ះគ្នាជាមួយក្រុមបារាំង Rennes ជាម្ចាស់ផ្ទះនៅជើងទី១។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ប្រាកដណាស់ក្រុមរបស់លោក Unai Emeri ប្រាកដជាបានឃើញរឿងដ៏គួរអោយភ្ញាក់ផ្អើលផងដែរកាលពីយប់ម៉ិញខណៈដែលអតីតកូនចៅរបស់លោកនៅទីក្រុង Paris PSG បានចាញ់ក្រុមមកពីចម្ងាយ Manchester United ដែលគេគិតថាមកប្រកួតដើម្បីតែបង្រ្គប់កិច្ច តែបែរជាទម្លាក់ក្រុមម្ចាស់ផ្ទះបានយ៉ាងងាយពីក្របខណ្ឌ UEFA Champions League ទៅវិញ។
ក្រុមទាំងពីរ Arsenal-United ក៏នឹងប៉ះគ្នានៅថ្ងៃអាទិត្យសប្តាហ៍នេះផងដែរនៅលើទឹកដី Emirate Stadium នាទីក្រុងឡុងដ៍ ហើយលោក Unai Emeri ក៏សម្តែងការភ្ញាក់ផ្អើលចំពោះទម្រង់លេងរបស់ក្រុមបិសាចក្រហមដែលជាកីឡាករជម្រើសឈុតទី២សល់ពីរបួសរួមបញ្ចូលគ្នាជាមួយឈុតយុវជនផងដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
បកមកកាន់ការប្រកួតនៅយប់នេះវិញ Emeri ដែលធ្លាប់បានជួយអោយ Sevilla លើកពាន EUROPA បានញឹកញាប់ដែរនោះបាននិយាយថា ក្រុមរបស់លោកត្រូវតែយកចិត្តទុកដាក់ចំពោះគូប្រកួតមួយនេះ។ ពួកគេ (Rennes) គឺជាក្រុមដ៏រឹងមាំមួយនៅក្នុងផ្ទះ។
Arsenal មានប្រវត្តមិនដែលចាញ់ក្រុមបារាំងនៅក្រៅដីចំនួន៩ក្រុមរួចមកហើយ ដែលស្នារដៃទាំងនេះនៅសល់តាំងតែពីជំនាន់លោក Arsene Wenger។ រីឯក្រុម Rennes បានឡើងមកកាន់វគ្គនេះក្រោយពីពួកគេបានប្រកួតយកឈ្នះក្រុម Real Betis ដោយលទ្ធផលសរុបទាំងពីរជើង ៦-៤ កាលពីវគ្គ៣២ក្រុមចុងក្រោយកន្លងទៅ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$