បាល់ទាត់
-
Klopp មានមោទកភាពចំពោះកូនក្រុមរបស់ខ្លួននិងរំពឹងថា Liverpool នឹងមិនចាញ់ក្នុងការប្រកួតណាមួយនៅ Premier League រដូវកាលនេះ
(BC-99) មុននឹងជំនួបប្រកួត FA Cup ជុំទី៣ដែល Liverpool ត្រូវប៉ះជាមួយ Everton ចូលមកដល់នៅយប់ស្អែកនេះ អ្នកណាចាត់ការទូរទៅរបស់ ហង្សក្រហម Jurgen Klopp បានឆ្លៀតសរសើរកូនក្រុមរបស់ខ្លួននៅមុខអង្គសន្នីសិទសារព័ត៌មានថា Liverpool គឺជាក្រុមដ៏ខ្លាំងមួយ ហើយលោកជឿថាក្រុមលោកនឹងមិនចាញ់ក្នុងការប្រកួតណាមួយនៅ Premier League នៅរដូវកាលនេះឡើយ។ ក្រោយពីបានប្រកួតឈ្នះ Sheffield United ២-០ កាលពីយប់រំលងអាធ្រាតថ្ងៃព្រហស្បត្តិ៍កន្លងទៅវាបានធ្វើអោយ Liverpool ... -
Zlatan Ibrahimovic ត្រលប់មកក្រុមចាស់ AC Milan ជាក្រុមទី៩ក្នុងអាជីព
ខ្សែប្រយុទ្ធលោកព្រះ Zlatan Ibrahimovic ធ្វើតេស្តសុខភាពជោគជ័យនិងបានមកដល់ទឹកដី Milan ប្រទេសអ៊ីតាលីហើយ ដើម្បីចូលរួមជាមួយបិសាចក្រហម AC Milan ជាលើកទី២។ កីឡាករជនជាតិស៊ុយអែតបានប្រកាសថា ការផ្លាស់ចេញពី LA Galaxy ដោយគ្មានតំលៃខ្លួនមកកាន់ Milan ម្តងទៀតគឺដើម្បីបង្ហាញសមត្ថភាព មិនមែនមកអង្គុយកៅអីបំរុងឡើយ។ អំឡុងពេលលេងអោយ AC Milan តាំងពីឆ្នាំ ២០១០ រហូតដល់ ២០១២ ទាំងលក្ខ័ណ្ឌខ្ជីជើងពី ... -
Manchester United និង PAUL POGBA កាន់តែឈានទៅដល់ការបែកបាក់នាពេលឆាប់ៗនេះ
(BC-99) ក្រោយពីលោក Ole Gunnar Solskjaer បាននិយាយទាក់ទងទៅនឹងកីឡាករបារាំង Paul Pogba រួចមកបានធ្វើអោយអ្នកផងមើលឃើញកាន់តែច្បាស់អំពីការចែកផ្លូវគ្នាដោយចៀសពុំរួចរវាងភាគីទាំងពីរ។ កីឡាកររបស់ក្រុមបិសាចក្រហមភាគច្រើនមានការជឿជាក់ថានឹងមិនមានផ្លូវចរចារចេញទៅរួចឡើយរវាង Pogba និងក្លឹប Manchester United ដោយសារតែពួកគេបានឮកីឡាករបារាំងរូបនេះទន្ទិញជាប់មាត់រឿយៗថា Manchester City និង Liverpool កំពុងដើរទៅមុនក្លឹបបិសាចក្រហមចំនួនពីរទៅបីឆ្នាំ។ ហើយអ្វីដែលកាន់តែពុះកញ្ជ្រោលថែមទៀតនោះគឺជាពាក្យសម្តីរបស់អ្នកចាត់ការទូរទៅ Ole Gunnar Solskjaer បាននិយាយថា គេពុំគួរយកចិត្តទុកដាក់ចំពោះមនុស្សតែម្នាក់ពេកទេ ... -
Real Madrid ទាក់ទងជាមួយ Sadio Mane ក្រោយដាក់លក់ Bale ចេញក្នុងតម្លៃ៤០លានអឺរ៉ូ
ក្រុមអធិរាជស Real Madrid ត្រូវបានគេរាយការណ៍មកថាបានបញ្ជូនភ្នាក់ងាររបស់ខ្លួនទៅជួបជាមួយតំណាងរបស់ខ្សែប្រយុទ្ធ Sadio Mane ដើម្បីពិនិត្យអំពីលទ្ធភាពក្នុងការនាំយករូបគេមកពីទឹកដី Anfield មកកាន់អេស្ប៉ាញនៅរដូវកាលក្រោយ។ យ៉ាងណាក្តីក្រៅពីចង់បានកីឡាករសញ្ជាតិសេណេហ្គាល់ខាងលើ ព័ត៌មានអំពីការចង់លក់ខ្សែប្រយុទ្ធ Gareth Bale ក៏បានលេចលឺឡើងសារជាថ្មីម្តងទៀត ដោយសារព័ត៌មាននៅអេស្ប៉ាញជាច្រើនបានចុះផ្សាយថាក្រុមជើងឯក UEFA Champions League ១៣សម័យបានដាក់លក់កីឡាករវ័យ៣០ឆ្នាំរូបនេះក្នុងតម្លៃត្រឹមតែ៤០លានអឺរ៉ូតែប៉ុណ្ណោះ។ គួរឱ្យដឹងថា គ្រូបង្វឹក Zinedine Zidane ត្រូវបានគេដឹងថាចង់បាន Sadio Mane ... -
មកស្គាល់កីឡាករដែលស៊ុតបាល់បញ្ជូលទីបានច្រើនជាងគេទាំង១០រូបគិតត្រឹម១០ឆ្នាំចុងក្រោយនេះ
បាល់ទាត់គឺជាកីឡាដែលមានការនិយមពេញចិត្តទស្សនាច្រើនជាងគេរបស់ពិភពលោក បាល់ទាត់បានកែប្រែជីវិតមនុស្សជាច្រើនឲ្យក្លាយជាអ្នកមាន ដូច្នេះហើយបានជានៅលើពិភពលោកយើងនេះទៅណាមកណាក៏គេតែងតែនិយាយអំពីបាល់ទាត់ដែរ។ ពិសេស League បាល់ទាត់ដែលគេនិយមចូលចិត្តទស្សនាច្រើនជាងគេគឺបាល់ទាត់នៅអង់គ្លេស អេស្ប៉ាញ អាឡឺម៉ង បារាំង និងអ៊ីតាលី។ ថ្ងៃនេះ MSR SPORT សូមលើកយកកីឡាករទាំង១០រូបដែលស៊ុតបាល់បញ្ជូលទីបានច្រើនជាងគេគិតត្រឹម១០ឆ្នាំចុងក្រោយនេះ៖ ទី១ ខ្សែប្រយុទ្ធរបស់អ្នកមានបុណ្យ Barcelona គឺកីឡាករ Lionel Messi ស៊ុតបាន ៥២២គ្រាប់។ ទី២ ខ្សែប្រយុទ្ធរបស់សេះបង្កង់ Juventus គឺកីឡាករ ... -
Jose Mourinho៖ ប្រព័ន្ធ VAR កំពុងសម្លាប់បាល់ទាត់និងក្របខ័ណ្ឌបាល់ទាត់ល្អជាងគេលើលោកហើយ
គ្រូបង្វឹកមាន់ខ្នាយមាស Tottenham Hotspur លោក Jose Mourinho បាននិយាយថាប្រព័ន្ធ VAR (Video Assistant Referee) កំពុងសម្លាប់ពិភពបាល់ទាត់ហើយនឹងក្របខ័ណ្ឌបាល់ទាត់ល្អជាងគេលើលោកហើយនៅពេលនេះ។ ការនិយាយបែបនេះរបស់អតីតគ្រូបង្វឹក Porto, Chelsea, Real Madrid និង Manchester Uninited គឺនៅក្រោយពេលដែលអាជ្ញាកណ្តាលនៅលើទីលានហាក់ដូចជាមិនសូវជាហ៊ានសម្រេចចិត្តកាត់ក្តីដូចមុននៅលើទីលាន ដោយពឹងផ្អែកទៅលើប្រព័ន្ធបច្ចេកវិទ្យាច្រើនពេកក្នុងការសម្រេចចិត្តកាត់សេចក្តី។ បុរសរហស្សនាម The Special One ... -
Paul Pogba របួសត្រូវសម្រាក៣-៤សប្តាហ៍ទៀត ខណៈការផ្លាស់ចេញពី Man UTD អាចនឹងកើតឡើងនៅខែមករានេះ
យោងតាមការបញ្ជាក់របស់គ្រូបង្វឹក Ole Gunnar Solskjaer បានឱ្យដឹងថា ខ្សែបម្រើ Paul Pogba នឹងត្រូវធ្វើការវះកាត់កជើង ហើយត្រូវសម្រាកពី៣ទៅ៤សប្ដាហ៍ទើបអាចវិលមកជួយក្រុមវិញបាន។ ជាក់ស្តែង កីឡាករសញ្ជាតិបារាំងបានត្រលប់មកជួយក្រុមវិញកាលពីខែមុនទល់នឹង Watford ប៉ុន្តែពេលនេះគេត្រូវវះកាត់សារជាថ្មីម្តងទៀតដើម្បីឱ្យរបួសជាសះស្បើយតែម្តង។ គួរឱ្យថា ក្រោយពីមានបញ្ហារបួសញឹកញាប់នៅប៉ុន្មានខែចុងក្រោយនេះ ក៏មានលេចលឺផងដែរថា Paul Pogba កំពុងតែរកវិធីចាកចេញពី Manchester United នៅរដូវកាលនេះ ស្របពេលដែល Real Madrid ... -
ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជាឆ្នាំនេះ មានតែ១៣ក្រុមប៉ុណ្ណោះចូលរួមប្រកួតប្រជែង
ការប្រកួតបាល់ទាត់ក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២០/២០២១ នឹងចាប់ផ្តើមប្រកួតជាផ្លូវការនាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងនោះក្រុមចូលរួមប្រកួតប្រជែងម្ចាស់ជើងឯកមានតែចំនួនត្រឹម ១៣ក្រុមប៉ុណ្ណោះ ដោយខុសប្លែកកាលពីរដូវកាល ២០១៩ កន្លងទៅ មាន១៤ក្រុម ខណៈដែលក្រុមក្រុមខេត្តកំពង់ចាមត្រូវបានកាត់ចេញពីការប្រកួត។ ជាមួយគ្នានោះ បើយោងតាមកម្មវិធីប្រកួតផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាដែលហៅកាត់ថា FFC បានឱ្យដឹងថា៖ សម្រាប់ការប្រកួតបើកឆាកសប្តាហ៍ទី១ មាន៦ប្រកួត ដោយចាប់ផ្ដើមប្រកួតពីថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ មាន៣ប្រកួតដែលជាការជួបគ្នារវាងក្រុមភ្នំពេញក្រោន ប៉ះជាមួយក្រុមអគ្គិសនីកម្ពុជា ខណៈវិសាខាប៉ះជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ... -
អ្នកបង្កើតច្បាប់បាល់ទាត់បានចេញសេចក្តីណែនាំថា VAR មិនគួរធ្វើកោសល្យវិច័យក្នុងព្រិត្តិការណ៍ប្រកួតច្រើនពេកទេ
(BC-99) ក្រុមអ្នកបង្កើតច្បាប់បាល់ទាត់បានចេញមកសម្តែងនូវគំនិតយោបល់របស់ខ្លួនថា ប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល VAR មិនគួរប្រើក្នុងការធ្វើកោសល្យវិច្ច័យច្រើនពេកទេនៅក្នុងការបញ្ជាក់ពីជំហរ Offside ឬកំហុសផ្សេងទៀត តែគេគួរតែប្រើវាសម្រាប់តែការមើលរូបភាពសារឡើងវិញដូចដែលបានណែរនាំតែប៉ុណ្ណោះ។ គ្រាប់បញ្ចូលទីចំនួន៥គ្រាប់នៅ Premier League ត្រូវបានលុបចោលនៅចុងសប្តាហ៍មុននេះដោយការកាត់ក្តីតាមរយៈប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាលនូវគោលជំហរ Offside ដែលវាបានបណ្តាលឱ្យអ្នកគ្រប់គ្រងក្រុមបាល់ទាត់ព្រមទាំងកីឡាករមួយចំនួនធ្វើការរិះគន់យ៉ាងចាស់ដៃចំពោះ VAR ។ លោក Lukas Brud អគ្គលេខាធិការនៃក្រុមប្រឹក្សាភិបាលសមាគមបាល់ទាត់អន្តរជាតិបានបង្ហាញគំនិតរបស់ខ្លួនថា “គ្រប់គ្នាបានមើលឃើញថា VAR ប្រហែលជាត្រូវការកែតម្រូវឡើងវិញ” ។ លោកក៏បានបន្ថែមថា នាកិច្ចប្រជុំប្រចាំឆ្នាំរបស់ ... -
មូលហេតុដែល Erling Haaland សម្រេចចិត្តជ្រើសរើសយកការចូលរួមជាមួយក្រុមអាឡឺម៉ង់ Borussia Dortmund
(BC-99) ពិតជាដំណឹងដ៏គួរអោយភ្ញាក់ផ្អើលសម្រាប់ទីផ្សារទិញដូរកីឡាករក្នុងពេលដែលខ្សែប្រយុទ្ធវ័យ១៩ឆ្នាំ Erling Haaland សម្រេចចិត្តទាត់ចោលក្រុមធំៗមួយចំនួនដែលមានដូចជា Manchester United និង Juventus បែជាមកជ្រើសរើសក្រុមនៅក្របខណ្ឌកំពូលអាឡឺម៉ង់ Borussia Dortmund ទៅវិញ។ បើយោលទៅលើ Express ដែលបានចេញផ្សាយក្នុងថ្ងៃនេះបានបញ្ជាក់អោយដឹងថា ក្រុមបិសាចក្រហមទៅវិញទេដែលបានបោះបង់ Erling Haaland ចេញពីដៃយ៉ាងដូច្នេះ។ សារព័ត៌មានដដែលបានធ្វើការបញ្ជាក់ថា ក្រោយពីជួបចចារជាមួយ Erling Haaland និងឪពុករបស់ខ្លួនរួចមក ...