កីឡាផ្សេងៗ
-
បាល់បោះ៣x៣ដ៏ពិសេសចាប់ផ្តើមហើយ !
បន្ទាប់ពីទទួលបានការគាំទ្រ និងចូលរួមពីសំណាក់អ្នកស្រលាញ់កីឡាបាល់បោះគ្រប់មជ្ឈដ្ឋាន សារព័ត៌មានត្នោតបានរៀបចំសន្និសីទកាសែតមួយនៅសណ្ឋាគារ Oakwood បឹងកក់ រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២២នេះ ក្នុងគោលបំណង ចាប់ពូលបែងចែកក្រុមទៅតាមប្រភេទវិញ្ញាសាទាំង៤ប្រភេទ និងផ្សព្វផ្សាយព័ត៌មានស្តីពីការប្រកួតនេះអោយកាន់តែទូលំទូលាយថែមទៀត ដល់អ្នកសារព័ត៌មាន និងដៃគូពាក់ព័ន្ធជាច្រើន។ ការប្រកួត “ពានរង្វាន់បាល់បោះ TNAOT ៣x៣” ប្រព្រឹត្តឡើងក្នុងគោលបំណងជំរុញស្មារតី លើកកម្ពស់កីឡាបាល់បោះ និង ត្រៀមខ្លួនក្នុងការឆ្ពោះទៅកាន់ព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ ... -
MSR Sports ចូលរួមជាដៃគូ ការប្រកួតពានរង្វាន់បាល់បោះ TNAOT ៣×៣
អង្គភាពសារព័ត៌មានកីឡា MSR Sports បានចូលរួមជាដៃគូសហការផ្សាយការប្រកួតពានរង្វាន់បាល់បោះ TNAOT ៣×៣ ដែលគ្រោងចាប់ផ្តើមប្រកួតនៅថ្ងៃទី ២៣ តុលា ២០២២ នេះ ។ នៅព្រឹកថ្ងៃទី ២១ តុលា នេះលោក ស៊ីថូ ណាថាន់ ប្រធាន MSR Sports បានចូលរួមក្នុងសន្និសីទ នៅ សណ្ឋាគារ Oakwood Premier ... -
បាល់ទះជម្រើសជាតិកម្ពុជាឈ្នះគុយបា៣ទល់នឹង១
ក្រុមបាល់ទះជម្រើសជាតិកម្ពុជាបានយកឈ្នះគុយបា ដោយលទ្ធផល៣សិតទល់នឹង១ ក្នុងការប្រកួតមិត្តភាពនៅថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា នាកីឡដ្ឋានព្រីនស៍។ នេះជាការប្រកួតមិត្តភាពទី២បន្ទាប់ពីកម្ពុជាឈ្នះសិង្ហបុរ ី២សិតទល់នឹង១ កាលថ្ងៃទី១៥ ខែតុលា។ ការប្រកួតមិត្តភាពអន្តរជាតិនេះត្រូវបានធ្វើឡើងដើម្បីអបអរសាទរដល់ការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន៕ -
សមាគមបញ្ចសិលាថៃនៅសុរិនស្នើសុំការបណ្ដុះបណ្ដាលល្បុក្កតោពីកម្ពុជា
ប្រតិភូសមាគមកីឡាបញ្ចសិលាថៃនៅខេត្តសុរិន្ទ បាន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម អគ្គលេខាធិការសហព័ន្ធកីឡាល្បុក្កតោកម្ពុជា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (CAMSOC) ផ្តោតលើគុនល្បុក្កតោដែលត្រូវបានដាក់ឲ្យប្រកួតជាផ្លូវការនៅស៊ីហ្គេម ឆ្នាំ២០២៣។ ឯកឧត្តម អគ្គលេខាធិការបានឲ្យដឹងថា ភាគីខេត្តសុរិន្ទ មានគោលបំណងមកសិក្សាស្រាវជ្រាវ និងស្វែងយល់ពីគុនល្បុក្កតោរបស់កម្ពុជា ដែលគ្រោងនឹងបញ្ជូនគ្រូពីខេត្តសុរិន្ទ មកកម្ពុជា ឬពីកម្ពុជាទៅខេត្តសុរិន្ទ ដើម្បីផ្លាស់ប្តូរក្នុងការបង្ហាត់បង្រៀនឲ្យយល់ពីលក្ខន្តិកៈក្បាច់គុនល្បុក្កតោ ភ្ជាប់ខ្លួនឲ្យក្លាយជាបេក្ខភាពមួយចូលរួមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។ ឯកឧត្តមបានបង្ហាញអារម្មណ៍រីករាយជាមួយប្រតិភូខេត្តសុរិន្ទ ប្រទេសថៃ ដែលបានបើកបេះដូង ក្នុងការចូលរួមផ្សព្វផ្សាយគុនល្បុក្កតោ។ នេះជាអ្វីដែលកម្ពុជាចង់បានគឺបង្កើតភាពងាយស្រួល ... -
CAMSOC សម្រេចបានការងារធំៗចំនួន៧ហើយមុនស៊ីហ្គេម២០២៣មកដល់
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ហៅកាត់ CAMSOC បានធ្វើពិធីរាប់ថយក្រោយ២០០ថ្ងៃ កាលថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០២២ ដើម្បីឆ្ពោះទៅកាន់ស៊ីហ្គេម២០២៣។ ទន្ទឹមនឹងនោះដែរ ឯកឧត្តម ថោង ខុន អនុប្រធានអចិន្ដ្រៃយ៍ CAMSOC បានបង្ហាញពីលទ្ធផលការងារដែលសម្រេចបានដូចខាងក្រោម ៖ ១-ការជួសជុលទីលានប្រកួត ការកំណត់ទីលានប្រកួត បានសម្រេចតាមផែនការកំណត់ជាស្ថាពរ។ ២-ការកំណត់ប្រភេទកីឡា វិញ្ញាសាកីឡា ទាំងស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមូលដ្ឋាននៃការរៀបចំការប្រកួតបច្ចេកទេសឲ្យឆ្ពោះទៅមុខយ៉ាងរលូន។ ៣- ... -
CAMSOC បង្ហាញចំនួនប្រភេទកីឡាជាផ្លូវការសម្រាប់ស៊ីហ្គេម២០២៣
គណៈកម្មការជាតិកម្ពុជារៀបចំកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ ហៅកាត់ថា CAMSOC បានបង្ហាញចំនួនប្រភេទកីឡា និងវិញ្ញាសាសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ននៅកម្ពុជាហើយដែលមានសរុប៣៨ប្រភេទកីឡា ស្មើ៦០៨កីឡា។ វិបសាយ CAMSOC ប្រកាសថា នេះជាចំនួនវិញ្ញាសាច្រើនជាងគេបំផុត នៅស៊ីហ្គេម ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ១៩៥៦។ វិញ្ញាសាប្រកួតច្រើនជាងគេគឺនៅស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ ក្នុងប្រទេសហ្វីលីពីន ដែលមាន ៥៣០វិញ្ញាសា។ ហែលទឹកជើងទា ដែលដើមឡើយនៅក្នុងចំណោមប្រភេទកីឡាដោយឡែក ត្រូវបានរួមបញ្ចូលមកនៅក្នុងកីឡាក្នុងទឹករួមគ្នា ខណៈ ប្រដាល់គុនខ្មែរ ដែលនៅប្រភេទកីឡាដោយឡែក ក៏ត្រូវបានដាក់បញ្ចូលរួមគ្នាទៅក្នុងប្រភេទកីឡាយុទ្ធគុនចម្រុះផងដែរ។ ... -
អគ្គលេខាធិការបាល់ទះសិង្ហបុរី ថា បាល់ទះកម្ពុជាឈានដល់កម្រិតកំពូលក្នុងតំបន់
អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះសិង្ហបុរី លោក Chia Min Chong បានសរសើរដល់បាល់ទះកម្ពុជា និងថា បានឈានដល់កម្រិតកំពូលមួយក្នុងតំបន់ហើយ។ លោក Chia Min Chong បន្ដថា លោកបានតាមដានវិស័យបាល់ទះកម្ពុជា តាំងពីឆ្នាំ២០១៩ (ស៊ីហ្គេម នៅហ្វីលីពីន)។ លោកមើលឃើញវិស័យបាល់ទះកម្ពុជា មានសក្ដានុពលចាប់ពីពេលនោះមក។ ប៉ុន្តែអ្វីដែលអស្ចារ្យ គឺស៊ីហ្គេម ឆ្នាំ២០២២ នៅវៀតណាម។ លោកមានប្រសាសន៍ថា ៖«ខ្ញុំគិតថា កម្ពុជាពិតជាបានអភិវឌ្ឍវិស័យបាល់ទះ គឺបានល្អប្រសើរខ្លាំងមែនទែន។ ... -
លទ្ធផលចាប់ពូលបាល់ទះពានសម្ដេចតេជោ ហ៊ុន សែន
ក្រុមបាល់ទះជាសមាជិកទាំង១១ក្រុម ក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២២ បានគណៈកម្មការរៀបចំការប្រកួត ចាប់ឆ្នោតបែងចែកពូលរួចរាល់ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២ នេះ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ខណៈការប្រកួតចាប់ដំណើរទៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ តទៅ។ លទ្ធផលនៃការចាប់ឆ្នោតឃើញថា៖ ពូល A៖ រដ្ឋបាលរាជធានីភ្នំពេញ, សមាគមបាល់ទះវិសាខា, ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ពូល B៖ ... -
លីគអាជីព MPL-KH Autumn 2022 រកឃើញជយលាភី
ព្រឹត្តិការណ៍ប្រកួតលីគអេឡិចត្រូនិកអាជីព MPL-KH Pro League 2022 សម្រាប់វិញ្ញាសា Mobile Legends: Bang Bang វគ្គ MPL-KH Autumn រកឃើញក្រុមជយលាភី ហើយបន្ទាប់ពីធ្វើការប្រកួតវគ្គវិលជុំសន្សំពិន្ទុ និងវគ្គខ្វែងរកហូតដល់វគ្គផ្តាច់ព្រ័ត្រដែលបានបញ្ចប់កាលពីល្ងាចថ្ងៃអាទិត្យ ទី២ ខែតុលា ឆ្នាំ២០២២នៅផ្សារទំនើបអ៊ីអនសែនសុខ។ លីគ MPL-KH Autumn មានក្រុមទាំងអស់ចំនួន៨ដែលបានធ្វើការប្រកួតក្នុងវគ្គវិលជុំសន្សំពិន្ទុ (Regular) តាំងពីថ្ងៃទី៦ ខែសីហា ... -
គ្រូគុយបា២រូបចុះកុងត្រាក្នុងក្រុមបាល់ទះខ្មែរទាំងក្នុងសាល និងឆ្នេរខ្សាច់ដល់ចប់ស៊ីហ្គេម២០២៣
សហព័ន្ធកីឡាបាល់ទះកម្ពុជា បានសម្រេចចិត្តចុះកិច្ចសន្យាផ្លូវការជាមួយគ្រូបង្វឹកបាល់ទះជនជាតិគុយបា ទាំង២រូបជាផ្លូវការ ក្រោយពិនិត្យមើលឃើញពីបច្ចេកទេស និងការបង្ហាត់ដល់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ទាំងក្នុងសាលនិងបាល់ទះឆ្នេរខ្សាច់ អស់មួយរយៈរួចមក។ ការចុះកិច្ចសន្យានេះធ្វើឡើងនារសៀលថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្នាក់ការរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងវិមាណពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។ ជាមួយគ្នានេះដែរក៏មានការចូលរួមជាសាក្សីពីពីសំណាក់មន្រ្តីរបស់សហព័ន្ធ ក្រុមគ្រូបង្វឹក និងកីឡាករជម្រើសជាតិកម្ពុជា មួយចំនួន ជាពិសេសមានការចូលរួមរបស់លោកជំទាវ Liurka Rodríguez Barrios ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅប្រទេសកម្ពុជាផងដែរ។ លោក Leonid ...