ចិនតែងតាំងលោក Marcello Lippi ជាគ្រូបង្វឹកសារជាថ្មីម្តងទៀត សម្រាប់ត្រៀមជម្រុះព្រឹត្តិការណ៍ FIFA World Cup 2022
លោក Marcello Lippi ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិចិនសាជាថ្មីម្តង ដើម្បីដឹកនាំក្រុមត្រៀមប្រកួតវគ្គជម្រុះព្រឹត្តិការណ៍ FIFA World Cup 2022។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
បុរសជនជាតិអ៊ីតាលីទើបតែប្រកាសលាឈប់ពីក្រុមជម្រើសជាតិចិនកាលខែមករា ក្រោយដឹកនាំក្រុមធ្លាក់វគ្គ៨ក្រុមក្នុងពានរង្វាន់ Asian Cup។ យ៉ាងណាក្តីសហព័ន្ធបាល់ទាត់ចិនក៏បានប្រកាសពីការតែងតាំងបុរសវ័យ៧១ឆ្នាំខាងលើសារជាថ្មីម្តងទៀត ហើយការងាររបស់លោកនឹងចាប់ផ្ដើមនៅខែមិថុនាខាងមុខនេះតែម្តង។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ភារកិច្ចដំបូងរបស់លោក Marcello Lippi ជាមួយក្រុមជម្រើសជាតិចិនគឺត្រូវត្រៀមខ្លួនប៉ះជាមួយក្រុមជម្រើសជាតិហ្វីលីពីន និងក្រុមជម្រើសជាតិតាជីគីស្ថាននៅក្នុងវគ្គជម្រុះ។