កីឡាផ្សេងៗ
-
មន្រ្តីសមាជិកក្រុមប្រឹក្សាគណៈកម្មាធិការអូឡាំពិកជប៉ុន អំពាវនាវឲ្យពន្យាពេលការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូ
បន្ទាប់ពីមានមន្រ្តីមួយចំនួនដែលជាសមាជិកក្រុមប្រឹក្សាគណៈកម្មាធិការអូឡាំពិកជប៉ុន ចង់ឲ្យប្រទេសជប៉ុននៅតែបន្តរៀបចំនូវ ព្រឹត្តិការណ៍កីឡាអូឡាំពិក ដោយមិនឲ្យមានអ្នកទស្សនា ឥឡូវនេះបើយោងតាមលោកស្រី Kaori Yamaguchi សមាជិកក្រុមប្រឹក្សាគណៈកម្មាធិការអូឡាំពិកជប៉ុន បានអំពាវនាវឱ្យពន្យារពេលការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូ ព្រោះអត្តពលិក មិនអាចត្រៀមរៀបចំបានគ្រប់គ្រាន់ ដោយសារការឆ្លងរាលដាលនៃជំងឺកូរ៉ូណា។ លោកស្រី Yamaguchi បាននិយាយថា «ព្រឹត្តិការណ៍កីឡាអូឡាំពិក មិនគួរត្រូវបានធ្វើឡើងនៅក្នុងស្ថានភាព ដែលប្រជាជននៅលើពិភពលោក មិនអាចរីករាយបាននោះទេ»។ លោកស្រី Yamaguchi បាននិយាយទៀតថា «កីឡាករអាមេរិក និងអឺរ៉ុប មិនអាចហ្វឹកហាត់ដូចធម្មតា និងមិនអាចបញ្ចប់ការប្រកួតវគ្គជម្រុះរបស់ពួកគេបានទេ»។ ... -
ទីបំផុតចៅមាណពឃ្វាលក្របីរត់លឿនបំបែកឯតទគ្គកម្ម Usain Bolt បានហើយ
(BC-99) កម្មករសំណង់ម្នាក់មកពីប្រទេសឥណ្ឌាត្រូវបានគេមើលឃើញដោយផ្ទាល់ភ្នែកថាបានបំបែកកំណត់ត្រារត់ចំងាយ ១០០ ម៉ែត្ររបស់កំពូលអ្នករត់ប្រណាំងគ្មានពីរលើលោក Usain Bolt បានសម្រេចនៅក្នុងកម្មវិធីប្រណាំងក្របីជ្រើសរើសជើងឯកប្រចាំប្រទេស។ ចៅមាណព Srinivasa Gowda មកពីរដ្ឋ Karnataka ប្រទេសឥណ្ឌាត្រូវបានគេហៅឱ្យចូលរួមក្នុងការរត់ប្រណាំងសាកល្បងថ្នាក់ជាតិបន្ទាប់ពីគេប្រើថិរៈវេលាមិនគួរឱ្យជឿគឺ ៩.៥៥ វិនាទីក្នុងការរត់លើចម្ងាយ១០០ម៉ែត្រ។ នៅក្នុងកម្មវិធីប្រណាំងក្របីប្រពៃណីជ្រើសរើសជើងឯកទូទាំងប្រទេស លោក Srinivasa Gowda ដែលជាកម្មករសំណង់ផងនិងជាអ្នកគង្វាលក្របីផងនុះ បានប្រើសមត្ថភាពរបស់ខ្លួនក្នុងរត់គៀងក្របីចម្ងាយ១០០ម៉ែត្របានយ៉ាងលឿនមិនគួរអោយជឿ។ មានប្រិយមិត្តជាច្រើនដែលបានចូលរួមទស្សនាការប្រកួតក្នុងកម្មវិធីនេះបានផ្ទៀងពេលវេលានិងធ្វើការស្រែកហ៊ោរកញ្ជ្រៀវខ្ញៀវខ្ញារនៅពេលដែលចៅមាណពខាងលើបានបំបែកឯតទគ្គកម្ម Usain Bolt ចំនួន ០.០៤វិនាទី។ ... -
តារាបាល់បោះ Kobe Bryant បានបាត់បង់ជីវិតជាមួយកូនស្រីអាយុ ១៣ ឆ្នាំដោយសារធ្លាក់ឧទ្ធម្ភាគចក្រ
(BC-99) ដោយសារតែការចុះអ័ព្ទទើបធ្វើអោយកើតមានឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រផ្ទាល់ខ្លួនរបស់ Kobe Bryant និងបានឆក់យកជីវិតកីឡាករវ័យ ៤១ ឆ្នាំរូបនេះព្រមទាំងកូនស្រីច្បងរបស់គាត់ឈ្មោះ Gianna ព្រមទាំងអ្នករួមដំណើរនិងបើកបរចំនួន៩នាក់នៅរដ្ឋ កាលីហ្វ័រញ៉ា នាថ្ងៃច័ន្ទនេះ។ យោងតាមសារព័ត៌មានក្នុងស្រុកបានបញ្ជាក់ថា Kobe បានជូនកូនស្រីរបស់ខ្លួនតាមឧទ្ធម្ភាគចក្រទៅសាលា Mamba Academy ដើម្បីហាត់បាល់បោះហើយឧទ្ធម្ភាគចក្រឯកជនរបស់លោកក៏បានរាយការណ៍ថាធ្លាក់នៅម៉ោងប្រហែល ១០ ព្រឹក(ម៉ោងនៅ កាលីហ្វ័រញ៉ា) ដែលអាចបណ្តាលមកពីការចុះអ័ព្ធខ្លាំងនៅតំបន់កើតហេតុនោះ ។ លោកប្រធានាធិបតី Trump បានហៅរបាយការណ៍នៃមរណភាពរបស់លោក Bryant ... -
អតីតកំពូលកីឡាបាល់បោះ Kobe Bryant និងកូនស្រី Gianna បានស្លាប់ក្នុងឧបទ្ទវការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ
តារាបាល់បោះសហរដ្ឋអាមេរិក Kobe Bryant និងកូនស្រី Gianna បានស្លាប់ក្នុងឧបទ្ទវការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ នៅព្រឹកថ្ងៃច័ន្ទ ទី27 ខែមករា ឆ្នាំ2020 ( ម៉ោងក្នុងស្រុកខ្មែរ) នាតំបន់ Calbasas រដ្ឋ California។ប៉ូលីសបានអោយដឹងថា មនុស្ស៩នាក់រួមទាំងបើកបរត្រូវស្លាប់ទាំងអស់។ Kobe Bryant (ស្លាប់វ័យ41ឆ្នាំ) ត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាស្តេចកីឡាបាល់បោះ ធ្លាប់ជួយអោយអាមេរិកឈ្នះមេដាយមាសកីឡាអូឡាំពិកឆ្នាំ2008 និង2012។Gianna Bryant (ស្លាប់វ័យ13ឆ្នាំ) ជាខ្សែប្រយុទ្ធបាល់បោះដូចឪពុករបស់នាង៕ -
មិនធម្មតាមែន! ខាន់ ចេសា បានប្រកួតឈ្នះពានរង្វាន់ជូជិតស៊ូប្រចាំទ្វីបអឺរ៉ុបនៅក្នុងឆ្នាំ២០២០នេះ
យោងតាមទៅតាម Facebook ផ្លូវការរបស់កីឡាការិនី ខាន់ ចេសា នៅថ្ងៃទី២៦ ខែមករានេះបានអោយដឹងថា៖ រូបនាងបានប្រកួតឈ្នះពានរង្វាន់ ជើងឯកកីឡាជូជិតស៊ូប្រចាំទ្វីបអឺរ៉ុបនៅក្នុងឆ្នាំ២០២០នេះ ហើយក៏បានថ្លែងអំណរអរគុណដល់អ្នកទាំងអស់គ្នាដែលតែងតែជួយគាំទ្រនិងលើកទឹកចិត្តដល់រូបនាង។ គួររំលឹកថា ខាន់ ចេសា ដែលមានវ័យ ១៨ឆ្នាំ ដោយមានឪពុកជាជនជាតិកម្ពុជា និងម្ដាយជាជនជាតិម៉ិចស៊ិកូ តែទទួលបានសញ្ជាតិអាមេរិកដូចគ្នា ស្របពេលដែលសព្វថ្ងៃនេះកំពុងរស់នៅសហរដ្ឋអាមេរិក។ ចេសា បានចូលលេងកីឡាជឺជិតស៊ូតាំងពីនៅក្មេងម្លេះ ក្រោមការបង្ហាត់ផ្ទាល់ពីឪពុកខ្លួន ហើយប៉ុន្មានឆ្នាំក្រោយមក នាងដណ្ដើមបានមេដាយមាសជាច្រើន។ ខាន់ ... -
សែន រ៉ាដេត តូចចិត្តយ៉ាងខ្លាំងក្រោយបានត្រឹមមេដាយប្រាក់ កីឡាវ៉ូវីណាមជើងឯកពិភពលោក
ម្ចាស់មេដាយមាស៤គ្រឿងផ្នែកកីឡាវ៉ូវីណាម សែន រ៉ាដេត បានបង្ហាញអារម្មណ៍ខកចិត្តយ៉ាងខ្លាំងបន្ទាប់ចាញ់កីឡាវៀតណាមក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍កីឡាវ៉ូវីណាមជើងឯកពិភពលោកលើកទី៦ ដែលរៀបចំឡើងនៅទឹកដីកម្ពុជា ។ កីឡាករដើមកំណើតខេត្តកោះកុង បានប្រាប់ MSR SPORT ថា ខ្ញុំពិបាកចិត្តប៉ុន្មានថ្ងៃហើយដេកមិនលក់សោះ ដោយសារតែមិនអស់ចិត្តការចាញ់ក្នុងវគ្គផ្តាច់ព្រ័ត្រជាមួយកីឡាករវៀតណាម ។ រូបគេបន្តថា ខ្ញុំមិនយល់ដែរថាហេតុអ្វីបានជាចាញ់ព្រោះខ្ញុំធ្វើបានល្អក្នុងការប្រកួតនោះ ហើយការហ្វឹកហាត់ត្រៀមខ្លួនក៏គ្មានបញ្ហាអីដែរមុនការប្រកួត ខ្ញុំពិតសោកស្តាយមែន ។ សែន រ៉ាដេត ប្រកួតលើវិញ្ញាសាប្រយុទ្ធទម្ងន់៥៤គីឡូក្រាមឯកត្តជនបានត្រឹមមេដាយមាស ក្រោយចាញ់កីឡាករវៀតណាមក្នុងវគ្គផ្តាច់ព្រ័ត្រ ។ ព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកលើកទី៦ “The ... -
កូនប្រុសលោក អេ ភូថង ឈ្នះមេដាយមាសនិងប្រាក់ ពីព្រឹត្តិការណ៍កីឡាវ៉ូវីណាមជើងឯកពិភពលោក
កូនប្រុសរបស់អតីតអ្នកប្រដាល់គុនខ្មែរ អេ ភូថង ឈ្នះមេដាយមាសនិងមេដាយប្រាក់ពីព្រឹត្តិការណ៍កីឡាវ៉ូវីណាមជើងឯកពិភពលោកលើកទី៦ “The 6th WVVF World Vovinam Championships 2019” ដែលរៀបចំឡើងនៅទឹកដីប្រទេសកម្ពុជា នាពហុកីឡដ្ឋានជាតិ ។ កូនប្រុសរបស់គ្រូបង្វឹកក្លិបប្រដាល់ក្រសួងកសិកម្មកីឡាករ អេ វិរៈខាំឈីតភូថង (ម៉ឺន មេឃា) ដណ្តើមបានមេដាយមាសលើកវិញ្ញាសាប្រយុទ្ធទម្ងន់៦៤គីឡូក្រាមឯកត្តជន ក្រោយយកឈ្នះកីឡាករវៀតណាមក្នុងវគ្គផ្តាច់ព្រ័ត្រ ។ ចំណែកកូនប្រុសរបស់លោកម្នាក់ទៀត អេ អាំម៉ារិនភូថង ទទួលបានត្រឹមមេដាយប្រាក់ ... -
កែ ឡេង និង សុខ ចាន់មាន ផ្តួលថៃឈ្នះមេដាយមាសជើងឯកប៉េតង់អាសុីលើកទី៣
នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ កីឡាការិនី កែ ឡេង បានឈ្នះមេដាយមាស ១គ្រឿងលើប្រភេទកីឡាប៉េតង់ វិញ្ញាសាវាយយកពិន្ទុ ក្រោយផ្តួលគូប្រកួតថៃ ក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកប៉េតង់អាសុីលើកទី៣ នៅប្រទេសវៀតណាម (The 3rd Asian Boules Sport Confederation Petanque Championship 2019 – Vietnam)។ ដោយឡែកសម្រាប់ផ្នែកបុរសវិញ កីឡាករកម្ពុជា សុខ ... -
ស៊ន សៀវម៉ី បង្កើនមហិច្ឆតាយកមេដាយមាសស៊ីហ្គេម៥ជំនាន់ជូនជាតិ
កីឡាការិនី ស៊ន សៀវម៉ី ក្រោយពីដណ្តើមបានមេដាយមាសស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីន កញ្ញា ក៏បានបញ្ចេញចំណាប់អារម្មណ៍ថា នឹងព្យាយាមហ្វឹកហាត់ឲ្យអស់ពីសមត្ថភាពជាបន្តទៀត ក្នុងគោលបំណងដណ្តើមមេដាយមាសជាបន្តនៅស៊ីហ្គេមលើកទី៣១ក្នុងប្រទេសវៀតណាម ការបញ្ចេញចំណាប់អារម្មណ៍បែបនេះគឺបានប្រព្រឹត្តិធ្វើឡើងនៅក្នុងពិធីឧបត្ថម្ភលើកទឹកចិត្តជាប្រាក់រង្វាន់ពីណាហ្គាវើល នាល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ម្សិលមិញនេះ នៅក្នុងផ្សារទំនើបក្រោមដីណាហ្គាស៊ីធីវើល។ ស៊ន សៀវម៉ី ក៏បានបន្ថែមទៀតថា សម្រាប់ទៅថ្ងៃខាងមុខទៀត រូបនាងក៏មានគោលដៅចង់យកមេដាយមាសស៊ីហ្គេមឲ្យបាន៥ជំនាន់ រហូតដល់ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះតែម្តង ហើយសន្យាថានឹងធ្វើឲ្យបាន ។ គួរបញ្ជាក់ថា ក្រៅពីការកីឡាការិនី ស៊ន ... -
ម្ចាស់មេដាយមាស ចេសា ខាន់ គ្រោងបើកមជ្ឃមណ្ឌលហ្វឹកហាត់កីឡាជឺជីតស៊ូ(Jiu-Jitsu)នៅកម្ពុជា
ក្រោយពីបានជួយអោយកម្ពុជាឈ្នះមេដាយមាសវិញ្ញាសា ជឺជិតស៊ូ នៅព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០១៩ នាប្រទេសហ្វីលីពីន និង Asian Game 2018 កីឡាការិនីកូនខ្មែរកាត់អាមេរិក ចេសា ខាន់ មានបំណងបើកមជ្ឃមណ្ឌលកីឡាហ្វឹកហ្វឺនផ្នែកជឺជិតស៊ូ (Jiu-Jitsu) នៅកម្ពុជា ដើម្បីបណ្តុះបណ្តាលកីឡាខ្មែរអោយមានជំនាញនេះខ្លាំងដូចជារូបនាង ។ ក្នុងបទសម្ភាសន៍ជាមួយកម្មវិធីកីឡារបស់ CNC ម្ចាស់មេដាយមាសកីឡា Asian Game ២០១៨ របស់កម្ពុជាបានអោយដឹងថា ៖ រូបនាងមានគម្រោងបើកជាមជ្ឃមណ្ឌលហ្វឹកហាត់កីឡា ជឺជិតស៊ូ (Jiu-Jitsu) នៅប្រទេសកម្ពុជានាថ្ងៃណា ដើម្បីបណ្តុះបណ្តាលកីឡាករ ...