កីឡាផ្សេងៗ
-
ចាញ់សន្លប់ទឹក២មែន តែ McGregor បានលុយច្រើនជាងអ្នកឈ្នះជិត៣០ដង
អ្នកវាយគុនចម្រុះ Conor McGregor បានប្រកួតចាញ់ Dustin Poirer ក្នុងទឹកទី២ នៅថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០២១ នេះលើទឹកដីអារ៉ាប់រួម។ យោងតាមសារព័ត៌មាន the Sun អ្នកប្រយុទ្ធជនជាតិអៀរឡង់ McGregor ទទួលបានប្រាក់ចំណូលពីការប្រកួតនេះដល់ទៅជិត៣០លានដុល្លារអាមេរិកឯណោះ។ តម្លៃខ្លួនរបស់គេ គឺ២៤លានដុល្លារអាមេរិក តែក៏នៅមានលុយទ្រនាប់ដៃ ជាថ្នូរការឡើងទៅប្រកួតចំនួន៥លានដុល្លារអាមេរិកថែមទៀត។ ក្នុងប្រកួតនេះ សរុបទៅ McGregor ឈរជើងបានតែ៧នាទីនិង៣០វិនាទីប៉ុណ្ណោះ ... -
ក្លិបបាល់ទះ វិសាខា ឈរកំពូលតារាងពានរង្វាន់បាល់ទះ ៧ មករា
ក្លិបបាល់ទះ វិសាខា ឈរកំពូលតារាងនៃការប្រកួតកីឡាបាល់ទះមិត្តភាពអបអរសាទរខួបលើកទី៤២ ទិវាជ័យជម្នះ ៧មករា ១៩៧៩-២០២១ ដែលចាប់ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នៅទីលានបាល់ទះ នៃកីឡដ្ឋានព្រីនស៍ (ហ្គ្រេនភ្នំពេញ) ។ ឆ្លងកាត់ការប្រកួតកន្លងមកក្លិបបាល់ទះ វិសាខា មិនទាន់ស្គាល់បរាជ័យនៅឡើយទេ ក្នុងណោមក្រុមចូលរួមចំនួន៥ក្រុម ។ វិសាខា បានយកឈ្នះ ក្រសួងមហាផ្ទៃ ក្នុងលទ្ធផល ៣ សិតទល់ ០ ដោយលទ្ធផល ... -
បង្ហាញប្រាក់រង្វាន់ជ័យលាភីសម្រាប់ពានរង្វាន់បាល់ទះ ទិវាជ័យជម្នះ ៧មករា
ពានរង្វាន់ “ការប្រកួតមិត្តភាពអបអរសាទរខួបលើកទី៤២ ទិវាជ័យជម្នះ ៧មករា ១៩៧៩-២០២១” ដែលមានសមាសភាពក្រុមខ្លាំងៗលំដាប់ប្រទេសចូលរួមចំនួន៥ នោះ ត្រូវបានរៀបចំប្រាក់រង្វាន់ឲ្យដឹងដូចខាងក្រោម៖ ១. ចំណាត់ថ្នាក់លេខ១ ទទួលបានប្រាក់រង្វាន់ ២ ០០០ ០០០ រៀល (ពីរលានរៀល) ២.ចំណាត់ថ្នាក់លេខ២ ទទួលបានប្រាក់រង្វាន់ ១ ៥០០ ០០០ រៀល (មួយលានប្រាំសែនរៀល) ៣.ចំណាត់ថ្នាក់លេខ៣ ទទួលបានប្រាក់រង្វាន់ ... -
ក្រុម បាល់ទះ ៥ ចូលរួមប្រកួតពានរង្វាន់អបអរសាទរ « ទិវាជ័យជម្នះ៧មករា»
សហព័ន្ធកីឡាបាល់ទះកម្ពុជា បានសហការជាមួយក្លិបបាល់ទះវិសាខា នឹងរៀបចំការប្រកួតបាល់ទះមិត្តភាព ដើម្បីអបអរសាទរដល់ «ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍៧មករា» ដែលប្រជុំដោយ ក្រុមខ្លាំងៗ លំដាប់កំពូល នៅក្នុងប្រទេសកម្ពុជា នៅចុងខែមករានេះ។ សមាសភាពក្រុមដែលបានដាក់ពាក្យចូលរួមប្រកួតមនដូចជា៖ ១) ក្លិបបាល់ទះវិសាខា ២) ក្លិបកងពលធំអន្តរាគមន៍លេខ៣ ៣) ក្លិបបញ្ជាការដ្ឋានអង្គរក្ស ៤) ក្លិបក្រសួងមហាផ្ទៃ ៥) ក្លិបស្នងការដ្ឋាននគរបាល់រាជធានីភ្នំពេញ តាមការគ្រោងទុក ការប្រកួតនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ ថ្ងៃទី២៤ ខែមករា ... -
ជម្រើសជាតិថ្នាលសូហ្វតិន្នីស៣រូប ត្រូវក្មេងទំនើងកាប់ពេលចេញពីប្រឡង
កីឡាករថ្នាលជម្រើសជាតិសូហ្វតិន្នីសកម្ពុជាចំនួន៣រូប រួមមាន៖ កីឡាករ រស់ សារ៉ាត់, គង់ សុចិន និងកីឡាករ បូរ សុខរ័ត្ន ត្រូវបានក្មេងទំនើងមួយក្រុម (មិនស្គាល់អត្តសញ្ញាណ) ប្រដាប់ដោយកាំបិត និងដាវ ដេញកាប់ប្រហារតាមបណ្តោយផ្លូវព្រះសីហនុ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ត្រង់ចំណុចអាគារ៤២ជាន់ ម្តុំផ្សារទំនើបឡាក់គី ប្រមាណម៉ោង៧យប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នាឱកាសដែលពួកគេទាំង៣រូប ចេញពីប្រឡងមធ្យមសិក្សាបឋមភូមិ(ឌីប្លូម) បំណងធ្វើដំណើរទៅផ្ទះ ... -
វៀតណាមចាយពេលពីរឆ្នាំទម្រាំរើសបានតុក្កតាតំណាងសម្រាប់ស៊ីហ្គេម២០២១
អគ្គនាយកដ្ឋានកាយសម្ព័ន្ធ និងកីឡា វៀតណាម នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា បានប្រកាសម្ចាស់ជយលាភីក្នុងការរចនាតុក្កតាតំណាងព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេម ២០២១ ដែលប្រទេសក្បែរខាងកម្ពុជាមួយនេះនឹងធ្វើជាម្ចាស់ផ្ទះ។ អ្នកនាង Le Thi Hoang Yen នាយករងអគ្គនាយកដ្ឋានកាយសម្ព័ន្ធ និងកីឡា បញ្ជាក់ថា ក្រោយពីរឆ្នាំនៃការរៀបចំការប្រកួតប្រជែងរចនា គណៈកម្មការបានប្រឈមការលំបាកយ៉ាងខ្លាំង ដ្បិតមានដល់ទៅបេក្ខជន១៤៦៧នាក់ បូករួមទាំងអ្នករចនាស្លាកសញ្ញា និងតុក្កតាតំណាង។ ការប្រកួតមានពីរដំណាក់កាល គឺបឋម និងចុងក្រោយ។ ... -
Hamilton វ៉ាកំណត់ត្រាពិសេសមួយរបស់ Schumacher
Lewis Hamilton បានក្លាយជាអ្នកប្រណាំងរថយន្ដ Formula One ដែលឈ្នះច្រើនប្រកួតជាងគេ ក្រោយដណ្ដើមបានជ័យជម្នះនៅព័រទុយហ្គាល់ដែលជាការឈ្នះលើកទី៩២ កាលថ្ងៃអាទិត្យ ទី២៥ ខែតុលា លើអតីតជើងឯកពិភពលោក Michael Schumacher ដែលធ្វើបាន៩១ប្រកួត។ កីឡាករមកពីចក្រភពអង់គ្លេសបានចាប់ផ្ដើមនៅទីតាំងទីមួយ ក្រោយដណ្ដើមបាន Pole Position ក្នុងវគ្គជម្រុះ។ យ៉ាងណា ក្នុងការប្រកួតនៅថ្ងៃអាទីត្យ គេត្រូវបានវ៉ាដោយមិត្តរួមក្រុម Valterri Bottas និង Carlos ... -
ការប្រណាំង F1 ជាលើកដំបូងក្នុងប្រវត្តិសាស្តប្រទេសវៀតណាមត្រូវលុបចោលដោយសារកូវីដ១៩
ការប្រណាំងរថយន្ត Formula One ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសវៀតណាម ត្រូវបានលុបចោលជាផ្លូវការដោយសារតែជំងឺកូវីដ១៩។ ទីលាន Vietnamese Grand Prix ដំបូងឡើយគ្រោងនឹងធ្វើឡើងនៅខែមេសានាទីក្រុងហាណូយដែលជាការប្រណាំងទី៣នៃរដូវកាលនេះ ប៉ុន្តែមានការរាយការណ៍កាលពីខែមីនាថាវាកំពុងស្ថិតក្រោមការគំរាមកំហែង ព្រោះការរាតត្បាតនៃជម្ងឺ។ ដំបូងឡើយ អាជ្ញាធរទីក្រុងហាណូយសង្ឃឹមថា នឹងអាចដំណើរការការប្រកួតនៅខែវិច្ឆិកាវិញ ប៉ុន្តែអ្នករៀបចំកម្មវិធី Vietnamese Grand Prix បានអះអាងថា ការលុបចោលគឺជាជម្រើសតែមួយគត់ដើម្បីសុវត្ថិភាព។ ដោយឡែកចំពោះការលុបចោលនេះ អ្នករៀបចំកម្មវិធីបានបង្ហាញពីផលលំបាករបស់ខ្លួន និងធានាសងប្រាក់វិញរាល់សំបុត្រដែលបានលក់រួច។ គួរឱ្យដឹងថា ការរាលដាលនៃជម្ងឺកូវីដ១៩បានធ្វើអោយប៉ះពាល់យ៉ាងខ្លាំង ដល់ប្រតិទិននៃការប្រណាំងរថយន្ត ... -
Rafael Nadal លើកពាន French Open ជាលើកទី១៣
Rafael Nadal ធ្វើបានលទ្ធផលដ៏ល្អមួយក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រវាយកូនបាល់ French Open 2020 លើជើងខ្លាំងស៊ែប៊ី Novak Djokovic និងតាមស្មើកំណត់ត្រាផ្នែកបុរសរបស់តារាស្វីស Roger Federer ដែលឈ្នះពានរង្វាន់កម្រិត Grand Slam ចំនួន២០លើក។ កីឡាករលំដាប់ទី២ពិភពលោក Nadal បានយកឈ្នះម្ចាស់លេខមួយពិភពលោក Djokovic ៣សិតទល់នឹង០តែម្ដងក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃអាទិត្យ ទី១១ ខែតុលា ពោលលទ្ធផល ៦-០ ៦-២ ... -
នាយករដ្ឋមន្ត្រីថ្មីជប៉ុនប្ដេជ្ញាបន្តគម្រោងអូឡាំពិក២០២១ទោះមានការព្រួយបារម្ភពីកូវីដ១៩
នាយករដ្ឋមន្រ្តីថ្មីជប៉ុន លោក Yoshihide Suga បានលើកឡើងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រ ទី២៥ ខែកញ្ញា ថា នឹងបន្តគម្រោងជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិកដែលត្រូវបានពន្យារទៅឆ្នាំ២០២១ ទោះបីជាមានការរីករាលដាលជំងឺឆ្លងកូវីដ១៩។ នៅក្នុងសុន្ទរកថាអន្តរជាតិដំបូង ចាប់តាំងពីចូលកាន់តំណែងជាប្រមុខរដ្ឋាភិបាលក្រុងតូក្យូកាលពីសប្តាហ៍មុនលោក Suga បាននិយាយថា“៖ នៅរដូវក្តៅឆ្នាំក្រោយ ប្រទេសជប៉ុនបានប្តេជ្ញាធ្វើជាម្ចាស់ផ្ទះអូឡាំពិក និងប៉ារ៉ាឡាំពិកដើម្បីជាភស្តុតាងបង្ហាញថាមនុស្សជាតិបានយកឈ្នះលើរោគរាតត្បាត។” អ្នកស្នងតំណែងពីលោក Tsinzo Abe រូបនេះបានបន្ថែមនៅក្នុងសារវីដេអូថា “៖ ខ្ញុំនឹងបន្តការខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីស្វាគមន៍ទៅកាន់ព្រឹត្តិការណ៍កីឡាដែលមានសុវត្ថិភាព។” ការរាលដាលកូវីដ១៩ជុំវិញពិភពលោកបានបង្ខំឲ្យមានការសម្រេចចិត្តជាប្រវត្តិសាស្ត្រដើម្បីពន្យាពេលការប្រកួតអូឡាំពិកនៅឆ្នាំ២០២០។ ប៉ុន្តែជាមួយនឹងការបន្តរីករាលដាលពាសពេញពិភពលោក មានសំណួរជាច្រើនកំពុងបន្តថាតើព្រឹត្តិការណ៍នេះអាចនឹងកើតឡើងនៅឆ្នាំក្រោយដែរឬទេ។ ...