បាល់ទាត់
-
ជម្រុះថ្នាក់ជាតិពានសម្ដេចតេជោជើងទី១ជុំដំបូង ក្រុមភ្ញៀវឈ្នះទាំងអស់
ការប្រកួតបាល់ទាត់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជុំដំបូង ជម្រុះថ្នាក់ជាតិ នៅថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២ ដែលមានការប្រកួតចំនួន៣គូ ឃើញថា ក្រុមក្រៅដីបានទទួលជ័យជម្នះទាំង៣។ ជាក់ស្ដែង ក្រុមឫទ្ធិសែនបានចាញ់កោះកុងអេហ្វស៊ី ២ទល់នឹង៣, ឧត្តរមានជ័យ ចាញ់អាយអេសអាយដង្កោសែនជ័យ ១ទល់នឹង៣ និងកំពតចាញ់ព្រៃវែង ២ទល់នឹង៥។ សម្រាប់ការប្រកួតនៅថ្ងៃពុធ ទី២២ ខែមិថុនា នេះ ភ្នំពេញហ្គាឡាក់ស៊ី ទទួលអាស៊ីអឺរ៉ុបយូណាយធីត, ... -
ចប់ពីអាជីពជាកីឡាករភ្លាម Tevez បានការងារគ្រូភ្លែត
Carlos Tevez បានជំហានមួយកម្រិតទៀតក្នុងអាជីពបាល់ទាត់ ដោយវិវឌ្ឍខ្លួនជាគ្រូបង្គោលក្លិប Rosario Central នៅលីគកំពូលអាហ្សង់ទីន។ “Carlos Tevez នឹងក្លាយជាគ្រូបង្គោល Rosario Central”។ នេះជាការបញ្ជាក់លើគេហទំព័ររបស់ក្លិប។ អតីតខ្សែប្រយុទ្ធ Manchester United និង Manchester City បានចុះកិច្ចសន្យា១២ខែនៅ Rosario ដែលជាក្រុមបញ្ចប់នៅលេខ១៦រដូវកាលមុន។ គួរដែរថា Carlos Tevez បានចូលនិវត្តន៍ពីតួនាទីជាកីឡាករនៅដើមខែមិថុនា ... -
Liverpool ព្រមលក់ Minamino ឲ្យ Monaco
Liverpool បានព្រមព្រៀងលក់ Takumi Minamino ទៅ AS Monaco ក្នុងតម្លៃ១៥លាន៥សែនផោន។ ក្លិបនៅលីគកំពូលបារាំងស្ថិតក្នុងចំណោមបេក្ខជនដែលមានចំណាប់អារម្មណ៍ខ្លាំងលើខ្សែប្រយុទ្ធជម្រើសជាតិជប៉ុនរូបនេះដែល Liverpool បានទិញពី Red Bull Salzburg ក្នុងតម្លៃ៧លានផោនកាលខែមករា ឆ្នាំ២០២០។ គេរកបាន១៤គ្រាប់ពីការចូលលេង៥៥ប្រកួត និងជា Top Scorers ក្នុងកម្រិត Cup របស់ Liverpool រដូវកាលមុន។ គ្រាប់បាល់របស់គេពិតជារួមចំណែកយ៉ាងសំខាន់ក្នុងការក្រសោបពាន ... -
ទីផ្សារដោះដូរកីឡាករលីគ២ចាប់ផ្ដើមចុងសប្ដាហ៍
ទីផ្សារដោះដូរកីឡាករ ជើងទី២ League 2 នឹងចាប់ផ្ដើមពីថ្ងៃទី២៤ មិថុនា ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។ ក្រុមនីមួយៗអាចប្ដូរកីឡាករក្នុងស្រុកបាន៣នាក់ និងបរទេស២នាក់។ គិតមកទល់ពេលនេះ កីឡាករមួយចំនួនក៏បានផ្លាស់ប្ដូរទៅកាន់ក្លិបផ្សេងៗហើយដែរ។ ជាក់ស្ដែង ក្រុមអាយអេសអាយដង្កោសែនជ័យ, កោះកុងអេហ្វស៊ី, ព្រៃវែងអេហ្វស៊ី និងក្រុមមួយចំនួនទៀតក៏បានផ្លាស់ប្ដូរកីឡាករជាបណ្ដើរៗ៕ -
ញឹម លីហួរ ត្រូវបានព្រៃវែងឲ្យក្លិបផ្សេងខ្ចីសាជាថ្មី
ជាលើកទី២ហើយដែលខ្សែការពារ ញឹម លីហួរ ត្រូវបានក្រុមបាល់ទាត់ព្រៃវែងបើកផ្លូវឲ្យចាកចេញទៅទ្រនំថ្មីលើកិច្ចសន្យាខ្ចី សាជាថ្មី។ ជាក់ស្ដែងកីឡាករកូនកាត់ថៃខាងលើបានស៊ីញ៉េកុងត្រានៅណាហ្គាវើលដ៍លើលក្ខខណ្ឌខ្ចីដល់ដាច់រដូវកាល ២០២២។ ញឹម លីហួរ បានចូលរួមជាមួយព្រៃវែងអេហ្វស៊ីលើកលក្ខខណ្ឌខ្ចីពីវិសាខា ឆ្នាំ២០២០ និងរួមចំណែកឈ្នះពានសម្ដេចតេជោ ហ៊ុន សែន ២០២០ ថ្នាក់ខេត្ត។ ជើងទិ២នៃលីគកំពូលកម្ពុជា គេបានវិលទៅវិសាខាវិញលើលក្ខខណ្ឌខ្ចីពីព្រៃវែង។ ក្រោយវិលទៅព្រៃវែងវិញដើមរដូវកាល២០២២នេះ អតីតខ្សែការពារ U19 ជម្រើសជាតិដដែលមិនសូវបានបង្ហាញខ្លួនប៉ុន្មានទេ៕ -
លោក Erik Ten Hag ថា De Jong និង Eriksen គឺសំខាន់ដូចគ្នា
គ្រូបង្វឹកថ្មីរបស់ Man United លោក Erik Ten Hag កំពុងតែដាក់សញ្ញាព្រួញ ចង់បានកីឡាករថ្មីចំនួនប្រាំនាក់សរុបនៅរដូវក្តៅនេះ ប៉ុន្តែការពង្រឹងខ្សែបម្រើគឺជាអាទិភាពដាច់ខាតរបស់លោក។ Erik ten Hag បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ Manchester United ថាលោកត្រូវការ ទាំង Frenkie de Jong និង Christian Eriksen នៅរដូវក្តៅនេះ ដោយអ្នកទាំងពីរត្រូវបានគេមើលឃើញថាជាចំណុចសំខាន់ក្នុងការកសាងឲ្យក្លឹបមួយនេះសម្រាប់ការបង្ហាញទម្រង់ល្អវិញ។ ... -
នេះជាមូលហេតុ អ៊ន ចាន់ប៉ូលីន មិនទាន់អាចទៅវៀតណាមជាមួយភ្នំពេញក្រោន
ប្រធានក្រុមភ្នំពេញក្រោន អ៊ន ចាន់ប៉ូលីន មិនទាន់អាចធ្វើដំណើរជាមួយក្រុមទៅវៀតណាមបានទេ ព្រោះនៅចាំមើលស្ថានភាពរបួសជាមុនសិន។ លោក លី ហៀង អគ្គលេខាធិការក្លិបភ្នំពេញក្រោន បញ្ជាក់ថា ប្រសិនបើ សមាជិកក្រុមជម្រើសជាតិខាងលើធូរស្បើយទាន់ពេលវេលា គេនឹងចេញទៅវៀតណាមតាមក្រោយសម្រាប់ការប្រកួត AFC Cup ប្រចាំពូល I ដែលនឹងចាប់ផ្ដើមពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែមិថុនា។ គួរដឹងដែរថា ភ្នំពេញក្រោន ស្ថិតនៅពូល I ដែលមាន Hougang ... -
អាយអេសអាយប្រមូលបានកីឡាករ២នាក់ពីទ័ព
អាយអេសអាយដង្កោសែនជ័យបាននាំចូលកីឡាករ២រូបដែលទើបចាកចេញពីសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ គឺខ្សែការពារ វី ច័ន្ទដារ៉ា និងខ្សែបម្រើ អេល តហៀត។ ដារ៉ា និងតហៀត សុទ្ធតែសមាជិកដែលដុះដាលចេញពីថ្នាលក្រុមមានមូលដ្ឋាននៅស្តាតចាស់។ សម្រាប់ដារ៉ា ធ្លាប់ចំណាយពេលនៅអាស៊ីអឺរ៉ុបយូណាយធីត។ អាយអេសអាយដែលកំពុងលេងនៅក្របខណ្ឌ Cambodian League 2 កំពុងពង្រឹងក្រុមបន្ថែមទៀតដើម្បីត្រៀមជើងទី២ និងពានសម្ដេចតេជោ ហ៊ុន សែន វគ្គជម្រុះថ្នាក់ជាតិ ដែលពួកគេត្រូវប៉ះក្រុមខេត្តឧត្តរមានជ័យ នៅថ្ងៃអង្គារ ទី២១ ខែមិថុនា៕ -
Chelsea ចង់យក Lewandowski ជំនួស Lukaku
សារព័ត៌មាន ESPN បានរាយការណ៍ថា លោក Thomas Tuchel អ្នកចាត់ការ Chelsea ចង់ទិញយក Robert Lewandowski ទៅជំនួស Romelu Lukaku តែមើលទៅទំនងជួបឧបសគ្គច្រើន។ ក្រោយវិលទៅ Chelsea ក្នុងតម្លៃ១១៥លានអឺរ៉ូនៅរដូវកាលមុន Lukaku រកបានតែ៨គ្រាប់ពីការចូលលេង២៦ប្រកួតនៅ Premier League ដូច្នេះគេចង់វិលទៅ Inter Milan វិញ។ ... -
Real ចង់ទិញ Haaland ២ឆ្នាំទៀត
Erling Haaland ទើបតែចូលរួមជាមួយ Manchester City ទេ ប៉ុន្តែ Real Madrid ចង់ទិញខ្សែប្រយុទ្ធជម្រើសជាតិន័រវេរូបនេះទៅក្នុងរយៈពេល២ឆ្នាំខាងមុខ។ ក្រុមជើងឯក UEFA Champions League គ្រោងចាយ១៥០លានអឺរ៉ូដើម្បីនាំយកអតីតតារាស៊ុត Borussia Dortmund ទៅកីឡដ្ឋាន Santiago Bernabeu។ Man City បានចាយ៦០លានអឺរ៉ូទិញយក Haaland ពី Dortmund ...