• 1205
    0

    (BC-99) អតីត​កីឡាករ​បិសាច​ក្រហម Nani បានសារភាពថាគេ​ពិតជាខ្លាច Sir Alex Ferguson ខ្លាំងណាស់នៅពេលដែលរូប​គេ​បានមកដល់ Manchester United ជាលើកដំបូង ជាពិសេស​នៅក្នុង​ថ្ងៃមួយដែលអតីត​អ្នក​ចាត់​ការ​រូប​នេះ​បាន​ហៅ​អោយ​ជូនគាត់​ត្រឡប់​​ទៅ​ផ្ទះ​។ Nani ដែល​បានផ្លាស់ពី Sporting CP ទៅ Old Trafford  ក្នុងឆ្នាំ ២០០៧ហើយបានចាក​ចេញ​ពី​ក្លឹប​នៅ Premier League នេះ​វិញ​នៅ​ឆ្នាំ ២០១៥ បាន​រំលឹក​ឡើង​វិញ​នូវ​អតីត​កាល​របស់​ខ្លួន​នា​អំឡុង​ពេល​ដែល​រូប​គេ​នៅ​ជា​កីឡាករ​របស់​ ...
  • 1382
    0

    (BC-99) បើ​ទោះជាក្រុម សារិការព្រៃ​ គ្រោងវិលត្រឡប់មកហ្វឹកហាត់វិញនៅថ្ងៃអង្គារនេះក៏​ដោយ​ក៏​អ្នកចាត់ការទូទៅរបស់ក្រុម Newcastle United លោក Steve Bruce មិនរំពឹងទេថា Premier League នឹងបន្តការប្រកួត​របស់​ខ្លួន​នៅ​មុន​ដំណាច់ខែមិថុនានេះ។ ជំងឺរាតត្បាតដែលរីករាលដាលបានបញ្ឈប់សកម្ម​ភាព​កីឡាស្ទើរ​គ្រប់​ប្រភេទ​ទូទាំងពិភពលោកចាប់តាំងពីខែមីនាកន្លង​ទៅ​ ហើយ​វា​ក៏​ជា​ហេតុ​ដែលបណ្តាលឱ្យមានការលុបចោលនូវ​ព្រឹត្តិការណ៍បាល់​ទាត់​នៅ​តាម​បណ្តា​លីគប្រទេស​នានា​ជាច្រើន​ដែរ​។ ប៉ុន្តែដើម្បី​ជៀស​វាង​នូវ​ការ​សង​ថ្លៃ​ខូច​ខាតយ៉ាង​​ធ្ងន់​ធ្ងរដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​ផ្សេងៗ​នៅ​ក្នុង​ការ​​ប្រកួត​បាល់​ទាត់​ អាជ្ញាធររបស់​ប្រទេសអង់គ្លេសបានព្យាយាមអោយ​មាន​ការ​ចាប់​ផ្តើម​ឡើង​វិញ​នូវ​ការ​ប្រកួត​បង្គ្រប់​រដូវកាល ២០១៩-២០ ដែល​នៅ​សល់​មិន​ដល់​ ១០ ប្រកួត​ដោយ​ហាម​មិន​​អោយ​​មាន​អ្នកគាំទ្រ​ចូល​ទស្សនាទេ​​​។ ចុងសប្តាហ៍នៃថ្ងៃទី ១២ និង ១៩ ខែមិថុនាត្រូវបានគេរាយការណ៍ថាជាគោលដៅដ៏​មាន​សក្តានុពលសម្រាប់ការបន្តឡើងវិញនូវ​ការ​ប្រកួត​ក្របខណ្ឌ ...
  • 1104
    0

    (BC-99) អ្នក​ចាត់​ការណ៍​ទូទៅ​របស់​តោខៀវ Chelsea លោក Frank Lampard សង្ឃឹមថ្នាក់​ដឹក​នាំ​របស់​ក្លឹប​មួយ​នេះ​នឹងអាចបន្តកុងត្រា Willian និង Olivier Giroud ដែល​កំពុង​តែ​ហោច​ពេល​វេលាជាមួយ​ក្រុមនៅ Premier League មួយ​នេះ​។ កីឡាករទាំង ២ នាក់ខាង​លើ​នឹង​ផុតកិច្ចសន្យា​រ​របស់​ផង​ខ្លួន​នៅថ្ងៃទី ៣០ ខែមិថុនាខាងមុខ​ដោយពួក​គេ​នឹង​បាន​លេង​អោយ​ក្រុម​ឡើយ​ប្រសិន​​ Premier League ត្រឡប់​មក​កាន់​ការ​ប្រកួត​បញ្ចប់​នៅ​ខែ​ក្រោយ​មែន​។ ក្លឹប​បាល់​ទាត់​កំពូលៗ​របស់ អង់គ្លេស បានទាមទារ​អោយ​មាន​ការ​អនុម័តច្បាប់ដែលអនុញ្ញាតឱ្យក្រុមបាល់​ទាត់​នីមួយៗ​អាច​ពន្យា​ពេលវេលាដោយ​ស្វ័យ​ប្រវត្តិ​ដល់កីឡាករ​ដែលនឹង​​ផុតកំណត់កិច្ចព្រមព្រៀងរហូតដល់ចុងបញ្ចប់នៃយុទ្ធនាការរដូវ​កាល​នេះ​។ ...
  • 1286
    0

    (BC-99) Renan Lodi សប្បាយ​ចិត្ត​នៅ​ពេល​ដែល​បានត្រលប់មកធ្វើ​ការ​ហ្វឹកហាត់ជាមួយ​ក្រុម​ Atletico Madrid វិញដោយបាន​បង្ហាញថារូប​គេ​មានអារម្មណ៍ល្អណាស់ចំពោះ​ក្រប​ខណ្ឌ La Liga ដែល​នឹង​អាច​បន្ត​សកម្មភាព​ប្រកួត​បានវិញ​បន្ទាប់​ពី​​អសកម្ម​អស់​មួយ​រយៈ​ពេល​កន្លង​មក​។ សមាជិក​ក្រុមក្រោម​បញ្ជាទាំង​អស់​របស់លោក Diego Simeone បានចាប់ផ្តើមវឹល​មក​បំពេញការងារនិង​ការ​ហ្វឹក​ហាត់​នៅឯក្លឹបកាលពីចុង​សប្តាហ៍​នេះ​វិញ​ហើយ​ សូម្បី​តែ​កីឡាករប្រេស៊ីល Renan Lodi ដែល​មានព័ត៌មានលេចថាគាត់បានធ្វើតេស្ត៍មាន​មេរោគ​កូរ៉ូណា​កាល​ពី​ពេល​កន្លង​មក​ក៏​បាន​បង្ហាញ​វត្តមាន​វិញ​ដែរ​។ Atletico មិនបានធ្វើការប្រកាសជាផ្លូវការទេ ប៉ុន្តែពួក​គេ​ហាក់ដូចជាមាន​ចេតនា​បញ្ជាក់ពីការ​វឹល​ត្រឡប់​មកវិញ​របស់​កីឡាករ​រូប​នេះ​ដោយការបង្ហោះរូបភាពនៅ Twitter ដោយដាក់​ចំណងជើងថា “Renan Lodi សូម​ធ្វើ​ការ​គាវរកិច្ច​ប្រិយ៍មិត្ត​ពីក្នុង​​ផ្ទះ​ ...
  • 1435
    0

    (BC-99) ចាប់​ពី​ថ្ងៃសៅរ៍​ទី​១៦​ចុង​សប្តាហ៍​នេះ​តទៅក្របខណ្ឌកំពូល​បាល់ទាត់​ជើងឯក​ថ្នាក់​ជាតិរបស់​អាឡឺម៉ង់ Bundesliga បាន​សម្រេច​ក្នុង​ការ​វឹល​មក​កាន់​ការ​ប្រកួត​ជា​បន្ត​ទៀត​ហើយ​ក្រោយ​ពី​បាន​ឈប់​គាំង​ដោយ​សារ​វីរុស​កូរ៉ូណា​រាតត្បាត​តាំង​ពីដើម​​ខែ​មីនា​កន្លង​មក។ ការ​ប្រកួត​ដែល​មិន​អនុញ្ញាតិ​អោយ​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​ឬ​ក៏័​មក​ជួប​ជុំ​គ្នា​នៅ​ក្រៅ​ទី​លាន​ក៏​មិន​បាន​បែប​នេះ​វា​មើល​ទៅ​ដូច​ជា​មាន​សភាព​សោះ​កក្រោះ​ជា​ពន់​ពេក តែ​វា​ក៏​ប្រសើរ​ជាង​ការ​ឈប់​ទ្រឹង​មួយ​កន្លែង​និង​ស្ងប់​ស្ងាត់​ដោយ​គ្មាន​សកម្មភាព​ប្រកួត​អ្វី​សោះ​នុះ​ដែរ។ Bundesliga ​បាន​វឹល​មក​កាន់​ការ​ប្រកួត​ចាប់​ពី​សប្តាហ៍​ទី​២៦​នេះ​តទៅ​ហើយ ដែល​នេះ​ជា​សញ្ញាណ​នៃ​ការ​តស៊ូ​ប្រឹង​រស់​របស់​បាល់​ទាត់​ឋិត​នៅ​ក្នុង​ប្រទេស​មួយ​នេះ។ នៅ​វេលា​ម៉ោង​ ៨:៣០ នាទី​យប់​ថ្ងៃ​សៅរ៍​(ម៉ោង​នៅ​កម្ពុជា)ក្រុម​លំដាប់​លេខ​២​របស់ Bundesliga Borussia Dortmund និង​ត្រូវ​ប្រកួត​ជា​មួយ​ក្រុម​លេខ៦ Schalke 04 ។ ក្រុម​របស់​លោក Lucien Favre កំពុង​តែ​ប្រដេញ​គ្នា​យក​ដំណែង​កំពូល​ពី Bayern Munich ដែល​ខុស​គ្នា​ចំនួន​៤ពិន្ទុ។ ...
  • 1065
    0

    (BC-99) អភិបាលក្រុង London លោក Sadiq Khan បាននិយាយថាវាលឿនជាង​ការគិតទៅ​ទៀត​អំពី​ការវិលត្រលប់មក​វិញ​សម្រាប់​ការ​ប្រកួត​បាល់ទាត់ក្របខ័ណ្ឌ Premier League នៅរាជធានីមួយ​នេះ។ បន្ទាប់ពីការប្រកាសរបស់រដ្ឋាភិបាលថារាល់​សកម្មភាព​ប្រកួត​កីឡាអាចនឹងវិលត្រឡប់មកវិញ​តែ​ជា​លក្ខណៈ​បិទទ្វារនៅខែមិថុនានេះក្របខ័ណ្ឌ Premier League ក៏​កំពុងបន្តការពិភាក្សាលើគំរោងវឹលមក​​វិញជាមួយនឹងកាលបរិច្ឆេទមិនអោយ​លើសពីថ្ងៃទី ១២ ខែមិថុនា​។ ការបញ្ចប់រដូវ​កាល​ប្រកួត ២០១៩/២០ នៅលើ​ទឹក​ដី​កណ្តាល​គឺជាសំណើរមួយ​ដ៏​សំខាន់ដែលត្រូវបានដាក់​អោយ​ពិភាក្សា ក្នុង​ខណៈ​ពេល​ដែល​ចៅហ្វាយក្រុង London លោក Khan បានចេញមុខប្រឆាំងនឹងគំនិតដែល​បាន​ដាក់​យក​ទីក្រុង​ដែល​ខ្លួន​កាន់​កាប់​យក​ទៅ​ធ្វើ​ជា​កន្លែង​ប្រកួត​ព្រោះទីក្រុងនេះត្រូវបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាត Covid 19 ...
  • 1517
    0

    (BC-99) លោក Antonio Conte បានកោតសរសើរចំពោះFrank Lampard ដែល​បាន​ដឹក​នាំក្រុមតោខៀវ Chelsea នៅ​រដូវកាលដំបូងបាន​យ៉ាង​ល្អ​ហើយលោក​មាន​ការ​ជឿជាក់ថាអតីតកីឡាករអន្តរជាតិ អង់គ្លេស រូបនេះអាចក្លាយជាអ្នកចាត់ការឆ្នើមម្នាក់នៅលើពិភពលោក។ លោក Conte បាន​និយាយ​ពី​វិធី​ដឹកនាំ​ដ៏​ល្អ​របស់ Lampard តាម​រយៈ​ការ​លើក​យក​កីឡាករ N’Golo Kante មក​​ធ្វើ​ជា​តឹក​តាង​ថា នៅ​ជំនាន់​លោក​ជា​អ្នក​ដឹក​នាំក្លឹប ​លោក​បាន​ដាក់​ឱ្យ​ Kante ជា​កីឡាករ​ខ្សែ​បម្រើ​កណ្តាល​លើ​រូបមន្ត​លេង​ ៣-៤-៣ ហើយ​គេ​ក្លាយ​ជា​អ្នក​បង្កើត​ឱកាស​ដ៏​អស្ចារ្យ​ម្នាក់​សម្រាប់​ក្រុម​។ តែ​មក​ដល់​ជំនាន់​លោក ...
  • 1257
    0

    (BC-99) តាមប្រភពព័ត៌មានបរទេស​បាន​អោយ​ដឹង​ថា Vincent Kompany បាន សរសើរ​តារាឆ្នើមរបស់ក្រុមហង្សក្រហម Liverpool  Virgil van Dijk គឺជាខ្សែការពារកណ្តាលដ៏ឆ្នើមបំផុតមិនធ្លាប់មាន។ ក្រោយ​ពី Liverpool បាន​ចាប់​អារម្មណ៍​ពី​សមត្ថភាព​របស់ Van Dijk ក្រុម​មួយ​នេះ​ក៏​បាន​ដាក់​សំណើរ ៧៥ លានផោន​ ទៅ​កាន់ Southampton ដើម្បី​ទិញ​យក​កីឡាករ ​ហុល្លង់ អាយុ ២៨ ឆ្នាំរូប​នេះ​កាលពីខែមករាឆ្នាំ ...
  • 1198
    0

    (BC-99) នាយកប្រតិបត្តិក្លឹប Brighton & Hove Albion លោក Paul Barber បានចេញ​មក​បញ្ជាក់ចំពោះ​អ្នក​សារ​ព័ត៌​មាន​ក្នុង​ថ្ងៃ​នេះ​ថាមាន​កីឡាករ ៣ នាក់​ហើយ​របស់ក្រុម​លោក​ដែល​បានធ្វើតេស្ត៍រកឃើញវីរុសឆ្លង Covid 19 ។ កីឡាករ​របស់​ Brighton ដែល​ជា​ក្រុម​ឋិត​នៅ​ក្រប​ខណ្ឌ​ Premier League កាល​ពី​ពេល​ថ្មី​ៗ​នេះ​បាន​ធ្វើ​ការ​កោះ​ហៅ​កីឡាករ​របស់​ខ្លួន​អោយ​ត្រឡប់​មក​ចូល​រួម​ហ្វឹក​ហាត់​វិញ​ដើម្បី​ត្រៀម​ធ្វើ​ការ​ប្រកួត​បិទ​បញ្ចប់​រដូវ​កាល​ដ៏​លំបាក​យ៉ាប់​យឺន​នេះ​។ ក៏​ប៉ុន្តែ​ក្រុម​ដែល​មាន​រហស្សនាម រំពេរសមុទ្រ នេះ​បែរ​ជា​ជួប​រឿង​​ខក​ចិត្ត​ដោយ​សារ​តែ​កីឡាករ​របស់​ខ្លួន​មាន​បញ្ហាសុខភាពដោយ​សារ​តែ​មាន​ផ្ទុក​វីរុស​ឆ្លង​នេះ​ទៅ​វិញ​។ លោក Barber ...
  • 1178
    0

    (BC-99) លទ្ធ​ផល​ក្របខណ្ឌ​ Premier League រដូវកាលនេះនៅ​មិនទាន់ត្រូវបានគេសម្រេចយ៉ាង​ណា​នៅឡើយទេប៉ុន្តែអតីត​អ្នក​ចាត់​ការ​ទូទៅ​ Arsenal លោក Arsene Wenger បាន​បង្ហាញ​នូវ​ការ​យល់​ឃើញ​របស់​ខ្លួន​ថា Liverpool សាក​សម​ក្លាយជាម្ចាស់ជើងឯក។ Coronavirus បានបញ្ឈប់សកម្ម​ភាព​កីឡាបាល់ទាត់និង​កីឡាដទៃ​ទៀត​ពាស​ពេញ​ពិភព​លោក​ ក្នុង​នោះក៏​​មិនមានសកម្មភាពកីឡា​ណាមួយត្រូវ​បាន​ធ្វើ​ឡើង​នា​ប្រទេស អង់គ្លេស ចាប់តាំងពីថ្ងៃទី ៩ ខែមីនាមក​ដល់​ពេល​នេះ​។ ក៏​ប៉ុន្តែ​ទាំង​សហព័ន្ធ​បាល់​ទាត់​អង់គ្លេស ទាំង​ក្របខណ្ឌ Premier League កំពុង​តែ​សិក្សា​ពី​លទ្ធភាព​ការ​នាំយក​ព្រឹត្តិការណ៍​ប្រកួត​ត្រឡប់​មក​វិញ​ដើម្បី​អោយ​រដូវ​កាល​នេះ​បាន​បញ្ចប់​ទៅ​គ្រប់​ចំនួន​៣៨​ប្រកួតសម្រាប់​ក្រុម​កំពូលទាំង ២០ ។ ...