• 2982
    0

    ការ​ប្រកួត​បាល់​ទាត់​ Premier League បាន​កន្លង​ផុត​ទៅ​មួយ​សប្តាហ៍​ហើយ រីឯ​អ្នក​លេង​ Fantasy Premier League វិញ​ក៏បាន​ដឹង​ពី​ពិន្ទុ​របស់​ខ្លួន​នៅ​សប្តាហ៍​ទី​មួយ​នេះ​ដែរ។ យើង​ទៅ​មើល​កីឡាករ​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​គឺ​កីឡាករខ្សែ​បម្រើ​ Pereyra របស់ Watford  រក​បាន​ចំនួន​១៦ពិន្ទុ​ក្រោយ​ពីរូប​គេ​ស៊ុត​បាល់​បញ្ចូល​ទី​បាន​២គ្រាប់ ខណៈ​ដែល​ Wilson ខ្សែ​ប្រយុទ្ធ​របស់ Bournemouth រក​បាន​ចំនួន​៨ពិន្ទុ រីឯ Mendy ខ្សែការពារ​របស់​ Manchester City រកបាន​១៥​ពិន្ទុ និង ...
  • 5367
    0

    តើកីឡាករមួយណាដែលលោកអ្នកគិតថានិងបានពិន្ទុច្រើនជាងគេនៅសប្តាហ៍ទីមួយនេះ? រដូវកាលថ្មីនៃការប្រកូតប្រជែងដណ្តើមពិន្ទុពី Game ល្បងប្រាជ្ញាសម័យថ្មីគឺ Fantasy Premier League បានត្រឡប់មកវិញហើយនៅសប្តាហ៍នេះ។ មាន League សាធារណៈនិងឯកជនជាច្រើនបានបង្កើតឡើងនិងស្រូបយកអ្នកចូលរួមប្រកួតរាប់លាននាក់ទូរទាំងពិភពលោក។ និយាយដាច់ដោយឡែកសម្រាប់ព្រះរាជាណាចក្រកម្ពុជាយើងឯណេះវិញក៏មានអ្នកចូលរួមលេង Fantasy Premier League ចំនួនរាប់ម៉ឺននាក់ផងដែរ រីឯ League សាធារណៈគឺ League Cambodia និង League Private ជាច្រើនទៀត។ តែនាឱកាសនេះយើងសូមណែរនាំអោយប្រិយ៍មិត្តចូលរួមប្រកួតក្នុង ...
  • 4189
    0

    Community Shield ត្រូវ​បាន​ប្តូរ​ឈ្មោះ​ពី​ Charity Shield ដែល​មាន​ប្រវត្តិ​ប្រកួត​តាំង​ពី​ឆ្នាំ​១៩០៨មក​ម្ល៉េះ បើ​គិត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​វា​មាន​អាយុ​១១០ឆ្នាំ​មក​ហើយ។ វា​គឺ​ជា​ពាន​រង្វាន់​សម្រាប់​បើក​រដូវ​កាល​ថ្មី​នៃ​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ក្របខណ័្ឌ​បាល់​ទាត់​ទាំង​អស់​នៅ​ក្នុង​ប្រទេស​អង់គ្លេស។ លក្ខខណ្ឌ​នៃ​ការ​ប្រកួត​ប្រជែង​គឺ​គេ​ទុក​អោយ​ក្រុម​ចំនួន​តែពីរ​ទេ​ដែល​បាន​ឈ្នះ​ពាន​រង្វាន់ FA Cup និង​ពានរង្វាន់​ក្របខណ័្ឌ​កំពូល​របស់​អង់គ្លេស​ Premier League កាល​ពីរដូវ​កាល​មុន មក​ប្រកួត​ប្រជែង​គ្នា​យក​ពាន​ Community Shield នៅ​លើ​ទីលាន​បាល់​ទាត់​ជាតិ Wembley ។ បើ​ក្នុង​ករណី​ក្រុម​តែ​មួយ​ដែលបាន​​ឈ្នះ​ទាំង FA Cup ផង​និង​ Premier ...
  • 2046
    0

    អ្នក​គាំទ្រ​ក្លឹប​កាំភ្លើង​ធំ Arsenal មួយ​ក្រុម​នៅកម្ពុជា បាន​ធ្វើដំណើរតាម​យន្តហោះ ​ទៅកាន់​ប្រទេសសិង្ហបុរី តាំងពីថ្ងៃទី ២៥ខែកក្កដា​ ដើម្បី​ទស្សនាដោយ​ផ្ទាល់​ការ​ប្រកួត​របស់​ក្រុមកីឡាករ​ Arsenal ក្នុង​ក្របខណ្ឌ International Champions Cup ឆ្នាំ ២០១៨។ អ្នក​គាំទ្រ ដែល​ស្រលាញ់​ស្មោះស្ម័គ្រជាមួយ​ក្រុម​កាំភ្លើង​ធំ តាំងពីយូរយារណាស់ និង​បើ​ទោះបីជា​ក្រុម​ធ្លាក់ ឬឡើង មានប្រវត្តិចូរចត់យ៉ាងណាក៏នៅ​តែមិន​មាន​ចិត្ត​បែកបែរនោះ បាន​សម្តែងអារម្មណ៍រំភើបបំផុតពេល​បាន​ឃើញកីឡាករ Arsenal ដោយ​ផ្ទាល់​ភ្នែក។ លោក ជា ...
  • 4591
    0

    នៅប៉ុន្មានមុននេះ ផលិតកម្ម Makod Media ទើបបាន​បង្ហោះ​វីដេអូមួយ ដែល​ជាការ​ច្រៀង cover បែប​ acoustic ដែល​ច្រៀង​ដោយ​អ្នក​ប្រដាល់​គុនខ្មែរ កីឡាករ បឺត ខាំ។ បទចម្រៀង​ដែល បឺត​ ខាំ ច្រៀងនោះមាន​ចំណងជើងថា «ទឹកចិត្ត​អ្នក​ប្រដាល់» ដែល​បទនេះ ត្រូវបាន​ច្រៀង​ដំបូង​ដោយ​បងប្រុស​របស់គាត់ គឺកីឡាករ បឺត សំណព្វ ។ តោះចង់​ដឹង ថា​តើ​គាត់​មាន​សំនៀងបែបណា ...
  • 3849
    0

    Leicester City កំពុង​តែ​ប្រជែងលើ​ចំណង់​របស់ Manchester United ដែល​ចង់បាន​ខ្សែការពារអង់គ្លេស កីឡាករ Harry Maguire ខណៈដែល​លោក Jose Mourinho មិន​បដិសេធចំពោះការចង់ចាកចេញរបស់ Anthony Martial ប្រសិនបើ​គេមិន​សប្បាយ​ចិត្ត​នឹងបន្តនៅ Old Trafford។ បីសាចក្រហម កំពុងតែចង់បាន Maguire ក្នុង​ជម្រើសដំបូង​នៃការដោះដូរកីឡាកររបស់ខ្លួន ដើម្បីពង្រឹង​ប្រព័ន្ធការពារ ប៉ុន្តែពេលនេះវាមិន​មែនជារឿង​ងាយ​នោះទេ ព្រោះថា Leicester ...
  • 3361
    0

    Thierry Henry អតីត​ខ្សែប្រយុទ្ធក្លឹប​កាំភ្លើងធំ Arsenal និង​ជាវីរបុរសម្នាក់ជួយ​បារាំងលើកពានរង្វាន់ World Cup កាលពីឆ្នាំ ១៩៩៨ បាន​សម្រេចចិត្ត​ចាកចេញពីអាជីពជាអ្នក​វិភាគបាល់ទាត់ នៅទូរទស្សន៍ Sky Sports ដោយ​អះអាងថា លោក​ចង់​ផ្តោត​ទៅលើ​អាជីពជាគ្រូបង្វឹក​វិញ។ សូមរម្លឹកជូនថា នៅ Sky Sports លោក​ Henry បាន​ចុះហត្ថលេខាធ្វើការជាអ្នក​វិភាគបាល់ទាត់ ឲ្យ​ទូរទស្សន៍នេះ ដោយ​ទទួលបាន​បៀរវត្ស ក្នុងមួយឆ្នាំ ៤លានដុល្លារ។​ ...
  • 3917
    0

    មិត្តស្រីបច្ចុប្បន្ន របស់កីឡាករបារាំង ដែលកំពុង​លេចធ្លោរ Kylian Mbappe គឺកញ្ញា Alicia Aylies ដែលនាង​មានវ័យ ២០ឆ្នាំ និង​ជា​ម្ចាស់​ពានរង្វាន់​បវរកញ្ញាឯកបារាំង ឆ្នាំ ២០១៦។ ទំនាក់ទំនងរវាង Aylies និង Mbappe បានបែកធ្លាយ កាលពីខែឧសភា ឆ្នាំនេះ បន្ទាប់ពី​នាង​ត្រូវបានគេថតរូបបាន ពេលកំពុង​ទស្សនាការប្រកួត​របស់ក្លឹប Paris Saint-Germain ដែល Mbappe ...
  • 4614
    0

    Zlatan Ibrahimovic ក្នុង​បទសម្ភាសន៍ជាមួយទូរទស្សន៍ BBC Sport កាលពីម្សិលមិញ បាន​អះអាងថា ខ្លួន​បាន​ត្រៀម​ខ្លួន​រួចហើយ ដើម្បីទៅទស្សនាការប្រកួត​របស់​ក្រុម​ជម្រើសជាតិអង់គ្លេស នៅ​កីឡដ្ឋាន Wembley ព្រមទាំងពាក់អាវអង់គ្លេស ហើយ​ញុំាត្រី និង​របស់​ចៀនៗ ពេ​ល​ម៉ោង​សម្រាកនៃការប្រកួត។ ការ​បញ្ជាក់​របស់​ Zlatan នេះបានធ្វើឡើងបន្ទាប់​ពីបានភ្នាល់ចាញ់​អតីតមិត្ត​រួមក្រុម David Beckham ចំពោះលទ្ធផល​ប្រកួត​រវាងអង់គ្លេស និង​ស៊ុយអែត ក្នុងវគ្គ ៨ក្រុម​ចុងក្រោយ នៅព្រឹត្តិការណ៍ប្រកួត​បាល់ទាត់ដណ្តើម​ពានរង្វាន់ពិភពលោក World ...
  • 3920
    0

      កីឡាករ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេងរបស់​​បារាំង Kylian Mbappe បានប្រកាសថា នឹង​ផ្តល់​ប្រាក់​ដែល​ខ្លួន​ទទួល​បាន​ពី​ព្រឹត្តិ​ការណ៍ World Cup ទាំង​អស់ ទៅ​ឲ្យ​អង្គ​ការ​សប្បុ​រស​ធម៌​មួយ ដែលមាន​គោល​ដៅ​រៀប​ចំព្រឹត្តិ​ការណ៍​កីឡា​នា​​នា​សម្រាប់​កុមារ​ពិការ​។ គួរជម្រាបជូនថា សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ដណ្តើម​ពានរង្វាន់ពិភពលោក World Cup 2018 នៅរុស្ស៊ី កីឡាករវ័យ ១៩ឆ្នាំរូបនេះ ទទួល​បាន​ចំណូលពីកម្លាំងពលកម្ម​របស់​ខ្លួន ​​ប្រមាណ​ជា​ 22 300ដុល្លារ ​ក្នុង​មួយ​ប្រកួត និង​ទឹក​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​សរុបទាំងអស់ 350, ...