កីឡាផ្សេងៗ
-
កីឡាការិនីហែលទឹក ឃឿន ប៊ុនពេជ្រមរកត តាំងចិត្តហ្វឹកហាត់ខ្លាំងដើម្បីបំបែកកំណត់ត្រាចាស់
កីឡាការិនីហែលទឹកកម្ពុជា ឃឿន ប៊ុនពេជ្រមរកត បានប្ដេជ្ញាចិត្តយ៉ាងខ្ពស់ក្នុងការចូលរួមព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០២០ នាក្រុងតូក្យូ ដោយតាំងចិត្តហ្វឹកហាត់ដើម្បីបំបែកកំណត់ត្រាផ្ទាល់ខ្លួនឲ្យបានក្នុងវិញ្ញាសាហែលសេរី៥០ម៉ែត្រ។ ប៊ុនពេជ្រមរកត អះអាងសប្បាយចិត្តដែលអាចមានវត្តមានក្នុងព្រឹត្តិការណ៍កីឡាដ៏ធំនេះ ហើយមិននឹកស្មានថាអាចមានឱកាសចូលរួម។ ហេតុនេះហើយនាងប្ដេជ្ញាចិត្តហ្វឹកហាត់ទៅតាមអ្វីដែលគ្រូបង្វឹកបានបង្ហាត់បានដាក់ឲ្យ។ កីឡាការិនីវ័យក្មេងខាងលើបង្ហាញពីការតាំងចិត្តបែបនេះ “៖ខ្ញុំពិតជាមានសេចក្ដីរំភើប មិននឹកស្មានដល់ ហើយខ្ញុំសប្បាយចិត្ត ដែលសហព័ន្ធបានជ្រើសរើសខ្ញុំ។ ទោះបីក្នុងលក្ខខណ្ឌណាក៏ដោយ ក៏ខ្ញុំនឹងខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យអស់ពីសមត្ថភាពដើម្បីអាចបំបែកកំណត់ត្រាផ្ទាល់ខ្លួនបាន។” កំណត់ត្រាផ្ទាល់ខ្លួនរបស់ឃឿន ប៊ុនពេជ្រមរកត លើវិញ្ញាសា៥០ម៉ែត្រនេះ គឺ ២៩.៩៩វិនាទីដែលនាងធ្វើបានកាលចូលរួមស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។ តាមពិតទៅ បេក្ខភាពកីឡាការិនីហែលទឹកកម្ពុជា ... -
យុវត្តីវ័យ១៧ឆ្នាំ និងជាអ្នកចម្រៀងផង ដៃបាសផងឈ្នះបានមេដាយមាស១ឲ្យអាមេរិក
នាង Lydia Jacoby បានបង្ហាញទេពកោសល្យយ៉ាងពិសេសក្នុងការប្រកួតហែលទឹក១០០ម៉ែត្រកង្កែប ដោយបាននាំយកមេដាយមាសជូនសហរដ្ឋអាមេរិកពីព្រឹត្តិការណ៍អូឡាំពិក ២០២០។ យុវត្តីវ័យ១៧ឆ្នាំរូបនេះបានចំណាយពេល៦៤វិនាទីចុច៩៥ដើម្បីចូលដល់ទីមុនគេ។ នាងក៏ជាកីឡាការិនីហែលទឹកអាមេរិកដែលឈ្នះមេដាយមាសមុនគេក្នុងអូឡាំពិក២០២០នេះ។ Jacoby ពិតជាភ្ញាក់ផ្អើលចំពោះសមិទ្ធផលរបស់នាង។ សូម្បីតែអ្នកគាំទ្រអាមេរិកក៏ភ្ញាក់ផ្អើលដែរ។ ក្នុងរយៈពេល៣ឆ្នាំ គុណផលរបស់ Jacoby ក្នុងវិញ្ញាសាហែលកង្កែប១០០ម៉ែត្រពិតជាមានការរីកចម្រើនខ្លាំង។ ជាក់ស្ដែង ក្នុងឆ្នាំ២០១៨ ពេលប្រកួតយុវជនអាមេរិក នាងប្រើពេល៧១វិនាទីចុច៥។ នៅខែមិថុនា ក្នុងវគ្គជម្រុះទៅអូឡាំពិក ២០២០ នាងធ្វើបាន៦៥វិនាទីចុច២៨។ ដល់ពេលប្រកួតក្នុងព្រឹត្តិការណ៍ធំ នាងប្រើពេល៦៤វិនាទីចុច៩៥។ គុណផលរបស់ ... -
កីឡាករ-កីឡាការិនីជប៉ុន២រូបក្លាយជាបងប្អូនដំបូងគេដែលឈ្នះមេដាយមាសក្នុងពេលតែមួយ
Hifumi Abe និង Uta Abe ជាបងប្អូនដំបូងគេដែលឈ្នះមេដាយមាសអូឡាំពិកក្នុងព្រឹត្តិការណ៍តែមួយ។ បើតាមទំព័រ Olympic គឺកីឡាករ កីឡាការិនីទាំង២ក៏ធ្លាប់ធ្វើបានបែបនេះកាលចូលរួមព្រឹត្តិការណ៍យូដូពិភពលោក ឆ្នាំ២០១៨។ ពួកគេក៏ធ្វើបានបែបនេះទៀតក្នុងអូឡាំពិក ២០២០ នៅប្រទេសជប៉ុន។ កីឡាការិនី Uta Abe (អាវខៀវ) បានយកឈ្នះកីឡាការិនីបារាំង Amandine Buchard ក្នុងប្រភេទទម្ងន់៥២គីឡូក្រាម។ បងប្រុសរបស់នាង គឺ Hifumi ... -
ព្រឹត្តិការណ៍កីឡាអូឡាំពិកនៅប្រទេសជប៉ុន ភាគច្រើនមេដាយមាសដំបូងៗ ច្រើនតែរកបានដោយនារីៗ
តើលោកអ្នកដឹងទេថា កីឡាការិនី ត្រូវចាត់បញ្ចូលជាមនុស្សមានអតិភាពបំផុត ក្នុងការដណ្តើមយកមេដាយជូនជាតិមាតុភូមិ នៅពេលពួកគេហ្វឹកហាត់ដិតដល់ និង ជឿរជាក់លើខ្លួនឯង។ ជាមួយគ្នានេះព្រឹត្តិការណ៍កីឡាអូឡាំពិកនៅប្រទេសជប៉ុន ភាគច្រើនមេដាយមាសដំបូងៗ ច្រើនតែរកបានដោយនារីៗក្នុងនោះក៏មានប្រជាជាតិអាស៊ីផងដែរ។ ជាក់ស្តែង មេដាយមាសដំបូងគេក្នុងព្រឹត្តការណ៍ទាំងមូល ក្រោយពិធីបើករួចរាល់ គឺរកបានដោយកីឡាការិនី បាញ់កាំភ្លើង ជនជាតិចិន។ ថៃក៏ជាប្រទេស ដែលរកបានមេដាយមាសដំបូងដោយកីឡាការិនី លើប្រភេទកីឡា តេក្វាន់ដូ។ ម្សិលមិញនេះ ហ្វីលីពីនគឺបានចំណាយពេល៩៧ឆ្នាំ ដើម្បីបន្លឺទង់ជាតិរបស់គេ តាមរយៈកីឡាការិនី Hidilyn Diaz ... -
ហ្វីលីពីនជាប្រទេសទី២ក្នុងតំបន់អាស៊ានដែលឈ្នះមេដាយមាសអូឡាំពិក ២០២០
កីឡាការិនីលើកទម្ងន់ Hidilyn Diaz ដណ្ដើមបានមេដាយមាសជាលើកដំបូងក្នុងប្រវត្តិសាស្ត្រហ្វីលីពីន ក្រោយទទួលជ័យជម្នះក្នុងប្រភេទក្រោមទម្ងន់៥៥គីឡូក្រាមនៅថ្ងៃចន្ទ ទី២៦ ខែកក្កដា។ កីឡាការិនីហ្វីលីពីនរូបនេះលើកសរុបបាន២២៤គីឡូក្រាមដែលជាកំណត់ត្រាអូឡាំពិកក្រោយបញ្ចប់ពូល A ក្នុងការប្រកួតក្រោមទម្ងន់៥៥គីឡូក្រាម។ នាងលើកបានច្រើនជាងកីឡាការិនីចិន Liao Qiuyun មួយគីឡូក្រាម។ នេះជាមេដាយមាសដំបូងនៅអូឡាំពិក២០២០ និងជាមេដាយមាសអូឡាំពិកលើកដំបូងសម្រាប់ហ្វីលីពីន។ កាលអូឡាំពិក ២០១៦ នៅក្រុងរីយ៉ូ ប្រទេសប្រេស៊ីល កីឡាការិនីវ័យ៣០ឆ្នាំទទួលបានមេដាយប្រាក់។ នេះក៏ជាមេដាយមាសទី២សម្រាប់អត្តពលិកមកពីតំបន់អាស៊ីអាគ្នេយ៍នៅអូឡាំពិក២០២០ បន្ទាប់ពីកីឡាការិនីថៃ Panipak Wongpattanakit ឈ្នះក្នុងការប្រកួតតេក្វាន់ដូទម្ងន់ក្រោម៤៩គីឡូក្រាម៕ -
អូឡាំពិក ២០២០ គ្រោងផ្អាកកីឡាប្រកួតនៅក្រៅសាលមួយចំនួនព្រោះព្យុះទីហ្វុង
បើតាមការចុះផ្សាយពីទំព័រគណៈកម្មការស៊ីហ្គេមកម្ពុជា ២០២៣ ហៅកាត់ថា Cambodia SEA Games 2023 ឲ្យដឹងថា ការប្រកួតមួយចំនួនជាលក្ខណៈក្រៅសាល និងលើទឹកនៅអូឡាំពិក ២០២០ កំពុងប្រឈមទៅនឹងការផ្អាក បន្ទាប់ពីមានការព័ត៌មានថា ព្យុះទីហ្វុង Nepartak កំពុងរំកិលទៅរកប្រទេសជប៉ុន ពិសេសទីក្រុងតូក្យូ។ រាយការណ៍ពីក្រុងតូក្យូ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជានាយបេសកកម្មក្រុមអត្តពលិកអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា “ស្អែកនេះ ពេលព្យុះទៅដល់ទីក្រុងតូក្យូ ... -
អត្តពលិកអូឡាំពិក ២០២០ ដែលរកបានចំណូលច្រើនជាងគេ
Rory McIlroy, Novak Djokovic ស្ថិតក្នុងចំណោមអត្តពលិកចូលរួមអូឡាំពិក ២០២០ ដែលរកចំណូលបានច្រើនជាងគេ។ បើតាមសារព័ត៌មាន Forbes តារាវាយកូនហ្គោល Rory McIlroy ស្ថិតក្នុងចំណាត់ថ្នាក់លេខ៥នៃបញ្ជីអត្តពលិកមានចំណូលច្រើនជាងគេដែលបានចូលរួមព្រឹត្តិការណ៍អូឡាំពិក ២០២០។ ក្នុងឆ្នាំ២០២០ គេរកចំណូលបាន៣២លានដុល្លារអាមេរិក។ គេក៏រកបាន២៩លានដុល្លារអាមេរិកដែលជាប្រាក់រង្វាន់ពីព្រឹត្តិការណ៍នានា។ ទន្ទឹមនឹងនេះគេក៏មានចំណូលពីធ្វើជាអ្នកតំណាងផលិតផល និងកម្មវិធីផ្សេងទៀត។ Novak Djokovic រកបាន៣៤លាន៥សែនដុល្លារកាលពីឆ្នាំមុន និងឈរលំដាប់ទី៤។ គេក៏រកបាន៣០លានដុល្លារពីប្រាក់រង្វាន់កម្មវិធីប្រកួតនានា។ កីឡាករស៊ែបរូបនេះមិនដែលឈ្នះមេដាយអូឡាំពិកទេ។ Damian ... -
កំណត់ត្រាផ្ទាល់ខ្លួនរបស់អត្តពលិកកម្ពុជាទាំង៣ដែលចូលរួមអូឡាំពិកនៅជប៉ុន
ដូចបានដឹងហើយថា កម្ពុជាបានបញ្ជូនអត្តពលិក៣រូបចូលរួមព្រឹត្តិការណ៍អូឡាំពិក២០២០ នៅក្រុងតូក្យូ ប្រទេសជប៉ុន លើ២ប្រភេទកីឡាដែលមានហែលទឹក និងអត្តពលកម្ម។ កីឡាករ ហែម ប៉ុច និងកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ត្រូវប្រកួតហែលទឹកវិញ្ញាសា៥០ម៉ែត្រសេរី។ ចំណែកកីឡាករ ប៉ែន សុគង់ ប្រកួតវិញ្ញាសារត់ល្បឿន១០០ម៉ែត្រ។ ខាងក្រោម គឺជាកំណត់ត្រាផ្ទាល់ខ្លួនរបស់អត្តពលិកទាំង៣ ៖ ១. ហែលទឹក៥០ម៉ែត្រសេរី ហែម ប៉ុច (២៤វិនាទីចុច៩២) ឃឿន ... -
នេះជាកាលវិភាគកីឡាករកីឡាការិនីហែលទឹកកម្ពុជាប្រកួតនៅ ព្រឹត្តិការណ៍អូឡាំពិក Tokyo Game 2020
ក្រុមអត្តពលិកហែលទឹកជម្រើសជាតិកម្ពុជានឹងត្រូវប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិក Tokyo Game 2020 នាថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២១ វេលាម៉ោង ៥:០០នាទីល្ងាច ម៉ោងនៅប្រទេសកម្ពុជានៅមណ្ឌលហែលទឹក Tokyo Aquatics Centre (Tokyo 2020)។ សម្រាប់វិញ្ញាសារបស់អត្តពលិកហែលទឹកជម្រើសកម្ពុជាយេីង និងត្រូវប្រកួតលេីវិញ្ញាសា៖ – កីឡាការិនី ឃឺន ប៊ុនពេជ្រមរកត ៥០ម ហែលដោយរបៀបសេរី (សេរីទី៣ ខ្សែបន្ទាត់ទី៥) – កីឡាករ ... -
នាយបេសកកម្មកម្ពុជា អញ្ជើញដល់កន្លែងប្រារព្ធពិធីបើកការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យហើយ
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជានាយបេសកកម្មកម្ពុជា និងតំណាងប្រទេសទាំង ២០៦ បានអញ្ជើញដល់ពហុកីឡដ្ឋានជាតិ នៃទីក្រុងតូក្យូ ដែលជាកន្លែងប្រារព្ធពិធីបើកការប្រកួតផ្លូវការ នៃព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ (Tokyo Olympic Game 2020) ហើយ ដើម្បីចូលរួមអបអរសាទរពិធីបើកព្រឹត្តិការណ៍ ៤ឆ្នាំម្ដង ដែលនឹងប្រព្រឹត្តទៅ នារាត្រីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ។ ឯកឧត្តម ...