Ibrahimovic ពេញចិត្តនៅជាមួយ Milan បន្តែត្រូវបំពេញលក្ខខណ្ឌមួយ
យោងតាមរបាយការណ៍មួយបានអោយដឹងថាកីឡាករ Zlatan Ibrahimovic រីករាយនឹងស្នាក់នៅ AC Milan នារដូវកាលក្រោយប៉ុន្តែក្លិបមានលក្ខខ័ណ្ឌសំខាន់មួយអោយគេជួយបំពេញ។
អ្នកគាំទ្រនិងមិត្តរួមក្រុមរបស់គាត់សង្ឃឹមថានឹងបានសហការណ៍ជាមួយខ្សែប្រយុទ្ធស៊ុយអ៊ែតជាបន្តទៀតនៅដូលកាលក្រោយបន្ទាប់ពីបានចំណាយពេលជាមួយគ្នាជាង៦ខែរួចមកហើយ។
សារព័ត៌មានអ៊ីតាលី La Gazzetta dello Sport បានធ្វើការបរិយាយថា កិច្ចសន្យាពន្យាពេលរបស់ Ibrahimovic នឹងអាចកើតឡើងយ៉ាងពិតប្រាកដប្រសិនបើក្រុមនេះអាចបញ្ចប់រដូវកាលដោយឈរលើកំពូលតារាងយ៉ាងហោចណាស់លេខ៤។
Ibrahimovic ចង់បញ្ចប់អាជីពរបស់ខ្លួនជាមួយក្លិបកម្រិតកំពូលដូចជា AC Milan នេះដែរ ក៏ប៉ុន្តែគោលដៅចំបងរបស់ក្រុមគឺជាការឆ្ពោះក្របខ័ណ្ឌ Champions League រដូវកាលក្រោយ។
គួរបញ្ជាក់ថានាពេលបច្ចុប្បន្ននេះ AC Milan កំពុងឋិតនៅលើចំណាត់ថ្នាក់លេខ៧ជាបណ្តោះអាសន្ននៃតារាង Serie A បន្ទាប់ពីឆ្លងកាត់ការប្រកួតចំនួន២៥សប្តាហ៍រកបាន៣៦ពិន្ទុ ខណៈពេលដែល Zlatan Ibrahimovic ទើបតែស៊ុតបញ្ចូលទីអោយក្រុមបានត្រឹមតែ២គ្រាប់ប៉ុណ្ណោះ។