កីឡាផ្សេងៗ
-
កីឡាការិនី Jamaica’s ៣រូបក្រសោបយកមេដាយមាស ប្រាក់ និង សំរឹទ្ធ ទាំងអស់
កីឡាការិនីមកពីប្រទេស Jamaica’s Thomson-Herah Elaine បានរត់ឈ្នះមេដាយមាស ស្របពេលដែលមិត្តរួមជាតិរបស់នាង គឺកីឡាការិនី Fraser-Pryce Shelly-Ann និង Jackson Shericka បានឈ្នះមេដាយប្រាក់ និងសំរឹទ្ធលើវិញ្ញាសារត់ល្បឿនចម្ងាយ១០០ម៉ែត្រក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ ២០២០។ សូមបញ្ជាក់ថា កីឡាការិនី Thomson-Herah Elaine បានរត់ចម្ងាយ១០០ម ក្នុងពេលវេលា ១០.៦១វិនាទី ដែលជាការបំបែកកំណត់ត្រាថ្មីនៅអូឡាំពិកសម្រាប់រយៈពេល៣៣ឆ្នាំចុងក្រោយនេះ។ ដោយឡែកមិត្តរួមជាតិរបស់នាងគឺ Shelly-Ann Fraser-Pryce ... -
ប៉ែន សុគង់ បញ្ចប់នៅលេខ៦ក្នុង Heat ទី១
កីឡាកររត់ល្បឿនកម្ពុជា ប៉ែន សុគង់ ទទួលបានចំណាត់ថ្នាក់លេខ៦ក្នុងចំណោមកីឡាករ៩នាក់ក្នុង heat ទី១ នៃវិញ្ញាសារត់១០០ម៉ែត្រ។ ក្នុងការប្រកួតនៅថ្ងៃសៅរ៍ ទី៣១ ខែកក្កដា នៅទីលានកីឡដ្ឋានអូឡាំពិកក្រុងតូក្យូ ប្រទេសជប៉ុន កីឡាករជម្រើសជាតិកម្ពុជារូបនេះបានប្រើពេល១០វិនាទីចុច០២ នាំមុខកីឡាករអាហ្វហ្គានីស្ថាន, គីរីបាទី និងអាមេរិកសាម័រ។ នេះជាលើកទី១ហើយដែលកីឡាករមកពីក្លិបក្រសួងការពារជាតិចូលរួមព្រឹត្តិការណ៍អូឡាំពិក និងស្ថិតក្នុងចំណោមអត្តពលិកកម្ពុជា៣រូបដែលបានទៅប្រកួតនៅប្រទេសជប៉ុន។ គេមិនអាចបន្តទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របានទេ។ អត្តពលិក២រូបទៀត គឺហែលទឹក វិញ្ញាសា៥០ម៉ែត្រសេរីរបស់កម្ពុជាបានបញ្ចប់ទៅនៅថ្ងៃសុក្រ ទី៣០ ខែកក្កដា ដោយកីឡាករ ហែម ... -
ព្រឹកថ្ងៃសៅរ៍នេះដល់វេន ប៉ែន សុគង់ ប្រកួតរត់ល្បឿន១០០ម៉ែត្រ
នៅម៉ោង៩៖៣០នាទីព្រឹកម៉ោងនៅកម្ពុជា ថ្ងៃសៅរ៍ ទី៣១ ខែកក្កដា នេះ អត្តពលិកកម្ពុជា ប៉ែន សុគង់ នឹងប្រកួតរត់ល្បឿន១០០ម៉ែត្រ។ កំណត់ត្រាផ្ទាល់ខ្លួនរបស់ប៉ែន សុគង់ លើវិញ្ញាសារត់ល្បឿន១០០ម៉ែត្រនេះគឺ ១០វិនាទីចុច៨៧។ គួរដឹងដែរថា កីឡាមួយប្រភេទទៀត គឺហែលទឹក វិញ្ញាសា៥០ម៉ែត្រសេរីរបស់កម្ពុជាបានបញ្ចប់ទៅនៅថ្ងៃសុក្រ ទី៣០ ខែកក្កដា ដោយកីឡាករ ហែម ប៉ុច បានបញ្ចប់នៅលេខ៤ ក្នុង heat 4 ... -
ហេតុអ្វីបានជាភាគច្រើនកម្ពុជាបញ្ជូនតែកីឡាហែលទឹក និងអត្តពលកម្មចូលរួមប្រកួតអូឡាំពិក?
ការចូលរួមប្រកួតអូឡាំពិកបែងចែកជា៣កំរិតមានដូចជា : 1- Universal Place program ប្រភេទកីឡាហែលទឹក និង អត្តពលកម្ម ជាប្រភេទកីឡាដែលអត់មិនបានសំរាប់មូលដ្ឋានគ្រិះកីឡា (Compulsory Sports) ហើយកីឡាទាំង២ប្រភេទនេះក៏មានវិញ្ញាសារច្រើនផងដែរ ដែលអាចផ្តល់ឱកាសអោយកីឡាករ កីឡាការិនីចូលរួម ដូចនេះហើយទើប IOC ដាក់ប្រភេទកីឡាទាំង២នេះក្នុងកម្មវិធី Universal Place នេះគឺក្នុងន័យផ្តល់សិទ្ឋអោយ ប្រទេស រឺ NOCs ណាដែលមិនមានអត្តពលិក ជាប់វគ្គជំរុះ ... -
ហែម ប៉ុច និងឃឺន ប៊ុនពេជ្រមរកត បំបែកកំណត់ត្រាផ្ទាល់ខ្លួនបានសម្រេច
ទោះមិនអាចឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រអូឡាំពិក ២០២០ នៃកីឡាហែលទឹក វិញ្ញាសា៥០ម៉ែត្រសេរី ទាំងកីឡាករ ហែម ប៉ុច និង ឃឺន ប៊ុនពេជ្រមរកត សុទ្ធតែបានបំបែកកំណត់ត្រាផ្ទាល់ខ្លួន។ ជាលទ្ធផលពីការប្រកួតផ្នែកបុរស ហែម ប៉ុច បានបញ្ចប់នៅលេខ៤ ក្នុង heat 4 (ទាំងអស់១០ heat) ដោយចំណាយពេល២៤វិនាទីចុច៩១។ កំណត់ត្រាចាស់របស់គេ គឺ ២៤វិនាទីចុច៩២។ បើតាម CAMSOC នេះក៏ជាកំណត់ត្រាខ្ពស់បំផុត ... -
ឈ្នះមេដាយអូឡាំពិកមួយគ្រឿង តើអត្តពលិកកម្ពុជានឹងទទួលបានប្រាក់រង្វាន់ប៉ុន្មានពីរាជរដ្ឋាភិបាល?
បើតាមអនុក្រឹត្យពីរាជរដ្ឋាភិបាលស្ដីពីការផ្ដល់ប្រាក់រង្វាន់ដល់ជយលាភី និងប្រាក់ឧបត្ថម្ភចំពោះគ្រូបង្វឹកក្នុងការប្រកួតកីលាជាលក្ខណៈអន្តរជាតិ ចុះហត្ថលេខាដោយសម្ដេតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣ អត្តពលិកកម្ពុជាដែលចូលរួមប្រកួតព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅ ឬរដូវរងារ នឹងទទួលបានប្រាក់រង្វាន់១២០លានរៀលសម្រាប់ការឈ្នះមេដាយមាស។ អ្នកឈ្នះមេដាយប្រាក់នឹងទទួលបានប្រាក់រង្វាន់ឧបត្ថម្ភ៨០លានរៀល និងមេដាយសំរឹទ្ធនឹងទទួលបាន៦៤លានរៀល។ សម្រាប់គ្រូបង្គោលរបស់អត្តពលិកដែលទទួលបានមេដាយកម្រិតណានោះ នឹងទទួលបានប្រាក់រង្វាន់ស្មើកីឡាករបស់ខ្លួនដែរ។ សម្រាប់គ្រូជំនួយវិញទទួលបាន៧០ភាគរយនៃប្រាក់រង្វាន់ដែលកូនក្រុមទទួលបាន។ ក្នុងករណីកីឡាជាក្រុម គឺត្រូវយកចំនួនប្រាក់រង្វាន់គុណនឹងចំនួនសមាជិកក្រុម។ គួរដឹងដែរថា ក្នុងដំណើរចេញទៅចូលរួមព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះ កម្ពុជាបានបញ្ជូនអត្តពលិក៣រូប លើ២ប្រភេទកីឡាដែលមានហែលទឹក និងអត្តពលកម្ម។ កីឡាករ ហែម ប៉ុច ... -
អត្តពលិកហែលទឹកកម្ពុជា ២រូប បានដល់ថ្ងៃប្រកួតនៅល្ងាចនេះ រួមនិងលទ្ធផលមេដាយមួយចំនួនសម្រាប់ប្រទសក្នុងតំបន់អាស៊ាន
អត្តពលិកហែលទឹកកម្ពុជា ២រូប បានដល់ថ្ងៃប្រកួតរបស់ខ្លួន ក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅ នាទីក្រុងតូក្យូហើយ នាវេលាម៉ោង ៥ល្ងាចនេះ (ម៉ោងនៅកម្ពុជា) រួមមាន៖ កីឡាករ ហែម ប៉ុច ប្រកួតវិញ្ញាសា ៥០ម៉ែត្រសេរី ស្ថិតក្នុង Heat-4 និង Lane-6 និង កីឡាការិនី ឃឺន ប៊ុនពេជ្រមរកត ប្រកួតវិញ្ញាសា ៥០ម៉ែត្រ ស្ថិតក្នុង Heat-3 ... -
ប្រទេសមួយមានផ្ទៃដី៥៣គីឡូម៉ែត្រឈ្នះបានមេដាយមាស១នៅអូឡាំពិក
ដោយបានបញ្ជូនអត្តពលិកត្រឹម២នាក់ចូលរួមប្រកួតប្រជែងព្រឹត្តិការណ៍អូឡាំពិក ២០២០ ប្រទេស Bermuda នៅតែអាចដណ្ដើមបានមេដាយមាសមួយគ្រឿងពីកីឡាទ្រីអាត្លុង ដោយកីឡាការិនី Flora Duffy។ កាលថ្ងៃទី២៧ ខែកក្កដា នាង Flora Duffy វ័យ៣៣ឆ្នាំ បាននាំយកជ័យជម្នះដល់ក្រុមជម្រើសជាតិ Bermuda។ ប្រទេសនេះស្ថិតនៅប៉ែកមហាសមុទ្រអាត្លង់តិចភាគខាងជើង មានផ្ទៃដីតែ៥៣,២គីឡូម៉ែត្រការ៉េប៉ុណ្ណោះ។ ចំណែកប្រជាជនវិញមានតែខ្ទង់៧ម៉ឺននាក់ប៉ុណ្ណោះ និងស្ថិតជាផ្នែកមួយនៃចក្រភពអង់គ្លេស។ Duffy ជាកីឡាការិនីម្នាក់ក្នុងចំណោមអត្តពលិក២នាក់របស់ Bermuda ដែលបានចូលរួមព្រឹត្តិការណ៍អូឡាំពិក ដោយម្នាក់ទៀត គឺ ... -
អូឡាំពិកតូក្យូ៖ ប្រទេសចិនបាននាំមុខអាមេរិក និង ជប៉ុនវិញហើយឈរលើកំពូលតារាងមេដាយច្រើនជាងគិតត្រឹមម៉ោង១១ថ្ងៃនេះ
ការប្រកួតកីឡាអូឡាំពិកនៅប្រទេសជប៉ុន ប្រទេសធំៗរួមទាំងម្ចាស់ផ្ទះបានព្យាយាមប្រជែងវ៉ាគ្នាទៅវិញទៅមកតាមរយៈដណ្តើមយកមេដាយជូនជាតិ។ ព្រឹកមិញអាមេរិកនាំមុខ ដោយមានមេដាយច្រើនជាងគេ តែចូលដល់ថ្ងៃត្រង់ចិនក៏បាននាំអាមេរិកវិញម្តង។ ដោយក្នុងនោះ ប្រទេសចិនលេខ១ ដែលមានមេដាយសរុបចំនួន២៩គ្រឿង ក្នុងនោះ មេដាយមាសចំនួន១៤ ប្រាក់៦ និងសំរឹទ្ធ៩ តាមពីក្រោយដោយសហរដ្ឋអាមេរិក ដោយសរុបមេដាយចំនួន៣៦គ្រឿង ក្នុងនោះមេដាយមាស១៣ ប្រាក់១៣ និងសំរឹទ្ធ១០ និង លេខ៣គឺម្ចាស់ផ្ទះជប៉ុន ដណ្តើមបានមេដាយសរុបបាន២២គ្រឿង ក្នុងនោះ មាស១៣ ប្រាក់៤ និងសំរឹទ្ធ ៥គ្រឿង៕ -
កីឡាករយូដូរ២នាក់គេចមិនប្រកួតជាមួយកីឡាករប្រទេសអ៊ីស្រាអែលនៅព្រិត្តិការណ៍អូឡាំពិក
(BC-99) កីឡាកររបស់អាល់ហ្សេរី Fethi Nourine និងកីឡាករ Mohamed Abdalrasool របស់ស៊ូដង់ បានដកខ្លួនចេញពីការប្រកួតវិញ្ញាសារយូដូរបន្តបន្ទាប់គ្នាក្រោយពីពួកគេត្រូវបានផ្គូរផ្គងឱ្យប៉ះជាមួយកីឡាករអ៊ីស្រាអែល Tohar Butbul លើប្រភេទទម្ងន់៧៣គីឡូក្រាមក្នុងព្រិត្តិការណ៍កីឡាអូឡាំពិក២០២០ដែលកំពុងតែប្រារព្វការប្រកួតនៅទីក្រុងតូក្យូប្រទេសជប៉ុន។ Fethi Nourine ចាប់ឆ្នោតប្រកួតវគ្គជម្រុះដំបូងជាមួយ Tohar Butbul ភ្លាមនោះកីឡាករអាល់ហ្សេរីរូបនេះធ្វើពហិការមិនប្រកួតតែម្តង។ ដូចនេះកីឡាកររបស់អ៊ីស្រាអែលក៏ឡើងទៅជុំទី២ដោយស្វ័យប្រវត្តិដោយឡើងទៅប្រកួតជាមួយម្ចាស់មេដាយមាសទ្វីបអាហ្វ្រិក Mohamed Abdalrasool ។ ក៏ដូចគ្នាដែរ Abdalrasool ក៏បានបដិសេធការប្រកួតមួយនេះដោយមិនបានផ្តល់ហេតុផលអ្វីទាល់តែសោះឱ្យគណកម្មការរៀបចំការប្រកួត។ ...