• 2339
    0

    (BC-99) Real Madrid ឈានចូលដល់​ការប្រកួតសប្តាហ៍​ទី ៣៥ ហើយ​នា​យប់​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ​ដោយរំពឹង​ថា​ពួកគេនឹងអាច​យកឈ្នះ​ក្រុមភ្ញៀវ​ Alaves ដែលបានរងបរាជ័យ ៥ ប្រកួតជាប់ៗគ្នាខណៈដែលក្រុមលេខ ២ Barcelona មើលទៅក៏​នឹងខិត​ខំ​ប្រជែង​ក្លិប Espanyol ដែរ​ដើម្បី​ប្រដេញ​គូ​ប្រកួត El Clasico អោយ​កាន់​តែ​កៀក​។ ក្រោ​យ​ពី​ប្រកួត​ជា​មួយ Alaves ដឹង​លទ្ធ​ផល​ថា​នឹង​ឈ្នះ​ឬ​ក៏​ចាញ់​រួច​ ក្រុម​អធិរាជ​ស Real Madrid ត្រូវ​ប្រកួត​បង្ហើយ​ជា​មួយ​ក្រុម​ Villareal, ...
  • 4127
    0

    (BC-99) Nemanja Matic មានមោទនភាពដែលបានចុះកុងត្រាថ្មីជាមួយក្រុមបិសាចក្រហម Manchester United ហើយបាន​និយាយថាវា​គឺ​ជា​ពេល​វេលា​ល្អ​បំផុតចាប់តាំងពីគេ​បានមកដល់នាអំឡុងរដូវក្តៅឆ្នាំ ២០១៧ ។ កិច្ចព្រមព្រៀងថ្មីរបស់តារា​បាល់​ទាត់​សញ្ជាតិ​ ស៊ែប៊ី ជាមួយបិសាច​ក្រហម Manchester United នឹងធ្វើ​អោយ​គេ​បន្ត​វត្តមាន​នៅ​ Old Trafford រហូតដល់ខែមិថុនាឆ្នាំ ២០២៣។ នៅក្នុងបទសម្ភាសន៍មួយកីឡាករវ័យ ៣១ ឆ្នាំរូបនេះបន​បង្ហើបពីក្តី​រំភើបរបស់ខ្លួន​ចំពោះអ្វីដែលលោក​ Ole Gunnar Solskjaer នៅ​តែ​មាន​ការ​ជឿជាក់​លើ​រូប​គេ។​ ...
  • 6748
    0

    (BC-99) លោក Karl-Heinz Rummenigge នាយក​ក្លឹប​បាល់​ទាត់​ Bayern Munich បាន​បង្ហាញ​ការ​យល់ឃើញ​ផ្ទាល់​ខ្លួន​ថា Schalke អាចក្លាយជាម្ចាស់ជើងឯកក្របខ័ណ្ឌ Bundesliga តាំង​ពី​ប៉ុន្មានឆ្នាំមុន​មក​ម៉្លេះ​ប្រសិនបើពួកគេមិនលក់​បកីឡាករវ័យក្មេងដែលមានទេពកោសល្យទេ​នោះ​។ មិន​មែន​ទើប​តែ​រដូវកាល ២០១៩-២០២០ ដែល​ Schalke បានទទួល​រងនូវវិបត្តិ​ហិរញ្ញ​វត្ថុ​ ក៏​ប៉ុន្តែ​ប៉ុន្មាន​រដូវ​កាល​ជាប់​គ្នា​មក​ហើយ​ដែល​ក្លឹប​បាល់​ទាត់​មួយ​នេះ​បាន​ប្រឈម​មុខ​ទៅ​និង​ឱនភាព​លំហូរ​សាច់​ប្រាក់។ នៅខាងក្រៅទីលាន Schalke ក៏​រង​ឥទ្ធិភល​មិន​ល្អ​ផងដែរដោយនាយក​ប្រតិបតិ្ត​ Clemens Tonnies បានលាលែងពីតំណែងបន្ទាប់ពីមានការតវ៉ាពីអ្នកគាំទ្រក្លឹប​ខណៈដែលប្រធានទីផ្សារលោក Alexander Jobst ...
  • 1525
    0

    (BC-99) លោក Mikel Arteta គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal នៅ​តែ​រំពឹងថា​ក្រុម​របស់​លោក​នឹង​មាន​ភាព​ល្អ​ប្រសើរ​បើ​ទោះ​ជា​អវត្តមាន​កីឡាករខ្លះ​ដែល​ក្នុង​នោះ​មាន​ Matteo Guendouzi និង Mesut Ozil បាន​ធ្វើ​អោយ​ក្រុម​របស់​លោក​ទទួល​រង​ផល​ប៉ះ​ពាល់​មិន​ល្អ​ក៏​ដោយ​។ គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​ធ្លាប់​បាន​ចេញ​មក​បញ្ជាក់ហើយ​ថា​លោក​ចង់អោយកីឡាករទាំង​អស់​បន្ត​ស្នាក់នៅកីឡដ្ឋាន Emirates ជា​បន្ត​ដោយ​លោក​មិន​ចង់​ឃើញ​អ្នក​ណា​ម្នាក់​ត្រូវ​ចាក​ចេញ​ពី​ក្លឹប​នោះ​ទេ​។ ក៏​ប៉ុន្តែ​ក៏​មាន​ការ​លំអិត​បន្ថែម​ពី​គ្រូ​បង្វឹក​វ័យ ៣៨​ឆ្នាំ​រូប​នេះ​ដែរ​ថា សម្រាប់​កីឡាករ​ដែល​លោក​មិន​ចង់​បាត់​បង់​នោះ​គឺ​ជាប្រភេទ​កីឡាករ​ដែល​គោរពតម្លៃរបស់​ខ្លួន​និង​ក្លឹប​ ហើយ​ជា​កីឡាករ​ដែល​មាន​ការ​ប្តេជ្ញាខ្ពស់​ ១០០ ភាគរយនិង​មានវប្បធម៌ក្នុង​ការ​ទទួលខុសត្រូវនូវ​ទង្វើ​របស់​ផង​ខ្លួន​។​ Arsenal កំពុង​តែ​ឋិត​នៅ​ចំណាត់​ថ្នាក់​លេខ​៨​នា​ពេល​បច្ចុប្បន្ន​នឹង​ចាញ់​៨​ពិន្ទុ​ពី​ក្រុម​លេខ​៤ Chelsea ដែល​មាន​៥៤​ពិន្ទុ ...
  • 2421
    0

    (BC-99) មុន​ការ​ប្រកួត​ចូល​មក​ដល់​រវាង​ម្ចាស់​ផ្ទះ Sheffield United និង​ក្រុម​ភ្ញៀវ​មាន់​ខ្នាយ​មាស Tottenham Hot Spur អ្នក​ចាត់​ការ​ទូរទៅ​សញ្ជាតិ​ព័រ​ទុយហ្គាល់​បាន​ប្រើ​សំនួន​វោហារចាក់​ដោត​ឡែប​ខាយ​អោយ​ក្រុម​ប្រជែង​បិសាច​ក្រហម Man Utd។ តែ​នៅ​ពេល​ចាញ់​ការ​ប្រកួត​លោក Mourinho នៅ​តែ​និយាយ​យ៉ាង​ហំហានដដែល​​។​ នៅ​សប្តាហ៍​ទី​៣២​នៃ​ការ​ប្រកួត​ក្របខណ្ឌ Premier League ក្រុម​ Spurs បាន​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​ឯ Bramall Lane ទឹក​ដី​របស់​ក្រុម​ Sheffield United។ នៅ​មុន​ការ​ប្រកួត​ចូល​មក​ដល់​ចំនួន​១១​ម៉ោង​លោក ...
  • 2170
    0

    (BC-99) លោក Zinedine Zidane កំពុង​តែ​ដឹក​នាំ​ក្រុម​របស់​ខ្លួន​ឆ្ពោះ​ទៅ​កាន់​ការ​ប្រជែងដណ្តើមយកតំណែងជើងឯក LaLiga ទាំង​ប្រផិត​ប្រផើយ​ តែលោក​បាន​ទទូចថា Real Madrid អាចនឹង​មិនបាន​អ្វីសោះ បើទោះបីជាក្រុម Barcelona ដែល​ជា​គូ​ប្រជែង​នៅ​ពេល​នេះ​ហាក់​ដូច​ជា​កំពុងបាត់​បង់​ឱកាស​​ក៏ដោយ។ Real Madrid បាន​ឈរ​នៅ​លើ​កំពូល​តារាង​ La Liga និង​មាន​មួយពិន្ទុលើសគូប្រជែង FC Barcelona ហើយក៏នៅ​សល់​មួយប្រកួត​នៅក្នុងដៃផងដែរ។ ពួកគេនឹង​ធ្វើជាម្ចាស់ផ្ទះ​ទទួល Getafe នា​យប់​ថ្ងៃ​ពុធ​នេះ​ដោយ​ដាក់​គោលដៅ​ប្រកួត​យក​ឈ្នះអោយ​ទាល់​តែ​បាន​ដើម្បី​ខិត​ទៅ​អោយ​កៀក​ពាន​រង្វាន់​ ...
  • 1556
    0

    (BC-99) លោក Brendan Rodgers បាននិយាយ​ការពារចំពោះ​ទម្រង់លេងរបស់ Jamie Vardy ដែល​ខ្សត់​គ្រាប់​បាល់​បញញចូល​ទី​ដោយ​អះអាង​ថា​កីឡាករ​អង់គ្លេស​រូប​នេះ​បាន​ផ្តោតអារម្មណ៍របស់ខ្លួន​លើ Leicester City ទាំងមូលនិង​ខិត​ខំ​តស៊ូដើម្បីរកគ្រាប់បាល់អោយ​បាន​។ ចាប់តាំងពី Premier League បាន​ត្រឡប់មកកាន់​ការ​ប្រកួត​វិញកាលពីដើមខែនេះ Leicester រកបានតែ ១ គ្រាប់ប៉ុណ្ណោះក្នុង ៣ ប្រកួតចុង​ក្រោយនិង​បាន​ធ្លាក់​ចេញ​ពី​ការប្រកួត FA Cup វគ្គ ៨ ក្រុមចុងក្រោយដោយចាញ់ ...
  • 2566
    0

    (BC-99) តើជា Real Madrid ឬ Manchester United? ក្លិបយក្សអ៊ឺរ៉ុបទាំង ២ នេះហាក់ដូចជាក្លាយ​ទៅ​ជា​ជំរើសដ៏ល្អបំផុតសំរាប់កីឡាករ​ Jadon Sancho ដែលមាន​ចិត្ត​ចង់​ផ្លាស់ប្តូរចេញ​ពី Borussia Dortmund ។ យោងតាមសារព័ត៌មាន Le10 Sport បាន ឲ្យដឹង ថាក្រុម Real Madrid និង Manchester ...
  • 1797
    0

    (BC-99) គ្រូបង្វឹករបស់ Ajax លោក Erik ten Hag បានដក​ខ្លួន​ចុះ​ចាញ់កីឡា Nicolas Tagliafico ដែល​មិន​អាច​ថែរក្សារ​កីឡាករ​សញ្ជាតិ​អាហ្សង់​​​​​​​​​​​​​​​​​​​​​​​​​ទីន​នេះ​បាន​ក្នុងទីផ្សារដោះដូរនា​ពេល​ខាង​មុខ​ក្នុង​ខណៈពេល​ដែលខ្សែបម្រើ Donny van de Beek ក៏អាចចាកចេញពីទីក្រុង Amsterdam ផងដែរ។ កាលឆ្នាំមុនក្រុម Ajax បានឈានប្រកួត​ដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ក៏​ប៉ុន្តែ​មិន​អាច​បន្ត​ដំណើរ​ប្រកួតដល់​ផ្តាច់ព្រ័ត្របាន​ឡើយ​ហើយ​ក៏​ជា​ហេតុដែល​​ធ្វើ​អោយ​ Frenkie de ...
  • 1458
    0

    (BC-99) លោក Mikel Arteta មិនបានផ្តល់ការធានាថា Matteo Guendouzi នឹងនៅតែជាកីឡាកររបស់ Arsenal នៅរដូវកាលក្រោយទេ។ អនាគតរបស់ខ្សែបម្រើវ័យ ២១ ឆ្នាំ Guendouzi ជា​មួយ​កាំភ្លើង​ធំ Arsenal ត្រូវបានគេចោទសួរចាប់តាំងពីក្លឹប​ដែល​ឋិត​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក Mikel Arteta បាន​ប្រកួត​ចាញ់​ក្រុម​ Brighton នា​ពេល​កន្លង​មក​។​ កីឡាកររូបនេះនិងខ្សែប្រយុទ្ធរបស់ Brighton Neal Maupay ...