Al Hilal សុំទិញ Mbappe ពី PSG ក្នុងតម្លៃ២៥៩លានផោន
សារព័ត៌មាន AP បានរាយការណ៍ថា Al Hilal របស់អារ៉ាប៊ីសាអូឌីតបានដេញថ្លៃជាកំណត់ត្រាពិភពលោកក្នុងតម្លៃ ២៥៩ លានផោនសម្រាប់ខ្សែប្រយុទ្ធ Kylian Mbappe របស់ Paris Saint Germain។
ប្រធានក្រុមជម្រើសជាតិបារាំងវ័យ២៤ឆ្នាំដែលនៅសល់កុងត្រាមួយឆ្នាំបានបដិសេធមិនចុះហត្ថលេខាបន្តនៅក្លិបជើងឯកបារាំងនោះទេ។
PSG ចង់លក់ Mbappe ឥឡូវនេះ ជាជាងអនុញ្ញាតឱ្យចាកចេញដោយឥតគិតថ្លៃនៅរដូវក្តៅក្រោយ។
ការផ្ទេរតម្លៃ២០០លានផោនរបស់ Neymar ពី Barcelona ទៅ PSG ក្នុងឆ្នាំ ២០១៧ គឺជាកំណត់ត្រាបច្ចុប្បន្ន៕