ក្លិប វិសាខា ចែកផ្លូវជាមួយ វណ្ណសាក់ ហើយនាំអ្នកចាំទីមកពី ព្រះខ័នរាជស្វាយរៀង
ក្លិបបាល់ទាត់ វិសាខា បានឈានដល់ការចែកផ្លូវជាមួយអ្នកចាំទី ជា វណ្ណសាក់ ជាផ្លូវការហើយ និង បានខ្ចីជើងអ្នកចាំទី អោម ឧត្តម ពីក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ។
ជា វណ្ណសាក់ ដែលជាអ្នកចាំទីផ្លាស់ពីសាលាបាល់ទាត់បាទីមក វិសាខា នៅឆ្នាំ ២០១៨ ប៉ុន្តែ មិនសូវមាន ឳកាសក្នុងបង្ហាញខ្លួននោះទេ ដោយជម្រើសទី១របស់ វិសាខា គឺ កែវ សុខសិលា ទើបរូបគេនិងក្លិប សម្រេចចែកផ្លូវគ្នាកាលពីម្សិលមិញ ហើយភាគរយ ច្រើនសម្រាប់អ្នកចាំទី ជា វណ្ណសាក់ អាចនឹងទៅចូលរួមជាមួយក្លិប អង្គរថាយហ្គឺរ នាខេត្តសៀមរាប ។
សម្រាប់អ្នកមកជំនួសតំណែងរបស់ ជា វណ្ណសាក់ គឺអ្នកចាំទី អោម ឧត្តម របស់ក្លិប ព្រះខ័នរាជស្វាយ រៀង បន្ទាប់ពីក្លិបមានមូលដ្ឋាននៅខេត្ត ស្វាយរៀង បានប្រកាសថារូបគេត្រូវបានក្លិប វិសាខា ខ្ចីជើង សម្រាប់ការប្រកួតនៅរដូវកាលថ្មីនាពេលខាងមុខ ។
ការសម្រេចមក វិសាខា របស់អ្នកចាំទី អោម ឧត្តម អាចមកពីការចុះកិច្ចសន្យារបស់អ្នកចាំទី អាឡិច យូ ត្រៀមរដូវកាលថ្មីៗនេះ ក្រោមការដឹកនាំរបស់លោក Conor ផងដែរ ៕