គុនខ្មែរ៤រូបទទួលបានជោគជ័យក្នុងការប្រកួតកម្មវិធី World Fight Kun Khmer Series ដោយផ្តួលគូប្រកួតសន្លប់៣នាក់ និងឈ្នះពិន្ទុម្នាក់ក្នុងកម្មវិធីដែលរៀបចំឡើងនៅស្តាតចាស់កាលពីម្សិលមិញ ។ គុនខ្មែរវ័យក្មេង ឡៅ សៃណេត ធ្វើបានយ៉ាងល្អដោយផ្តួលកីឡាករថៃ Tiger M-0ne អោយបោះបង់ការប្រកួតក្នុងទឹកទី៣ ។ បឺត សង្ឃឹម ម្ចាស់មេដាយមាស Kickboxing នៅស៊ីហ្គេមប្រើពេលមិនដល់មួយទឹកវាយអោយកីឡាករនេប៉ាល Gunaraja លោកអាជ្ញាកណ្តាលបញ្ឃប់ក្នុងទឹកទី១ ។ ចំណែក ឡៅ ចិត្រា បានទាត់អោយកីឡាករ អីរ៉ង់ Daniel ចុះចាញ់ត្រឹមទឹកទី២ ។ ងាកមកកាន់ការប្រកួតជម្រុះខ្សែក្រវាត់វិញកីឡាករ រិន សារ័ត្ន អាចបន្តដំណើរទៅវគ្គបន្តបានដោយជោគជ័យ បន្ទាប់ពីតស៊ូយ៉ាងស្វឹតស្វាញជាមួយកីឡាករថៃ ស៊ែន ឆ រតនៈឆ័យ ពេញ៣ទឹក ។ សូមបញ្ជាក់ថា ការប្រកួតកម្មវិធី World Fight Kun Khmer Series នាំមកជូនដោយគោជល់ ធ្វើការប្រកួត២ដងក្នុងមួយខែ ដើម្បីពង្រឹងសមត្ថភាពកីឡាករកម្ពុជាឆ្ពោះទៅកាន់ស៊ីហ្គេម ៕