Maguire ប្រឈមបាត់បង់តំណែងប្រធានក្រុម Man UTD
Harry Maguire អាចរងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីអ្នកចាត់ការOle Gunnar Solskjaer បន្ទាប់ពីបានជាប់ពាក់ព័ន្ធបញ្ហាជម្លោះនៅប្រទេសក្រិក។
យោងតាម Daily Star រឿងអាស្រូវរបស់ Maguire នឹងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនិងវិន័យក្រុមបិសាចក្រហម។ ដូច្នេះលោក Solskjaer អាចសម្រេចដកហូតតំណែងប្រធានក្រុមពីខ្សែការពារខាងលើ។
Maguire កំពុងស្ថិតក្រោមការឃុំឃាំងពីប៉ូលិសនៅក្រិក។ នៅល្ងាចថ្ងៃទី២០ ខែសីហា Maguire និងមិត្តភក្តិពីរនាក់បានប្រទូស្ដរ៉ាយជាមួយជនជាតិអង់គ្លេសមួយក្រុមនៅខាងក្រៅរង្គសាលមួយកន្លែង។ ប៉ូលីសក្នុងតំបន់បានចាប់វាយខ្នោះ Maguire និងនាំទៅកាន់ស្ថានីយ៍។ សមាជិកក្រុមបិសាចក្រហម និងក្រុមមិត្តភក្តិមិនសហការជាមួយប៉ូលីសទេ។
យោងតាម ESPN អតីតខ្សែការពារ Leicester City ថែមទាំងវាយដំប៉ូលីសទៀតផង។
គេហទំព័រ MU បានបញ្ជាក់ថា Maguire កំពុងសហការជាមួយប៉ូលីសក្រិកដើម្បីដោះស្រាយករណីនេះ។ MU បានបដិសេធមិនបង្ហាញលម្អិតអំពីរឿងរ៉ាវរបស់ Maguire ។ ប្រសិនបើដកតំណែងប្រធានក្រុមពី Maguire មែននោះ តួនាទីនេះអាចធ្លាក់ទៅលើ David de Gea, Paul Pogba ឬ Bruno Fernandes ៕