Mix Categorized
-
រូបភាព ៣០សន្លឹកដែលសម្រិតសម្រាំងល្អបំផុតពីព្រឹត្តិការណ៍ World Cup 2018
ព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ពិភពលោក World Cup 2018 បានបិទបញ្ចប់ទៅហើយ កាលពីចុងសប្តាហ៍មុន ប៉ុន្តែមានសកម្មភាពជាច្រើន នៅតែជាការចងចាំដ៏ល្អបំផុត ដែលក្នុងនោះ មានទាំងភាពសប្បាយរីករាយ និងភាពឈឺចាប់ រួមនឹងអារម្មណ៍ផ្សេងៗជាច្រើនទៀត។ គេហទំព័រ The Guardian របស់អង់គ្លេស បានជ្រើសរើសរូបភាព ៣០សន្លឹក ដែលជាការថតបានពីមជ្ឃដ្ឋានសារព័ត៌មានធំៗ រួមនឹង FIFA ផង ថាជារូបភាពដែលគួរឲ្យទាក់ទាញបំផុត ក្នុងចំណោមរូបភាពជាច្រើនផ្សេងទៀត។ យើងទស្សនារូបទាំង ៣០សន្លឹកនេះ៖ ... -
ស៊ីថូ ណាថាន់៖ CBS ផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ FIFA World Cup 2018 បញ្ចប់ដោយភាពជោគជ័យ
រយៈពេល១ខែពេញអ្នកស្រលាញ់បាល់ទាត់ទូទាំងសកលលោករួមទាំងបងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាទាំងអស់បានធ្វើការអបអរសាទរដល់ក្រុមជម្រើសជាតិបារាំងដែលក្លាយជាម្ចាស់ជើងឯក ក្រោយពីបានយកឈ្នះក្រុមជម្រើសជាតិក្រូអាតនៅវគ្គផ្តាច់ព្រ័តនៃការប្រកួតបាល់ទាត់ពានរង្វាន់ FIFA World Cup 2018 នៅប្រទេសរុស្ស៊ីដោយលទ្ធផល៤ទល់នឹង២។ សម្លេងហ៊ោរកញ្ចៀវតាមរយៈការទស្សនាតាមកញ្ចក់ទូរទស្សន៍រួមជាមួយនឹងការផ្តល់ជាមតិយោបល់ក្រោយការប្រកួតផ្សេងៗតាមរយៈបណ្តាញសង្គមធំៗចំពោះព្រឹត្តិការណ៍ដែលធ្វើឡើង៤ឆ្នាំម្តង CBS ដែលមានស្ថានីយ៍ទូរទស្សន៍ចំនួន៣ (CTN, CNC & MYTV) គឺជាក្រុមហ៊ុនតែមួយគត់ប្រចាំប្រទេសកម្ពុជាដែលទទួលបានសិទ្ធផ្សាយបន្តផ្ទាល់បាល់ទាត់ពិភពលោលផ្តាច់មុខពីប្រទេសរុស្ស៊ី ដោយក្រុមហ៊ុនបានបញ្ចប់នូវការផ្សាយបន្តផ្ទាល់នេះដោយភាពជោគជ័យចំនួន៣សម័យកាលខុសគ្នា ពោលគឺឆ្នាំ២០១០ធ្វើឡើងនៅអាហ្រ្វិកខាងត្បូង, ឆ្នាំ២០១៤ធ្វើនៅប្រទេសប្រេស៊ីល និង ឆ្នាំ២០១៨នេះធ្វើនៅប្រទេសរុស្ស៊ីវិញម្តង។ ក្នុងនោះក្រុមអ្នកអត្ថាធិប្បាយរបស់ CBS ចំនួន៧រូបក៏ជាផ្នែកមួយដែលបានកំដរអារម្មណ៍ដល់ទស្សនិកជនដោយបានរៀបរាប់នៅរឿងរ៉ាវនីមួយៗក៏ដូចជាសកម្មភាពផ្សេងៗអំពីការប្រកួតនីមួយៗរហូតដល់ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់ជាការលើកទឹកដល់ពិធីករទាំង៧រូបម្នាក់ចំនួន១ពាន់ដុល្លាសហរដ្ឋអាមេរិកផងដែរ ... -
World Cup លើកក្រោយ យើងអាចមិនឃើញវត្តមានកំពូលកីឡាករ ១០រូបនេះ
ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ពិភពលោក World Cup 2018 លើកទី ២១ ដែលធ្វើឡើងនៅប្រទេសរុស្ស៊ី បានបញ្ចប់ទៅហើយត្រឹមយប់ថ្ងៃទី ១៥ខែកក្កដា។ ជើងឯកត្រូវបានរកឃើញ នោះគឺក្រុមបាល់ទាត់ជម្រើសជាតិបារាំង ខណៈជើងឯករង គឺក្រូអាត ហើយលេខ ៣ គឺបែលហ្ស៊ិក និងលេខ ៤ គឺអង់គ្លេស។ ជាមួយលទ្ធផលនៅ World Cup 2018 មានកីឡាករខ្លះក៏សប្បាយចិត្ត ប៉ុន្តែកីឡាករខ្លះទៀត មិនសប្បាយចិត្ត ... -
អ្នកគាំទ្រអង់គ្លេសរាប់ពាន់នាក់ ដាក់ញ្ញត្តិសុំឲ្យបំពាក់សក្តិយសដល់លោក Gareth Southgate
ទោះបីជាក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស មិនអាចសមតាមបំណង ក្នុងការនាំយកពានរង្វាន់បាល់ទាត់ពិភពលោក World Cup 2018 មកផ្ទះវិញក៏ដោយ ប៉ុន្តែអ្នកគាំទ្រអង់គ្លេសជាច្រើនពាន់នាក់ បានចាត់ទុកថាអង់គ្លេសធ្វើបានល្អបំផុតហើយ។ អង់គ្លេស ២០១៨ ដែលប្រមូលផ្តុំដោយកីឡាករក្មេងៗ ភាគច្រើនវ័យក្រោម ២៥ឆ្នាំ និងដឹកនាំដោយគ្រូបង្វឹកវ័យ ៤៧ឆ្នាំ លោក Gareth Southgate បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូង គិតចាប់ពីឆ្នាំ ១៩៩០មក។ វាអាចជាភាពអាម៉ាស់បន្តិចសម្រាប់គ្រូបង្វឹក និងកីឡាករអង់គ្លេស ដែលត្រូវចាញ់ក្រូអាស៊ី ២ទល់នឹង១ ... -
Zlatan និង Beckham ភ្នាល់ឌឺដងគ្នា ក្នុងជំនួប អង់គ្លេស-ស៊ុយអែត
នៅព្រឹកមិញនេះ គេបានឃើញ Zlatan Ibrahimovic អតីតកីឡាករជម្រើសជាតិស៊ុយអែត បបួល David Beckham អតីតកីឡាករជម្រើសជាតិអង់គ្លេស ភ្នាល់គ្នា សម្រាប់ជំនួប ស៊ុយអែត ជាមួយអង់គ្លេស វគ្គ ៨ក្រុមចុងក្រោយ លើបណ្តាញសង្គមផ្លូវការរបស់គាត់។ ហើយភ្លាមៗ គេក៏ឃើញ David Beckham តបមកវិញ ដោយទទួលសំណើរភ្នាល់គ្នានោះ។ Ibrahimovic ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹបបាល់ទាត់មួយនៅអាមេរិក បានសរសេរជាភាសាអង់គ្លេស លើទំព័របណ្តាញសង្គមរបស់គាត់ ... -
មួយជើងរបស់ Rojo ធ្វើឲ្យ Moradona ត្រូវដឹកចូលពេទ្យ (មានវីដេអូ)
Diego Maradona អតីតកីឡាករជម្រើសជាតិអាស្សង់ទីន ត្រូវបាននាំយកទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីចប់ការប្រកួត ហើយអាស្សង់ទីន ទទួលជ័យជម្នះ 2-1 លើក្រុមឥន្ទ្រីយ៍មកពីអាហ្វ្រិក នីស្សេរីយ៉ា កាលពីម្សិលមិញ។ មូលហេតុ គឺដោយសារតែគាត់បានហក់លោតលើជណ្តើរ សប្បាយចិត្តខ្លាំងពេក ទើបធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់។ គាត់ត្រូវបានក្រុមការងារផ្នែកសុខាភិបាលក្នុងកីឡដ្ឋាន បញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងទីក្រុង St Petersburg ។ ប៉ុន្តែបើតាមសេចក្តីរាយការណ៍ចុងក្រោយ មកដល់ពេលនេះ Maradona បានធូរស្បើយហើយ ហើយគាត់ក៏អាចជិះយន្តហោះត្រលប់ទៅទីក្រុងម៉ូស្គូ ... -
World Cup 2018៖ កីឡាករជម្រើសជាតិណាខ្លះ ជា Best-friends គ្នា? (មានវីដេអូ)
1. Cristiano Ronaldo និង Marcelo Cristiano Ronaldo ខ្សែប្រយុទ្ធព័រទុយហ្កាល់ និង Marcelo កីឡាករប្រេស៊ីល។ ពួកគេជាមិត្តជិតស្និទ្ធិនឹងគ្នា ពេលលេងនៅក្លឹប Real Madrid។ 2. Marcus Rashford និង Jesse Lingard Marcus Rashford និង Jesse Lingard ... -
អ្នកគាំទ្រអ៊ីរ៉ង់ ទៅស្រែកជំទាលមុខសណ្ឋាគាររំខានក្រុមជម្រើសជាតិព័រទុយហ្កាល់កុំឲ្យបានដេកពួន
តាមរយៈវីដេអូ ដែលបុរសម្នាក់ឈ្មោះ Tiago Estevao បានបង្ហោះកាលពីយប់ម្សិលមិញ បានបង្ហាញឲ្យឃើញថា ក្រុមអ្នកគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ រាប់រយណាស់ បានប្រមូលផ្តុំគ្នាស្រែកឡូឡា មុខសណ្ឋាគារ ដែលក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្កាល់ ស្នាក់នៅក្នុងទីក្រុង Saransk ប្រទេសរុស្ស៊ី។ ប្រភពវីដេអូ៖ www.twitter.com/twitter/statuses/1010984607020396545 គេមិនអាចនិយាយបានថា តើក្រុមអ្នកគាំទ្រទាំងនោះ មានចេតនា ស្រែកឡូឡា ដើម្បីរំខានកុំឲ្យក្រុមកីឡាករជម្រើសជាតិព័រទុយហ្កាល់ អាចគេងលក់បាន ឬ យ៉ាងណានោះទេ។ ប៉ុន្តែបន្តិចក្រោយមក គេឃើញរូបភាពកីឡាករ ... -
ជនជាតិចិនជិត ៤ពាន់នាក់ ត្រូវដេញចេញមិនឲ្យមើល World Cup ព្រោះសំបុត្រក្លែងក្លាយ
សារព័ត៌មានចិន បាននាំគ្នាចុះផ្សាយព្រោងព្រាតនៅក្នុងសប្តាហ៍នេះថា អ្នកគាំទ្របាល់ទាត់ចិនជាង ៣,៥០០នាក់ មិនត្រូវបានអនុញ្ញាតឲ្យចូលទស្សនា ក្នុងកីឡដ្ឋាន ដែលមានរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក World Cup ក្នុងប្រទេសរុស្ស៊ីនោះទេ។ មូលហេតុនៃការបដិសេធនេះ គឺដោយសារតែសំបុត្រចូលទស្សនា របស់អ្នកគាំទ្រជនជាតិចិនទាំងនោះ ជាសំបុត្រក្លែងក្លាយ។ ដំណឹងនេះ បានបែកធ្លាយ បន្ទាប់ពីការប្រកួតរវាងអាស្សង់ទីន និងអ៊ីស្លង់ ក្នុងទីក្រុងម៉ូស្គូ កាលពីពេលកន្លងទៅ។ អ្នកគាំទ្របាល់ទាត់ជនជាតិចិនទាំងនោះ បានទិញសំបុត្រតាមអនឡាញ ពីភ្នាក់ងាររុស្ស៊ីប្រចាំប្រទេសចិន។ ទោះបីជាក្រុមបាល់ទាត់ជម្រើសជាតិចិន មិនជាប់បានលេង World ... -
ទោះមិនជាប់លេងWorld Cup តែពលរដ្ឋអាមេរិកទិញសំបុត្រទៅមើលបាល់នៅរុស្ស៊ី ច្រើនលំដាប់ទី២
គ្រាន់តែរយៈពេល ៧ថ្ងៃ នៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក world Cup នៅប្រទេសរុស្ស៊ី សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានបង្ហាញស្ថិតិបញ្ជាក់ថា មានសំបុត្រចំនួន 2,403,116 សន្លឹក ត្រូវបានលក់ចេញ ទៅដល់អ្នកគាំទ្រ នៅទូទាំងពិភពលោក។ សូមបញ្ជាក់ថា សំបុត្រចូលមើលការប្រកួតបាល់ទាត់ នៅកីឡដ្ឋាននានា ក្នុងប្រទេសរុស្ស៊ី បានចាប់ផ្តើមលក់តាំងពីខែកញ្ញា ឆ្នាំ ២០១៧។ តាម FIFA អ្នកគាំទ្រដែលទិញសំបុត្រមើលការប្រកួត World ...