• 3035
    0

    ពហុកីឡដ្ឋានមរតកតេជោ ពហុកីឡដ្ឋានអូឡាំពិក សាលពិពណ៌អន្ដរជាតិជ្រោយចង្វារ ផ្សារ ទំនើបអ៊ីអនសែនសុខ និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រួមទាំងបណ្តាខេត្តមួយចំនួននឹងក្លាយជាទីលានប្រកួតសម្រាប់ព្រឹត្តិ- ការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ ដែលកម្ពុជា ជាម្ចាស់ផ្ទះ ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា ទីតាំងធំៗចំនួន៥ នៅភ្នំពេញមាន ពហុកីឡដ្ឋានមរតកតេជោ ពហុកីឡដ្ឋានអូឡាំពិក សាលពិពណ៌អន្ដរជាតិជ្រោយចង្វារ ផ្សារ ទំនើបអ៊ីអនសែនសុខ និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ខណ:ខេត្តមាន ...
  • 2098
    0

    សហព័ន្ធ​កីឡា​បាល់ទះ​​កម្ពុជា បានបញ្ចេញបញ្ជី​ឈ្មោះ​ក្រុម​កីឡាករ​ជម្រើស​ជាតិ​បាល់ទះ​បុរស​ក្នុង​សាល​របស់កម្ពុជា ដែល​កំពុង​ហ្វឹកហាត់​ត្រៀម​ចេញ​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២១ ក្នុង​ខែ​វិច្ឆិកាខាង​មុខ​នៅ​ ​ប្រទេស​វៀតណាម។ ខាងក្រោមនេះជាឈ្មោះកីឡាករដែលត្រូវជ្រើសរើស ដោយភាគច្រើនជាកីឡាករក្នុងក្លិប វិសាខា ។ សូមបញ្ជាក់ថា សហព័ន្ធបាល់ទះកម្ពុជា បានតែងតាំងលោក Li Jun ជនជាតិចិន ជា​​គ្រូ​ដឹកនាំ​ក្រុម​ហ្វឹកហាត់ ត្រៀម​​ចេញ​ទៅ​ប្រកួត​​ក្នុង​ព្រឹត្តិការណ៍​កីឡា​​អាស៊ីអាគ្នេយ៍​លើក​ទី៣១ (31st SEA Games) នៅ​ខែ​វិច្ឆិកា ខាង​មុន​ក្នុង​រដ្ឋធានី​ហាណូយ ប្រទេស​វៀតណាម ៕
  • 3793
    0

    កីឡាករបាល់ទះឆ្នេរខ្សាច់កម្ពុជាចំនួន៦រូបកំពុងហ្វឹកហាត់ដើម្បីត្រៀមជម្រុះយក៤នាក់តំណាងប្រទេសជាតិចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅប្រទេសវៀតណាម ដែលនឹងដំណើរការចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ នារដ្ឋធានីហាណូយ ប្រទេសវៀតណាម។ បេក្ខជនទាំង៦មានដូចខាងក្រោម ៖ ១. ជុក សោភា ហៅ ឌូក (ក្លិបកងពលធំអន្តរាគមន៍លេខ៣) ២. ធី ម៉េងហួង (ក្លិបក្រសួងមហាផ្ទៃ) ៣. សំ សាមីត (ក្លិបកងពលធំអន្តរាគមន៍លេខ៣) ៤. ថុន លាបហេង (ក្លិបកងពលធំអន្តរាគមន៍លេខ៣) ...
  • 3076
    0

    សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា បានប្រកាសឈ្មោះគ្រូបង្វឹកជម្រើសសម្រាប់ ដឹកនាំក្រុមបាល់ទះ កម្ពុជា ត្រៀមចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម នៅ ប្រទេសវៀតណាម ក្នុងឆ្នាំ ២០២១ ខាងមុខ ។ សហព័ន្ធបាល់ទះកម្ពុជា ÷ សូម​ជម្រាប​ជូន​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា​ លោក Li Jun ជា​​គ្រូ​បង្វឹក​ក្រុម​​បាល់ទះ​ក្នុងសាលផ្នែកបុរស​ជម្រើសជាតិ​កម្ពុជា មាន​តួនាទី​​ដឹកនាំ​ក្រុម​ហ្វឹកហាត់ ត្រៀម​​ចេញ​ទៅ​ប្រកួត​​ក្នុង​ព្រឹត្តិការណ៍​កីឡា​​អាស៊ីអាគ្នេយ៍​លើក​ទី៣១ (31st SEA Games) នៅ​ខែ​វិច្ឆិកា ខាង​មុន​ក្នុង​រដ្ឋធានី​ហាណូយ ប្រទេស​វៀតណាម ...
  • 1182
    0

    កម្ពុជាបានបញ្ជូនកីឡាចំនួន ៤០ ប្រភេទ ដែលត្រូវបានសម្រេចដាក់បញ្ចូល ប្រកួតនាព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា សូមសហព័ន្ធជាតិ គ្រូបង្វឹកទាំងអស់ ដែលពាក់ព័ន្ធនឹងការត្រៀមខ្លួនចូលរួមប្រកួត នៅប្រទេសវៀតណាម សូមពិនិត្រមើលប្រភេទកីឡា និងវិញ្ញាសារបស់ខ្លួន ដើម្បីរៀបចំកីឡាករ កីឡាការិនី និងខិតខំរៀបចំយុទ្ធសាស្រ្ត និងវិធីសាស្រ្តក្នុងការហាត់ហ្វឹកហ្វឺនឲ្យស្របទៅតាមប្រភេទកីឡា និងវិញ្ញាសាដែលមានចែង ក្នុងតារាងកម្មវិធីផ្លូវការនេះ។ សូមបញ្ជាក់ថា ...
  • 1949
    0

    កាលពីថ្ងៃអង្គារ៍ម្សិលមិញនេះ បើយោងតាមក្រសួងកីឡាកូរ៉េខាងជើងបានប្រកាសថា៖ គណកម្មាធិការជាតិកីឡាអូឡាំពិក​កូរ៉េខាងជើងនឹងមិនបញ្ជូន​ក្រុមអត្តពលិករបស់ខ្លួនឲ្យទៅចូលរួមក្នុងការប្រកួតកីឡាអូឡាំពិកលើកទី៣២​នៅទីក្រុងតូក្យូនោះឡើយ ដោយហេតុផលថា ដើម្បី​ការពារសុខភាព​និងអាយុជីវិតកីឡាករ កីឡាការិនី ពីការឆ្លងជំងឺកូវីដ១៩។ សូមបញ្ជាក់ថា កាលពីឆ្នាំ​២០១៨កន្លងទៅ កូរ៉េខាងជើងបានបញ្ជូនក្រុមអត្តពលិករបស់ខ្លួន ឲ្យ​ចូលរួម​ការប្រកួតកីឡាអូឡាំពិក​រដូវរងារ​នៅ​ទីក្រុង Pyeongchang ប្រទេសកូរ៉េខាងត្បូង។ ជាមួយគ្នានោះ គីម ជុងអ៊ុន ក៏បានទាំងបញ្ជូនប្អូនស្រីរបស់ខ្លួនធ្វើជាអ្នក​ដឹកនាំគណប្រតិភូ និងតាមដានការប្រកួតថែមទៀតផង។ ពេលវេលានោះហើយដែលបានបើកច្រកផ្លូវ ឲ្យ​មាន​ការចរចាចាប់ដៃគ្នា រវាងកូរ៉េខាងជើងនិងខាងត្បូង រួមជាមួយនិងសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ ការចរចាសន្តិភាព បានជាប់គាំងលែងទៅមុខវិញ ចាប់តាំងពី​លោក ...
  • 2422
    0

    គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ឲ្យដឹងថា៖ ក្រុមអត្តពលិកជប៉ុនសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២១​ នឹងមិនមានសិទ្ធិទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩​ ដែលចិនបានស្នើផ្ដល់ឲ្យនោះទេ​ ដោយសារជប៉ុនមិនបានអនុញ្ញាតឲ្យប្រើវ៉ាក់សាំងរបស់ចិន។ នេះបើយោងតាមរដ្ឋមន្ត្រីអូឡាំពិកជប៉ុន​ Tamayo Marukawa​ បាននិយាយនៅថ្ងៃសុក្រនេះ។ គួរបញ្ជាក់ថា គណៈកម្មាធិការអូឡាំពិកចិន បានស្នើចាក់វ៉ាក់សាំងឲ្យអ្នកចូលរួមព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងតូក្យូនៅឆ្នាំនេះ​ និងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងឆ្នាំ២០២២។ លោកស្រី​ Marukawa​​ បាននិយាយឲ្យដឹងបន្ថែមទៀតថា នឹងមិនមានការផ្លាស់ប្តូរទេនៅក្នុងផែនការរបស់អ្នកក្រុមរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូក្នុងការធ្វើឲ្យព្រឹត្តិការណ៍នេះមានសុវត្ថិភាព​ ទោះអ្នកចូលរួមបានចាក់វ៉ាក់សាំងកូវីដ-១៩​ រួចហើយ​ ឬក៏អត់នោះទេ។ នៅពេលដែលត្រូវបានគេសួរថាតើក្រុមអត្តពលិកគួរតែទទួលបានវ៉ាក់សាំងកូវីដ-១៩​ ដែលត្រូវបានស្នើផ្តល់ដោយប្រទេសចិនឬទេ​ លោកស្រី​ ម៉ារូកាវ៉ា​ បាននិយាយថា «ខ្ញុំគិតថានោះគឺជាការសម្រេចចិត្តរបស់បណ្តាប្រទេសដែលបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ចិន។ ...
  • 3968
    0

    បន្ទាប់ពីកីឡាការិនីតៃក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី បានឡើងតំណែងជាជំនួយការ​សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នីតិកាលទី៤ មានឋានៈស្មើអគ្គនាយក បន្ថែម​លើមុខងារបច្ចុប្បន្ន ដោយពុំទទួលប្រាក់បំណាច់មុខងារ​។ ស្រាប់តែនៅថ្ងៃទី ២២ ខែកុម្ភះ នេះ ស៊ន សៀវម៉ី បានសំរេចចិត្តធ្វើការសែនព្រេនក្នុងលក្ខណៈគ្រួសារ ជាមួយគូដណ្តឹងលោក កែវ ដេវីត ដែលបានភ្ជាប់ពាក្យជាច្រើនខែមកហើយ។ ហើយក្នុងពិធីសែនព្រេននោះ គេសង្កេតឃើញមិនភ្ញៀវមកចូលរួមធំដុំអ្វីឡើយ ពោលគឺភាគច្រើនសុទ្ធតែជាបងប្អូន ញាតិមិត្ត ...
  • 1207
    0

    ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានទទួលការចាក់វ៉ាក់សាំងទប់ស្កាត់ជំងឺកូវីដ-១៩ លើកទី១ រួចហើយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដើម្បីបង្ហាញពីភាពជឿជាក់ និងជាគំរូសម្រាប់កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ក្នុងការហ្វឹកហាត់ត្រៀមចូលរួមប្រកួតប្រជែងមេដាយ ក្នុងស៊ីហ្គេម លើកទី៣១ នាខែវិច្ឆិកា-ធ្នូ ឆ្នាំ២០២១ នៅប្រទេសវៀតណាម។ ឯកឧត្តម វ៉ាត់ ចំរើន បានអះអាងយ៉ាងដូច្នេះថា «ខ្ញុំបានចូលរួមទប់ស្កាត់ជំងឺ COVID-19 ...
  • 2209
    0

    កីឡាការិនីតៃក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី បានឡើងតំណែងមួយកម្រិតទៀតហើយ បន្ទាប់ពីព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ត្រាស់បង្គាប់​តែងតាំង​ ជាជំនួយការ​សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នីតិកាលទី៤ មានឋានៈស្មើអគ្គនាយក បន្ថែម​លើមុខងារបច្ចុប្បន្ន ដោយពុំទទួលប្រាក់បំណាច់មុខងារ​ ។ កីឡាការិនីជម្រើសជាតិកម្ពុជា ផ្នែក​ តៃក្វាន់ដូ ...