• 19
    0

    Marco Reus នឹងចាកចេញពី Borussia Dortmund នាដំណាច់រដូវកាលនេះហើយ ពេលកិច្ចសន្យារបស់គេផុតសុពលភាព។ ខ្សែប្រយុទ្ធអាល្លឺម៉ង់រូបនេះរកបាន១៦៨គ្រាប់ពីការចូលលេង៤២៤លើក តាំងពីផ្លាស់ពី Borussia Mongchengladbach ក្នុងឆ្នាំ២០១២មក។ កីឡាករវ័យ៣៤ឆ្នាំបានចំណាយពេល៩ឆ្នាំក្នុងក្រុមយុវជនរបស់ Dortmund មុនចេញទៅ Mongchengladbach៕  
  • 64
    0

    កញ្ញា Sabrina Wittmann បានសាងប្រវត្តិសាស្ត្រក្នុងកីឡាបាល់ទាត់អាល្លឺម៉ង់ ដោយបានក្លាយជាគ្រូបង្វឹកភេទស្រីដំបូងក្នុងបាល់ទាត់បុរស។ ស្ត្រីវ័យ៣៣ឆ្នាំបានចុះកិច្ចសន្យាជាគ្រូបង្កោលបណ្ដោះអាសន្នរបស់ក្រុម Ingolstadt ដល់ដាច់ខែមិថុនា ឆ្នាំ២០២៤នេះ។ ឆ្នាំមុន Union Berlin បានតែងតាំងអ្នកស្រី Marie Louise Eta ជាគ្រូជំនួយ។ Ingolstatd បានចេញសេចក្ដីថ្លែងការណ៍ថា ការតែងតាំងកញ្ញា Sabrina ជាជម្រើសត្រឹមត្រូវ ព្រោះនាងធ្វើការនៅក្លឹបយូរហើយ និង​បានស្គាល់ច្បាស់ពីក្លឹប៕
  • 63
    0

    Niclas Fulkrug ជាអ្នករកគ្រាប់បាល់បញ្ចូលទីគ្រាប់ជ័យជម្នះឱ្យ Borussia Dortmund ឈ្នះ Paris Saint Germain ដោយលទ្ធផល១ទល់នឹង០ ក្នុងការប្រកួត UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ គ្រាប់បាល់របស់គេកើតឡើងក្នុងនាទី៣។ ក្នុងវគ្គទី២ PSG មានឱកាសច្រើនដែរ តែ Kylian Mbappe មិនអាចសម្រេចបាន។ ក្នុងវគ្គទី២ដដែល Fulkrug ស្ទើរតែរកបានមួយគ្រាប់ទៀតទៅហើយពីការបញ្ជូនដោយ ...
  • 64
    0

    ការចរចារវាង Bayern Munich និងគ្រូបង្វឹកជនជាតិ លោក Ralf Rangnick កំពុងបន្តយ៉ាងរលូន។ Rangnick វ័យ៦៥ឆ្នាំបានបញ្ជាក់កាលពីសប្តាហ៍មុនថា លោកត្រូវបានទាក់ទងអំពីការងារដោយក្លឹបនៅ Bundesliga ។ Bayern ចង់បាន Rangnick មកជំនួសដំណែងគ្រូបង្គោលបច្ចុប្បន្ន Thomas Tuchel ដែលនឹងចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ។ បច្ចុប្បន្ន Rangnick កំពុង​ត្រៀម​ដឹកនាំជម្រើសជាតិ​អូទ្រីស​ក្នុង​ការ​ប្រកួត​ជើង​ឯក​អឺរ៉ុប​នៅ​ប្រទេស​អាល្លឺម៉ង់​នា​ពេល​ខាង​មុខ៕
  • 100
    0

    អ្នកចាំទី Thibaut Courtois របស់បែលហ្ស៊ិក នឹងខកខានការប្រកួត Euro 2024 បន្ទាប់ពីរបួសសរសៃពួរជង្គង់ បើទោះបីជាអាចត្រលប់មក Real Madrid វិញក៏ដោយ។ Courtois អាយុ ៣១ ឆ្នាំបានខកខានពេញមួយរដូវកាលហើយត្រូវការការវះកាត់មួយទៀតនៅលើជង្គង់ក្នុងខែមីនា។ គេ​អាច​នឹង​ត្រលប់​ទៅ Real Madrid នៅ​មុន​ចប់​យុទ្ធនាការ EURO ប៉ុន្តែ​គ្រូ​បង្វឹក​បែលហ្ស៊ិក Domenico Tedesco មិនបានសម្រេចចិត្តយកទេ៕  
Load More
error: Content is protected !!