• 2211
    0

    (BC-99) យោងតាមរបាយការណ៍របស់ Metro បានអោយដឹងថាក្រុមបិសាចក្រហម Manchester United នឹងធ្វើ​ការ​សម្រេច​ចិត្ត​ដើម្បីចុះហត្ថលេខាជាថ្មីជាមួយ Zlatan Ibrahimovic នៅក្នុងទីផ្សារដោះដូរកីឡាករនាខែមករាខាងមុខនេះ។ លោក Ole Gunnar Solskjaer បានសារភាពថាគាត់ខ្វះកីឡាករ​ខ្សែ​ប្រយុទ្ធ​បន្ទាប់ពីគាត់​បាន​អនុញ្ញាតឱ្យទាំង Romelu Lukaku និង Alexis Sanchez ចូលរួមជាមួយ Inter Milan នៅ​អ៊ីតាលី​។ របួសសរសៃពួររបស់កីឡាករ Anthony ...
  • 5558
    0

    ក្រុមបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថាកំពុងត្រៀមលុយ២០០លានផោនក្នុងការទិញសមាជិក៣រូបទៀតមកពង្រឹងក្រុមនៅទីផ្សារដោយដូរកីឡាករនៅខែមករាខាងមុខនេះ។ ប្រភពខាងលើដដែលបានបញ្ជាក់ថា គ្រូបង្វឹក Ole Gunnar Solkjaer កំពុងតែសម្លឹងឃើញកីឡាករចំនួន៣រូបដែលត្រូវទិញមកកាន់ទឹកដី Old Trafford គឺខ្សែបម្រើ James Maddison និងខ្សែការពារ Ben Chillwell ពី Leicester City រួមទាំង Declan Rice របស់ West ...
  • 3084
    0

    ក្នុងចំណោមការប្រកួត​ ១០លើកក្នុងវគ្គជំរុះយូរ៉ូឆ្នាំ ២០២០ ក្រុមជំរើសជាតិអ៊ីតាលីលេងឈ្នះ ៧ប្រកួតដំបូងកក់កៅអីជុំផ្តាច់ព្រ័ត្រមុនគេលំដាប់ទី២ បន្ទាប់ពីប៊ែលហ្ស៊ិកក្រោយពីយកឈ្នះក្រិចដោយលទ្ធផល ២-០។ ៧ប្រកួតកន្លងមកនៅក្នុងពូល J ក្រុម Azzurri របូតគ្រាប់បាល់តែ៣គ្រាប់ប៉ុណ្ណោះ ដោយរកបានរហូតដល់ទៅ ២០គ្រាប់ មាន២១ពិន្ទុពេញនាំមុខគេលើកំពូលតារាង។ ជាង៥១ឆ្នាំហើយដែល Azzurri មិនដែលស្គាល់រសជាតិពាន់រង្វាន់អឺរ៉ុប ក្រោយពីធ្លាប់ឈ្នះម្តងកាលពីឆ្នាំ១៩៦៨ និងធ្លាប់រងជើងឯក២ជំនាន់ផងដែរ។ ក្រោមការដឹកនាំបច្ចុប្បន្នរបស់លោក Roberto Mancini បានធ្វើអោយអ៊ីតាលីក្លាយជាក្រុមខ្លាំងឡើងវិញជាមួយនិងទំរង់លេងល្អខ្លាំង រួមផ្សំជាមួយជំនាន់ក្រោយកំពុងមានសមត្ថភាពល្អមួយចំនួនដូចជា អ្នកចាំទី Gianluigi Donnarumma ...
  • 6082
    0

    (BC-99) Premier League គឺ​ជា​ក្របខ័ណ្ឌបាល់​ទាត់​របស់​អង់​គ្លេស​ដែល​មាន​អ្នក​តាម​ដាន​ទស្សនា​ច្រើន​ជាង​គេ​ទូទាំង​ពិភព​លោក ក្រៅ​ពី​រឿង​រ៉ាវ​ប្រជែង​គ្នា​សម្រាប់​ក្លិប​និមួយៗ ក៏​មាន​ប្រិយ៍​មិត្ត​ជា​ច្រើន​ទៀត​ដែរ​ដែលចង់​ដឹង​ថា​អ្នក​ចាត់​ការ​រូប​ណា​ដែល​ទទួលបានប្រាក់ឈ្នួលខ្ពស់ជាងគេក្នុងមួយរដូវកាល។ ក្របខ័ណ្ឌនេះ​សំបូរ​ទៅដោយអ្នកគ្រប់គ្រងដែលមានទេពកោសល្យហើយពួកគេប្រាកដជាទទួលបានប្រាក់ខែដែលឆ្លុះបញ្ចាំងពីសមត្ថភាព​របស់​ពួក​គេ​។ លោក Pep Guardiola គ្រូបង្វឹកក្រុម Manchester City គឺ​ជា​បុរស​តែ​ម្នាក់​គត់​ដែល​ទទួល​បាន​កម្រៃ​ខ្លួនច្រើន​ជាង​គេ​ក្នុង​ការ​ដឹក​នាំ​ក្រុម​បាល់​ទាត់​នៅ​អង់​គ្លេស និង​តាម​ពី​ក្រោយ​ដោយ​លោក Jurgen Klopp របស់​ហង្ស​ក្រហម Liverpool លោក Ole Gunnar Solskjaer របស់​បិសាច​ក្រហម Manchester United ...
  • 1510
    0

    អតីតតារាបាល់ទាត់របស់ក្រុមជម្រើសជាតិអង់គ្លេស David Beckham បានផ្ញើសារទៅកាន់អតីតមិត្តរួមក្រុមរបស់ខ្លួន Sergio Ramos ដែលបានបំបែកឯតទគ្គកម្មជាកីឡាករបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអេស្ប៉ាញបានច្រើនជាងគេបានចំនួន១៦៨លើក ដោយអាចនាំមុខកីឡាក  Iker Casillas ដែលបានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអេស្ប៉ាញ១៦៧លើក។ គូររំលឹកផងដែរថា ចាប់តាំងពីឆ្នាំ២០០៥រហូតមកដល់ពេលនេះ កីឡាករវ័យ៣៣រូបនេះ គិតត្រឹមការប្រកួតជាមួយ ណ័រវេ យប់មិញ បានបង្ហាញខ្លួនអោយអេស្ប៉ាញចំនួន១៦៨លើក ដោយអាចស៊ុតបាល់បញ្ជូលទី២១គ្រាប់ ហើយក្លាយជាកីឡាករដែលបង្ហាញខ្លួនឲ្យក្រុមអេស្ប៉ាញបានច្រើនជាងគេ។ ជាមួយគ្នានេះ David Beckham ដែលជាអតីតមិត្តរួមក្រុមនៅអធិរាស Real Madrid ...
  • 1893
    0

    ប្រធានក្លឹប Sporting Lisbon លោក Frederico Varandas បាននិយាយថា ក្លឹបនឹងប្តូរឈ្មោះកីឡដ្ឋាន Jose Alvalade ទៅដាក់ឈ្មោះរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo វិញ នៅពេលដែលគេចូលនិវត្តន៍ពីពិភពបាល់ទាត់។ លោក Frederico Varandas បានបន្ថែមថា កីឡដ្ឋានដែលផ្ទុកទស្សនិកជនបាន៥ម៉ឺននាក់នេះពិតជាមានមោទនភាពនៅក្នុងការផ្លាស់ប្តូរឈ្មោះនេះ ព្រោះ Cristiano គឺជាផ្នែកមួយនៃប្រវត្តិសាស្រ្តក្លឹប ហើយវាជាគម្រោងមួយដែលមិនអាចបដិសេធបានឡើយ។ គួររំលឹកថា មុនពេលក្លាយជាតួឯកដ៏សំខាន់ដែលមិនអាចខ្វះបាននៅក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ននេះ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះដុះចេញមកពីថ្នាលយុវជនរបស់ ...
  • 1450
    0

    កីឡាករ Alexander-Arnold បាននិយាយថា ក្រុមជម្រើសជាតិអង់គ្លេសត្រូវតែពង្រឹងខ្សែការពារឲ្យខ្លាំង ប្រសិនបើចង់ឈ្នះពានរង្វាន់យ៉ូរ៉ូ ឆ្នាំ២០២០។ ទោះបីជាយ៉ាងណាក៏ដោយ ក្រោមការដឹកនាំដោយលោក Gareth Southgate’s បានជួយឲ្យក្រុមតោកំណាចអង់គ្លេងបានឈ្នះ៤ប្រកួតជាប់ៗគ្នាមាន១២ពិន្ទុក្នុងពូលA។ ហើយនៅយប់ថ្ងៃសុក្រខាងមុខនេះអង់គ្លេសត្រូវធ្វើដំណើរទៅកាន់ទឹកដីនៃប្រទេសឆែក ដើម្បីធ្វើការប្រកួតជម្រុះក្នុងវគ្គសន្សំពិន្ទុជាបន្តទៀត ស្របពេលដែលជើងទី១បានយកឈ្នះឆែកក្នុងទឹកដីខ្លួនឯង៥ទល់០រួចម្តងហើយ។ នៅក្នុងសន្និសីទសារព័ត៌មាន Alexander-Arnold ដែលជាខ្សែការពារដ៏ល្អរបស់ក្រុមហង្សក្រហម Liverpool បាននិយាយថា៖ ពួកយើងត្រូវតែរក្សាមិនអោយមានគ្រាប់បាល់ចូលសំណាង់ទី តែបើមានគឺត្រូវតែតិចតួចបំផុត។ ព្រោះថា ប្រសិនបើយើងចង់ឲ្យគេចាត់ទុកក្រុមយើងជាក្រុមមួយដ៏ល្អបំផុតនៅអឺរ៉ុបនិងឆ្ពោះទៅរកជ័យជំនៈនៃពានរង្វាន់យ៉ូរ៉ូ២០២០ យើងត្រូវតែព្យាយាមនិងឈ្នះរាល់ការប្រកួត ដើម្បីសម្រចដល់គោលដៅរបស់យើងដែលចង់បាន។ សូមបញ្ជាក់ថា ...
  • 3278
    0

    (BC-99) Solskjaer អតីត​កីឡាករនិង​ជា​និមិត្តរូប​របស់​បិសាច​ក្រហមរូបនេះបានចាប់​ផ្តើមការ​ងារ​របស់​ខ្លួន​បាន​យ៉ាង​ល្អ​នៅ​ពេល​ដែល Manchester United បាន​តែង​តាំង​លោក​ជា​អ្នក​ចាត់ការ​ទូទៅ​​បណ្តោះអាសន្នតពី​លោក Jose ដែល​ត្រូវ​បាន​បណ្តេញ​ចេញ ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​លោក​ក្លាយ​ជា​អ្នក​ចាត់​ការ​ទូទៅ​ពេញ​សិទ្ធ​អ្វីៗ​ក៏​ចាប់​ផ្តើម​មាន​ការ​ផ្លាស់​ប្តូរ​ដ៏​មិន​គួរអោយ​ជឿ។ ​បរាជ័យ ១-០ កាលពីថ្ងៃអាទិត្យដោយ​ក្រុម​សារិការ​ព្រៃ Newcastle បាន​ធ្វើ​អោយ​ Manchester United កត់​ចូល​កំណត់​ត្រា​អាក្រក់​បំផុត​របស់​ក្លិបក្នុង​រយៈ​ពេល​៣០​ឆ្នាំ​ចុង​ក្រោយ​​ដែល​លេង​បាន​៨​សប្តាហ៍​មាន​ត្រឹមតែ​៩​ពិន្ទុ​​ឋិតនៅ​ខំណាត់​ថ្នាក់​លេខ​១២​និង​ឃ្លាត​ឆ្ងាយ​ពីក្រុម​ដែល​ឋិត​នៅ​ដំបន់​កាត់​ចេញ​តែ​២ពិន្ទុ​ប៉ុណ្ណោះ។ ថ្មីៗ​នេះ​ក៏​មានលិចឮ​ព័ត៌​មានថា​ក្រុម​ដែល​កាន់​កាប់​ដោយ​មហាសេដ្ឋី​អាមេរិច​មាន​បំណង​ចង់​ដេញ​លោក Ole Gunnar Solskjaer ចេញ​ពី​មុខ​តំណែង​​នៅ​ពេល​ខាង​មុខ​នេះ​ប្រសិន​បើ​លោក​មិន​អាច​ជួយ​អោយ Man Utd ត្រឡប់​មក​រក​ភាព​ដើម​របស់​ខ្លួន​វិញ​បាន​នុះ​ទេ។ ខុស​គ្នា​ពី​លោក ...
  • 1910
    0

    កីឡាករសញ្ជាតិបារាំង Kylian Mbappe ត្រូវអវត្តមានចូលរួមជាមួយក្រុមជម្រើសជាតិមាន់គកបារាំង សម្រាប់ការប្រកួតក្នុងវគ្គជម្រុះយ៉ូរ៉ូជាមួយក្រុមជម្រើសជាតិ អ៊ីស្លង់ និង ទួរគី ដោយសារតែបញ្ហារបួស។ កីឡាករវ័យ២០រូបនេះមានបញ្ហារបួសសរសៃរព្យួរ ក្រោយពីបានជួយឲ្យ បារីស ប្រកួតឈ្នះ ក្លឹប Bordeaux ១ទល់០ កាលពីចុងសប្តាហ៍ខែកញ្ញាកន្លងទៅ។ តាមពិត Mbappe បានមានឈ្មោះក្នុងបញ្ជីសម្រាប់ការប្រកួតក្នុងវគ្គជម្រុះយ៉ូរ៉ូស្អែកនេះហើយបន្ទាប់ពីវេជ្ជបណ្ឌិតអះអាងថា Mbappe អាចចូលលេងវិញបាន តែត្រូវបានគ្រូបង្វឹកបារាំងគឺលោក Didire Deschamp’s បដិសេធ។ ...
  • 14400
    0

    អតីតអ្នកចាត់ការដ៏ជោគជ័យបំផុតនៅក្នុងវិស័យបាល់ទាត់អង់គ្លេស លោក Sir Alex Ferguson ត្រូវបានគេរាយការណ៍មកថា បាន​ប្រាប់​គ្រូ​បង្វឹក Ole Gunnar Solskjaer ឲ្យ​ចុះហត្ថលេខា​នាំ​យកខ្សែបម្រើ​​​ Jonh McGinn ​របស់ Aston Villa មកកាន់ទឹកដី Old Trafford នៅខែមករាខាងមុខនេះ។ ជាមួយគ្នានេះផងដែរ លោក Bobby Jenks ដែលជាអតីតគ្រូអង្កេតទេពកោសល្យកីឡាករ (Scout) របស់ Aston Villa ...