• 1437
    0

    អ្នកចាំទី អាំ សុវណ្ណារ៉ាត់ បានដុះដាលចេញពីថ្នាលព្រះខ័នរាជស្វាយរៀង និងបន្តអាជីពបាល់ទាត់រហូតដល់បច្ចុប្បន្ន។ គេធ្លាប់ជាប់ក្រុមអាយុក្រោម១៩ឆ្នាំជម្រើសជាតិកន្លងទៅ និងបានរួមចំណែកជួយក្លិបឈ្នះពានរង្វាន់យ៉ាងច្រើនទាំងលីគកំពូល និងពានសម្ដេចតេជោ ហ៊ុន សែន។ គិតមកទល់ពេលនេះ មានរយៈជាង១០ឆ្នាំហើយដែលកីឡាករមានកំណើតនៅភ្នំពេញរូបនេះបានប្រកបអាជីពបាល់ទាត់។ ម្ចាស់អាវលេខ១៨រូបនេះរំឭកថា រថយន្ដចាស់ដឹកកីឡាកររបស់ព្រះខ័នរាជ គឺជាកម្លាំងចិត្តដែលជំរុញឲ្យគេបន្តអាជីពបាល់ទាត់រហូតដល់បច្ចុប្បន្ន។ សូម្បីលោក រិទ្ធ ឌីកា នាយកបច្ចេកទេសព្រះខ័នរាជស្វាយរៀងក៏បានសរសេរថា “៖នឹកឃើញឡាន១នេះ អនុស្សារីយណាស់ ខ្ចីលុយគេ ១មុឺនដុល្លា ទិញអស់ ៧៥០០$ រៀបចំថែមអស់ល្មម ...
  • 1927
    0

    ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថាបានរៀបចំសំណើ ១៤លានផោនក្នុងការទិញយកខ្សែប្រយុទ្ធ Cristiano Ronaldo ពី Manchester United។ យោងតាមសារព័ត៌មាន Football Insider គឺ ម្ចាស់ក្លិប Chelsea គឺលោក Todd Boehly និងលោក Thomas Tuchel ជាគ្រូបង្វឹក ចង់ទិញយក កីឡាករសញ្ជាតិព័រទុយកាល់រូបនេះមកកាន់ទឹកដី Stamford Bridge ...
  • 3528
    0

    ខ្សែ​បម្រើ​ Christian Eriksen បានយល់​ព្រម​មក​ចូល​រួម​លេង​ជា​មួយ​ក្លឹប​ Manchester United ហើយ​ចាប់​ពី​រដូវកាល​ថ្មី​តទៅ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយពី​កំពូល​អ្នក​កាសែតល្បីឈ្មោះ​ Fabrizio Romano ​។ អាជីពរបស់ Christian Eriksen វ័យ៣០ឆ្នាំ បានរង្គោះរង្គើ ពេលដែលរូបគេបានមានបញ្ហាបេះដូង ពេលលេងអោយក្រុមជម្រើសជាតិដាណឺម៉ាក នៅពានរង្វាន់ UEFA Euro 2020។ ក្រោយមកកាន់ Man United គេក៏មានការរអាក់រអួលខ្លះដែរដោយសារតែ ...
  • 1060
    0

    Cristiano Ronaldo ត្រូវបានគេដឹងថា នឹងបញ្ចុះថ្លៃនឿយហត់របស់ខ្លួនដើម្បីអាចចាកចេញពី Manchester United អំឡុងទីផ្សារដោះដូរកីឡាករ​រដូវក្ដៅនេះ។ បើតាមអ្នកសារព័ត៌មានស្ថាប័ន Independent ខ្សែប្រយុទ្ធព័រទុយហ្គាល់​ចង់ចេញឆាប់ៗ ព្រោះចង់លេងនៅ UEFA Champions League។ ប្រាក់សប្ដាហ៍របស់គេនៅ Man UTD គឺ៥០ម៉ឺនផោន ដែលជាកត្តាឲ្យក្រុមដទៃ​អល់អែក។ Chelsea និង Bayern Munich សុទ្ធតែចាប់អារម្មណ៍លើអតីតកីឡាករ Sporting Lisbon ...
  • 801
    0

    សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទទួលបានសិទ្ធិផ្សាយផ្ទាល់លើទំព័រ Facebook របស់ខ្លួននូវការប្រកួត AFF U19 Championship 2022 គ្រប់ប្រកួត​របស់ U19 កម្ពុជា។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាសរសេរបែបនេះ ៖ “ដើម្បីនាំយកការផ្សាយបន្តផ្ទាល់ការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ មកជូនបងប្អូនអ្នកគាំទ្របានទស្សនា ថ្នាក់ដឹកនាំរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចឲ្យទិញសិទ្ធិផ្សាយបន្តផ្ទាល់លើអនឡាញពីម្ចាស់ផ្ទះឥណ្ឌូណេស៊ី នៃពានរង្វាន់ AFF U19 BOYS CHAMPIONSHIP 2022 ដើម្បីផ្សាយលើទំព័រហ្វេសបុករបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាជូនបងប្អូនកម្ពុជាទស្សនា ទោះមិនមានអ្នកឧបត្ថម្ភការផ្សាយ។ ...
  • 849
    0

    ក្រុមបាល់ទះវិសាខា B បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២២ ក្រោយយកឈ្នះលើក្រុមរដ្ឋបាលរាជធានីភ្នំពេញ B ដោយលទ្ធផល ៣សិតទល់២សិត (២៧-២៩,២៥-២៣,២៦-២៤,១៧-២៥,១១-១៥) ក្នុងវគ្គផ្ដាច់ព្រ័ត្រ នាល្ងាចថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២ លើទីលានបាល់ទះកីឡដ្ឋានព្រីនស៍ ក្នុងរាជធានីភ្នំពេញ។ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានលើកឡើងក្រោយចប់ការប្រកួតថា៖«យើងឃើញហើយថាបងប្អូនដែលជាសមាជិក ក្រុមចូលរួមពីតាមបណ្តាខេត្តមានស្នាដៃ បច្ចេកទេស ប្រហាក់ប្រហែលគ្នា ...
  • 5750
    0

    ច្បាប់​ថ្មី​របស់​សហព័ន្ធ​បាល់ទាត់​ពិភពលោក​ បានហាមអ្នកចាំទីមិនឲ្យរាំទៀតទេ ពេលត្រៀមចាប់​បាល់កាត់​១១​ម៉ែត្រ ហើយនឹង​ត្រូវ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី០១ ខែ​កក្កដា ព្រោះជាការរំខានដល់គូប្រជែង។ អ្នកចាំទីត្រូវឈរធម្មតា ពេលចាប់បាល់១១ម៉ែត្រ ទាំងក្នុងម៉ោងធម្មតា, ម៉ោងបន្ថែម និងពេលទាត់កាត់សេចក្ដី។ ច្បាប់ថ្មីនេះត្រូវបានបង្កើតឡើងបន្ទាប់ពីអ្នកចាំទីអូស្ត្រាលី Andrew Redmayne បញ្ចេញសកម្មភាពរាំពេលត្រៀមចាប់បាល់១១ម៉ែត្រ។ ពេលនោះគេបានសង្គ្រោះបាល់របស់កីឡាករប៉េរូ Alex Viral បានជោគជ័យ៕
  • 798
    0

    ក្រុមកីឡាករបាល់ទាត់ក្លិបណាហ្គាវើលដ៍បានចាប់ផ្ដើមហ្វឹកហាត់លើទីលាននៃកីឡដ្ឋានកំពង់ស្ពឺហើយនៅថ្ងៃពុធ ទី១៥ ខែមិថុនា។ កីឡដ្ឋាននេះជាការសហការគ្នារវាងក្លិបបាល់ទាត់ណាហ្គាវើលដ៍ និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ ហើយនឹងត្រូវបានប្រើជាទឹកដីរបស់ណាហ្គាវើលដ៍។ កីឡដ្ឋានកំពង់ស្ពឺមានមូលដ្ឋាននៅក្រុងច្បារមន ប្រើស្មៅសិប្បនិម្មិត និងអាចប្រកួតពេលយប់បាន ហើយចាប់ផ្ដើមសាងសង់ឡើងក្នុងឆ្នាំ២០១៩។ សម្រាប់ការប្រើប្រាស់ទំនងចាប់ផ្ដើមនៅប្រកួតទី២ ឬទី៣ ក្នុងជើងទី២ នៃក្របខណ្ឌ Cambodian Premier League៕
  • 865
    0

    អតីតខ្សែការពារក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ង៉យ ស្រ៊ីន បានចាកចេញពីអាយអេសអាយដង្កោសែនជ័យ ទៅចូលរួមជាមួយកោះកុងអេហ្វស៊ី ដែលជាគូប្រជែងរួមក្របខណ្ឌទី២ ឬ Cambodian League 2 ក្នុងជើងទី២ រដូវកាល២០២២។ តាមពិតទៅ កីឡាករមានកំណើតនៅខេត្តតាកែវ តែរស់នៅកោះកុងតាំងពីតូច ទើបផ្ទេរទៅអាយអេសអាយ ដើមរដូវកាល២០២២។ រដូវកាលមុន គេបានចំណាយពេលជើងទី២ក្នុងក្របខណ្ឌលីគកំពូល នៅព្រៃវែងអេហ្វស៊ី លើកិច្ចសន្យាខ្ចីពីវិសាខា៕
  • 3596
    0

    អតីតខ្សែបម្រើជម្រើសជាតិអង់គ្លេសមិនបានលាក់បាំងពីបំណងរបស់ខ្លួនឡើយ ដោយបានថ្លែងថា នឹងអាចលេងនៅក្លិប Bali United ក្នុងក្របខណ្ឌកំពូលឥណ្ឌូនេស៊ី នៅថ្ងៃណាមួយ។ “ខ្ញុំនៅជាប់កុងត្រាជាមួយ Fenerbahce នៅឡើយ។ ខ្ញុំសប្បាយចិត្តក្នុងការលេងនៅទីនោះ តែប្រសិនបើមានឱកាសលេងនៅឥណ្ឌូនេស៊ី នាពេលអនាគត ខ្ញុំចង់លេងឲ្យ Bali United។” នេះជាការថ្លែងរបស់​ Ozil ជាមួយសារព័ត៌មានឥណ្ឌូនេស៊ី។ Ozil ទាក់ទាញបាននូវចំណាប់អារម្មណ៍ពីអ្នកគាំទ្រនៅឥណ្ឌូនេស៊ី។ អគ្គនាយកក្លិប Bali United លោក Yabes ...