កីឡាផ្សេងៗ
-
ការហាត់របស់អត្តពលិកខ្មែរនៅចិនត្រូវបែងចែកជា២ដំណាក់កាល
ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា នេះ កីឡាចំនួន ១២ប្រភេទរបស់កម្ពុជា បានចេញទៅហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ ការចាកចេញរបស់ក្រុមអត្តពលិកកម្ពុជាទាំង ១២ប្រភេទកីឡា ស្មើនឹងប្រតិភូ ១៦១នាក់ ធ្វើឡើងតាមរយៈការរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្រោមជំនួយឥតសំណងពីសំណាក់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ។ កីឡាទាំង១២ប្រភេទមានកាយសម្ព័ន្ធ , យូដូ , វូស៊ូ ... -
អ្នកជំនាញអន្តរជាតិ “៖អត្តពលកម្មកម្ពុជាត្រូវការធនធានមនុស្សច្រើនទៀត”
អ្នកជំនាញអត្តពលកម្មអន្តរជាតិ លោក Oliver Scheer មកពីស្ថាប័នកីឡាអត្តពលកម្មពិភពលោក (World Athletics) បានបង្ហាញពីចំណុចខ្វះខាតរបស់សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត គឺកត្ដាធនធានមនុស្ស ដែលត្រូវពង្រឹងបន្ថែម ដើម្បីសម្រួចគោលដៅ នាថ្ងៃអនាគត។ ការលើកឡើងនេះ បន្ទាប់ពីលោកបានចូលរួមគម្រោងការអភិវឌ្ឍប្រព័ន្ធកីឡាជាតិ សម្រាប់កីឡាអត្តពលកម្ម ដែលជាគម្រោងក្រោមជំនួយឧបត្ថម្ភរបស់អង្គការសាមគ្គីអូឡាំពិក តាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហការជាមួយស្ថាប័នអត្តពលកម្មពិភពលោក និងសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នេះ។ ក្រោយបញ្ចប់គម្រោងខាងលើ ... -
សហព័ន្ធបាល់ទះគ្រោងអញ្ជើញជម្រើសជាតិសិង្ហបុរីមកសមដៃជាមួយកម្ពុជា
សហព័ន្ធកីឡាបាល់ទះកម្ពុជា បានបង្ហើបពីគម្រោងអញ្ជើញក្រុមជម្រើសជាតិសិង្ហបុរី មកប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិកម្ពុជា អំឡុងពិធីបើកការប្រកួតបាល់ទះពានសម្ដេចតេជោ ហ៊ុន សែន ចន្លោះថ្ងៃទី១៣ និងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២។ លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្នសហព័ន្ធបានរៀបចំលិខិតបទដ្ឋានរួចរាល់ហើយ នៅឡើយការស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំ ដើម្បីរៀបចំប៉ុណ្ណោះ។ រីឯភាពគីសិង្ហបុរី ក៏បានត្រៀមខ្លួនរួចរាល់ ក្នុងការបញ្ជូនក្រុមជម្រើសជាតិរបស់ខ្លួន មកប្រកួតដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏ធំនេះដែរ។ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បញ្ជាក់បន្ថែម។ ... -
កីឡា១២ប្រភេទនឹងចេញទៅហាត់នៅចិនថ្ងៃទី១៥ ខែកញ្ញា
កីឡាចំនួន ១២ប្រភេទរបស់កម្ពុជា នឹងចេញទៅហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេលយូរនៅពាក់កណ្ដាលខែកញ្ញានេះ ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ ការចាកចេញរបស់ក្រុមអត្តពលិកកម្ពុជាទាំង ១២ប្រភេទកីឡា ស្មើនឹងប្រតិភូ ១៦១នាក់ គឺនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ តាមរយៈការរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្រោមជំនួយឥតសំណងពីសំណាក់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន លើការហ្វឹកហាត់របស់កីឡាករ កីឡាការិនី ជម្រើសជាតិកម្ពុជា។ កីឡាសរុបចំនួន ១២ប្រភេទដែលត្រូវចេញទៅហ្វឹកហាត់នៅប្រទេសចិនរួមមាន ប្រតិភូដឹកនាំ ... -
កាយសម្ព័ន្ធកម្ពុជាយកបានមេដាយ៣គ្រឿងហើយពីការប្រកួតជើងឯកអាស៊ី
គិតត្រឹមព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះ កីឡាកាយសម្ព័ន្ធកម្ពុជា ដណ្តើមបានមេដាយសរុប ៣គ្រឿងហើយ ពីការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកអាស៊ីលើកទី៧ ( Asian Aerobic championships) នៅប្រទេសថៃ។ សម្រាប់មេដាយដែលអត្តពលិកកម្ពុជាដណ្តើមបានក្នុងនោះមេដាយប្រាក់ដំបូងរកបានលើវិញ្ញសាគូរដែលមាន កីឡាករ ស៊្រាន វួចទ្រី ចាប់ដៃគូរជាមួយ កីឡាការិនី ឈួន ស្រីនាត ចំណែកមេដាយសំរឹទ្ធ រកបានលើវិញ្ញាសា ទ្រីយ៉ូដែលមាន កីឡាករ ស៊្រាន វួចទ្រី ... -
ការ៉ាតេកម្ពុជាដណ្ដើមបានមេដាយ៧គ្រឿងពីការប្រកួត Thailand Open
ក្រុមអត្តពលិកកម្ពុជា ដណ្តើមបានមេដាយសរុប៧ គ្រឿងពីការប្រកួតកីឡាការ៉ាតេជើងឯក (Thailand Open Karate-DO Championship 2022) ឆ្នាំ២០២២ កាលពីពេលថ្មីៗនេះ។ ទាក់ទងទៅនឹងលទ្ធផលដ៏ល្អនេះ លោក ដែក ភារៈ អគ្គលេខាធិការរង សហព័ន្ធកីឡាការ៉ាតេកម្ពុជាសង្កត់ធ្ងន់ថា មេដាយចំនួន ៧គ្រឿង ដែលកីឡាការ៉ាតេកម្ពុជាដណ្តើមបាន ក្នុងព្រឹត្តិការណ៍អន្តរជាតិនៅប្រទេសថៃនេះ រួមមាន៖ មេដាយប្រាក់ ៣គ្រឿង និងមេដាយសំរឹទ្ធិ ៤គ្រឿង។ មេដាយប្រាក់លើវិញ្ញាសាឯកត្តជនដណ្តើមបានដោយកីឡាករ ... -
ក្រុមជម្រើសជាតិបាល់ទះឆ្នេរខ្សាច់មានគ្រូបង្គោលថ្មី
តាមរយៈកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធកីឡាបាល់ទះកម្ពុជា ជាមួយស្ថានទូតគុយបាប្រចាំប្រទេសកម្ពុជា ពេលនេះមន្ត្រីបច្ចេកទេសនិងគ្រូបង្វឹកបាល់ទះឆ្នេរខ្សាច់មកពីគុយបា ចំនួន៤រូបបានធ្វើដំណើរមកដល់រាជធានីភ្នំពេញ ហើយដើម្បីជួយការងារបច្ចេកទេសដល់ក្រុមបាល់ទះឆ្នេរខ្សាច់កម្ពុជា ត្រៀមដណ្តើមមេដាយក្នុងពេលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខ។ មន្រ្តីសហព័ន្ធកីឡាបាល់ទះកម្ពុជា មានលោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ ឯកឧត្តម ជា ពៅ លោក តែន ឡន លោក គួន សុគន្ធី អគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្រុមគ្រូបង្វឹកនិងកីឡាករជម្រើសជាតិឆ្នេរខ្សាច់កម្ពុជា បានទទួលមន្រ្តីបច្ចេកទេសនិងគ្រូបង្វឹកបាល់ទះឆ្នេរខ្សាច់ ទាំង៤ ក្នុងការិយាល័យរបស់សហព័ន្ធកីឡាបាល់ទះក្នុងពហុកីឡដ្ឋានជាតិ ... -
វិសាខា លើកពាន Special Volleyball League 2022
ក្រោយឆ្លងកាត់ការប្រកួតជាច្រើនខែ ដែលមានសមាជិកចំនួន១៣ក្រុម ពេលនេះគណៈកម្មការប្រកួតពានរង្វាន់បាល់ទះ ៤នាក់ទល់៤នាក់ Special Volleyball League 2022 បានរកឃើញម្ចាស់ជើងឯកជាផ្លូវការហើយ ដោយបានទៅសមាគមបាល់ទះវិសាខា ក្រោយយកឈ្នះលើក្រុមបាល់ទះក្រសួងមហាផ្ទៃ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នារសៀលថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២ លើទីលានបាល់ទះកីឡដ្ឋានព្រីនស៍ ក្នុងរាជធានីភ្នំពេញ។ ក្នុងវគ្គផ្ដាច់ព្រ័ត្រនេះក្រុមវិសាខា បានយកឈ្នះក្រសួងមហាផ្ទៃ ដោយលទ្ធផល ២សិតទល់០ (២៥-២៣,២៨-២៦)។ ចំណែកចំណាត់ថ្នាក់លេខ៣វិញ បានទៅក្រុមរដ្ឋបាលរាជធានីភ្នំពេញ ក្រោយឈ្នះលើក្រុម ... -
កងកម្លាំងយោធា៥,២៧០នាក់នឹងជួយកម្មវិធីបើក និងបិទស៊ីហ្គេម២០២៣
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានឲ្យដឹងក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២នេះថា កម្លាំងយោធិនចំនួន ៥,២៧០នាក់សម្រាប់ជួយដល់កម្មវិធីផ្សេងៗ របស់គណៈកម្មាធិការជាតិ CAMSOC ពិសេសចូលរួមសម្ដែងអបអរពិធីបើក-បិទព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (SEA Games-ASEAN Para Games 2023) ។ ឯកឧត្តម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា ... -
សហព័ន្ធកីឡារាំបង្ហើបគោលដៅសន្ទស្សន៍មេដាយយនៅស៊ីហ្គេម២០២៣
យ៉ាងហោចណាស់មេដាយមាសចំនួន០១ គឺជាអ្វីដែលសហព័ន្ធកីឡារាំកម្ពុជាត្រូវសម្រេចឲ្យបានក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ នាពេលខាងមុខ។ ទាក់ទងទៅនឹងការដាក់គោលដៅនេះ អ្នកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជាបានឲ្យដឹងថា បច្ចុប្បន្ន កីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា កំពុងមានការមមាញឹកក្នុងការហ្វឹកហាត់ ដោយក្នុងមួយថ្ងៃ ធ្វើការហ្វឹកហាត់ចំនួន ២ពេល គឺពេលព្រឹក និងពេលល្ងាច។ បច្ចុប្បន្ន សហព័ន្ធមានកីឡាករជម្រើសជាតិចំនួន៥គូ គឺបុរស ៥នាក់ និងនារីចំនួន ៥នាក់។ ក្នុងទិសដៅរបស់សហព័ន្ធ លោកស្រីបានបញ្ជាក់ថា នឹងអាចសម្រេចបាននូវចំនួនមេដាយដែលរាជរដ្ឋាភិបាលបានកំណត់ ...