ញាក់សាច់! PSG ត្រៀមលុយ១ខែ២លានអឺរ៉ូអន្ទង Paul Pogba ឱ្យចាកចេញពី Man United
Paris Saint-Germain ត្រូវគេរាយការណ៍មកថា បានត្រៀមកញ្ចប់ទឹកប្រាក់១ខែ២លានអឺរ៉ូដើម្បីអន្ទងខ្សែបម្រើ Paul Pogba ឱ្យចាកចេញពី Manchester United មកកាន់ទឹកដី Parc des Princes។
កីឡាករសញ្ជាតិបារាំងនៅសល់កុងត្រាមួយឆ្នាំទៀតតែប៉ុណ្ណោះនៅ Old Trafford ខណៈក្រុមសេដ្ឋីបារាំងបានធ្វើការដាក់សំណើរចំនួន៥៧លានផោនមកកាន់ក្រុមរហស្សនាមបិសាចក្រហមដើម្បីនាំយករូបគេចេញនៅរដូវក្តៅនេះ។
PSG ទើបតែទទួលបានសមាជិកថ្មីចំនួន៥នាក់នៅក្នុងទីផ្សារដោះដូរកីឡាករដោយចំណាយប្រាក់ត្រឹមតែ៥០លានអឺរ៉ូតែប៉ុណ្ណោះ ស្របពេលដែលម្ចាស់ក្លឹបរបស់ខ្លួនបានធ្វើការប្រកាសថាមិនមានបញ្ហាលើកការចំណាយប្រាក់ខែរបស់កីឡាករដែលល្មើសច្បាប់ជាមួយ UEFA ឡើយ។
គួរឱ្យដឹងថា Paris Saint-Germain ក៏ត្រូវគេបន្ថែមទៀតមកដែរថា នឹងយកខ្សែប្រយុទ្ធ Cristiano Ronaldo មកកាន់ទឹកដីបារាំងឱ្យបានទៀត បើសិនជា Kylian Mbappe នៅតែបន្តចង់ចាកចេញទៅកាន់ Real Madrid។