កីឡាការនីវ័យ ១៦ឆ្នាំរបស់កម្ពុជាទទួលបានមេដាយមាសពី Asian Games ហើយ
ទីបំផុតកម្ពុជា រកបានមេដាយដំបូងរបស់ខ្លួនហើយ ក្នុងព្រឹត្តការណ៍កីឡាអាស៊ី Asian Games លើកទី១៨ នៅប្រទេសឥណ្ឌូណេស៊ី ក្រោយធ្វើការប្រកួតតាំងពីថ្ងៃទី១៩សីហាមក ។ Jessa Khan ជាកីឡាការិនី កូនខ្មែរ អាមេរិក ដំបូងគេ ដែលរកមេដាយមាសឲ្យកម្ពុជា លើប្រភេទកីឡា ជឺជីតស៊ូ ក្រោយប្រកួតចុងក្រោយឈ្នះកីឡាការិនី អារ៉ាប់ នៅល្ងាចថ្ងៃទី ២៤សីហានេះ។
Jessa ប្រកួតតែ១ថ្ងៃប៉ុណ្ណោះ ដោយត្រូវជួបគូប្រកួតរហូតដល់ទៅ៥ នាក់ ទើបឈានមកដណ្តើមមេដាយមាសបាន ក្នុងនោះ ប្រកួតទី១ យកឈ្មះកីឡាការិនី ថៃ Boonsorn Wuwannan ដោយពិន្ទដាច់ ១០០-០ ក្នុងប្រភេទទម្ងន់ -៤៩គីឡូក្រាម ។
ប្រកួតទី២ កីឡាការិនី ចិនបោះបង់ចោលការប្រកួត ខណៈទី៣ ឈ្នះកីឡាការិនី អ៉ីរ៉ុង Pirhady Nahid រីឯប្រកួតទី៤ ឈ្នះហ្វីលីពីន Jenna Kaila Napolis ដោយពិន្ទុ១០០ទល់០ ដាច់តែម្តង មុននិង ឈានមកការប្រកួតចុងក្រោយ ឈ្នះកីឡាការិនី អារ៉ាប់រួម Alhinaai Mahra ដោយពិន្ទុ ១០០-០ដាច់ដែរ ហើយដណ្តើមមេដាយមាស។
នេះជាមេដាយមាសទី២ ហើយសម្រាប់ប្រវិត្ថសាស្រ្តកម្ពុជាក្នុងព្រឹត្តការណ៍កីឡាអាស៊ី ដោយកាលពីលើកទី១ គឺរកបានដោយកីឡាការិនី តេក្វាន់ដូ ស៊ន សៀវម៉ី ហើយ៤ឆ្នាំបន្ទាប់ ពោលគឺឆ្នាំ២០១៨នេះ គឺរកបានដោយកីឡាការិនី វ័យ១៦ឆ្នាំ កូនខ្មែរ អាមេរិក Jessa Khan។ យ៉ាងណាក៏ដោយ ការប្រកួតកីឡាអាស៊ី នៅពុំទាន់ចប់នៅឡើយទេ ដូច្នេះកម្ពុជា ទំនងជាងអាចបន្តបានមេដាយបន្ថែមទៀត៕