• 3536
    0

    ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជានាយបេសកកម្មកម្ពុជា និងតំណាងប្រទេសទាំង ២០៦ បានអញ្ជើញដល់ពហុកីឡដ្ឋានជាតិ នៃទីក្រុងតូក្យូ ដែលជាកន្លែងប្រារព្ធពិធីបើកការប្រកួតផ្លូវការ នៃព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ (Tokyo Olympic Game 2020) ហើយ ដើម្បីចូលរួមអបអរសាទរពិធីបើកព្រឹត្តិការណ៍ ៤ឆ្នាំម្ដង ដែលនឹងប្រព្រឹត្តទៅ នារាត្រីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ។ ឯកឧត្តម ...
  • 4776
    0

    ម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ សាលី អ៊ូមើត ត្រូវបានខកខានចូលរួមប្រកួតកីឡាប្រម៉ូតូទឹកពិភពលោក Jet Ski World Series 2021-2022 ជុំទី១ នៅប្រទេសប៉ូឡូញហើយ បន្ទាប់ពីមានបញ្ហាស្នើសុំទិដ្ឋាការ(Visa) ចូលទៅកាន់ទឹកដីអឺរ៉ុប ស្របពេលការប្រកួត នឹងចាប់ផ្ដើមពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកក្កដាសប្ដាហ៍នេះ ។ សាលី អ៊ូមើត បានឲ្យដឹងថា ដំបូងឡើយខ្លួនត្រូវចេញទៅអាល្លឺម៉ង់ កាលពីដើមខែកក្កដា មុនបន្ដទៅប្រទេសអូទ្រីស ដើម្បីយកម៉ូតូថ្មីរបស់ខ្លួន ...
  • 1308
    0

    ម្ចាស់ផ្ទះ ស៊ីហ្គេម វៀតណាមបានសម្រេចពន្យារស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ទៅធ្វើនាឆ្នាំ២០២២ខាងមុខវិញ ដោយមិនអាចរៀបចំនៅចុងឆ្នាំ២០២១នេះ។ នេះតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ តាមប្រព័ន្ធអនឡាញ នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១។ ឯកឧត្តម វ៉ាត់ ចំរើន បានជម្រាបជូនថា «លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដែលមានគណៈកម្មាធិការជាតិនៃបណ្តាប្រទេសនានាក្នុងអាស៊ីអាគ្នេយ៍ ថ្ងៃនេះ គឺថា គណៈអចិន្រ្តៃយ៍ស៊ីហ្គេម ...
  • 3198
    0

    កីឡាការិនីជឺជិតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា បាន​ឈ្នះ​មេ​ដាយ​មាស ក្នុង​ការ​ប្រ​កួត​កី​ឡា​ជឺ​ជិត​ស៊ូ​ជើង​ឯក​ថ្នាក់​ជាតិ​ស​ហ​រដ្ឋ​អា​មេ​រិក ឆ្នាំ​២០២១ (American National IBJJF Jiu-Jitsu Championship 2021) ។ ការ​ប្រ​កួត​ដ៏​ធំ​ប្រ​ចាំ​ឆ្នាំ​នេះ បាន​ធ្វើ​ឡើង​រយៈ​ពេល ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៤-២៦ ខែ​មិថុនា​នេះ នៅ​ទី​ក្រុង Las Vegas ដោយ​មាន​អត្ត​ពលិក​ចូល​រួម​ប្រ​មាណ​ជាង ៤,០០០នាក់ និង​ប្រ​កួត​លើ​វិញ្ញា​សា​ជា​ច្រើន ។ ខាន់ ...
  • 1927
    0

    កីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា និង​ជា​ម្ចាស់​មេដាយ​មាស​កីឡា​អាស៊ី ឆ្នាំ​២០១៨ សាលី អ៊ូមើត នឹង​ចូល​រួម​ការ​ប្រ​កួត​កី​ឡា​ម៉ូតូ​ទឹក​ជ្រើស​រើស​ជើង​ឯក​ពិ​ភព​លោក Jet Ski World Series 2021-2022 ដែល​ធ្វើ​ឡើង​នៅ ៣​ទ្វីប​ផ្សេង​គ្នា នា​ចុង​ឆ្នាំ​នេះ ។ ព្រឹត្តិការណ៍កីឡាម៉ូតូទឹកដ៏ធំនេះ សម្រាប់ជុំទី១ នឹង​ចាប់​ផ្ដើម​ការ​ប្រ​កួត​មុន​គេ នៅ​ប្រ​ទេស​ប៉ូឡូញ នៃ​តំ​បន់​អឺរ៉ុប ចាប់ពី​ថ្ងៃទី​២១-២៥ ខែ​កក្កដា ឆ្នាំ​២០២១ ខាង​មុខ ខណៈ​ជុំទី២ នឹងប្រកួតនៅ​សហរដ្ឋអាមេរិក ...
  • 3582
    0

    នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអាស៊ីអាគ្នេយ៍ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ គឺម្ចាស់ផ្ទះស៊ីហ្គេម វៀតណាម ឆ្នាំ២០២១ បានរក្សាទុកនូវសេណារីយោត្រឹម២ប៉ុណ្ណោះ ដោយរក្សាកាលបរិច្ឆេទ នៅចុងឆ្នាំ២០២១ដដែល ឬអាចពន្យារពេលទៅឆ្នាំ២០២២វិញ ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តំណាងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ និងជាប្រធាន NOCC សង្កត់ធ្ងន់ថា កិច្ចប្រជុំដ៏មានសារៈសំខាន់ ដើម្បីស្ដាប់របាយការណ៍ចុងក្រោយ ក៏ដូចជាស្ដាប់ការសម្រេចចិត្តរបស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ...
  • 3441
    0

    កីឡាការិនីស្នូកឃ័រឆ្នើមរបស់កម្ពុជា លោកស្រី ស្រួង ភាវី បានគ្រងតំណែងជើងឯកលើកដំបូង ក្នុងការប្រកួតកីឡាស្នូកឃ័រ(ការ៉ុម)ដណ្ដើមពានរង្វាន់ Blue One Resort LPBA Championship (ផ្នែកនារី) នៅសាធារណរដ្ឋកូរ៉េ បន្ទាប់ពីវាយបកយកឈ្នះកីឡាការិនីម្ចាស់ផ្ទះ Kim Gayoung ដោយលទ្ធផល ៣-១សិត នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ។ តាមការបញ្ជាក់របស់លោកស្រី ស្រួង ភាវី ...
  • 8676
    0

      គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ កាលពីល្ងាចថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ជាមួយគណៈអចិន្ត្រៃយ៍នៃសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ស្តីពីការចង់ស្នើសុំពន្យាពេលនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ចុងឆ្នាំ២០២១លើកទៅឆ្នាំ២០២២ ឬលើពេលរយៈពេលវែង របស់ម្ចាស់ផ្ទះ ស៊ីហ្គេម វៀតណាម ប៉ុន្តែបណ្តាប្រទេសភាគច្រើនមិនយល់ព្រមនោះទេ ដោយសារការលើកពេលនេះនឹងជះឥទ្ធិពលយ៉ាងច្រើន។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាគូសបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ...
  • 1825
    0

    លោក ទែន ឡន ជាជនជាតិខ្មែរដំបូងគេ ដែលត្រូវបានសហព័ន្ធកីឡាបាល់ទះអន្តរជាតិ ( FIVB) ជ្រើសរើសជាអាជ្ញាកណ្តាលបាល់ទះអន្តរជាតិ ក្រោយឆ្លងកាត់ការសិក្សា និងធ្វើតេស្តជាច្រើនលើក ។ លោក ទែន ឡន មានឱកាសចេញទៅដឹកនាំការប្រកួតនានា ដែលរៀបចំនៅឆាកអន្តរជាតិ ទាំងកម្រិតអាស៊ាន និងក្នុងទ្វីបអាស៊ី ជាដើម ។ ក្នុងនាមកូនខ្មែរមួយរូប ខ្ញុំពិតជាមានមោទនភាពជាខ្លាំង ដែលកូនខ្មែរយើង ត្រូវបានសហគមអន្តរជាតិ ទទួលស្គាល់ និងជ្រើសរើសឲ្យក្លាយជាថ្នាក់ដឹកនាំ ...
  • 992
    0

    បើយោងតាមការចុះផ្សាយពីសំណាក់ Page: ទេសចរណ៍កីឡា បានសរសេរសាររំលែកទុក្ខ​ដ៏ក្រៀមក្រំ​បំផុត​ជូន​ចំ​ពោះ​គ្រួសារ​លោក​ គុណ​ ណារ៉ាក​ ដែល​ជា​អតីត​កីឡាករ​ហែលទឹក​ជម្រើស​ជាតិ​ឆ្នាំ១៩៩០​ ដល់​ឆ្នាំ​២០០០ ដែល​បច្ចុប្បន្ន​នេះ​ជា​មន្ត្រី​គណៈកម្មការ​បច្ចេកទេស​របស់​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​ ។ សូម​បញ្ជាក់​ថា​គ្រួសារ​របស់​លោក​មាន​ទុក្ខជាទម្ងន់ដោយភរិយាឈ្មោះ​ថា​ អ៊ុំ​ សុខខែម​ អាយុ​៣៥ឆ្នាំ​ និងមានផ្ទៃពោះ៧ខែបាន​ឆ្លង​ជំងឺ​កូវីដ​១៩​ និងបាន​សម្រាក​ព្យាបាល​ជំងឺ​ នៅយប់​ថ្ងៃ​ទី​១៩​ ខែ​ឧសភា​ វេលា​ម៉ោង​១២យប់​ និង​ព្រឹក​ថ្ងៃទី​២៣​ ខែ​ឧសភា​ វាលា​ម៉ោង​៣ព្រឹក​ បាន​ទទួល​មរណភាព​ ដោយ​ជំងឺ​កូវីដ១៩​ ​ដ៏​កាច​សាហាវ​ ។ ...