
PSG ជះលុយកន្លះលានដុល្លារក្នុង១សប្តាហ៍ដើម្បីឆក់យកអ្នកចាំទី David De Gea ពី Man UTD
ក្រុមចាយលុយធំនៅបារាំង Paris Saint Gemain កំពុងត្រៀមឆក់យក David De Gea ពី Manchester United មកកាន់ទឹកដីបារាំង ដោយផ្តល់ថ្លៃនឿយហត់៥៣ម៉ឺនដុល្លារក្នុង១សប្តាហ៍ទៅដល់អ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
កីឡាករវ័យ២៨ឆ្នាំនៅសល់កុងត្រារយៈពេល១៨ខែទៀតតែប៉ុណ្ណោះនៅទឹកដី Old Trafford ខណៈការចរចារជាមួយថ្នាក់ដឹកនាំក្រុមបិសាចក្រហមលើកុងត្រាថ្មី អតីតសមាជិក AT Madrid រូបនេះទាមទារប្រាក់ឈ្មួល៣សែន៥ម៉ឺនផោនក្នុងសប្តាហ៍ ដោយធ្វើឲ្យភាគីទាំងសងខាងមិនទាន់ព្រមព្រៀងគ្នា។
គួរឲ្យដឹងថា David De Gea ត្រូវបានសារព័ត៌មានអង់គ្លេសជាច្រើនបានចុះផ្សាយថារូបគេចង់បានថ្លៃនឿយហត់ថ្លៃជាងគេបង្អស់នៅ Man UTD ដោយស្មើគ្នាជាមួយខ្សែបម្រើ Alexis Sanchez ដែលមានថ្លៃពលកម្ម៣សែន៥ម៉ឺនផោនក្នុងសប្តាហ៍។