• 2317
    0

    អតីត​ប្រធាន​ក្លឹប Real Madrid លោក Lorenzo Sanz បានទទួលមរណ់ភាពកាលពីពេលថ្មីៗនេះក្នុងវ័យ៧៦ឆ្នាំ ក្រោយ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់។ បើតាមកូនប្រុសរបស់លោកបាននិយាយកាលពីលើកមុនបានឲ្យដឹងថា លោក Sanz មានអាការៈ និងរោគសញ្ញាដូចជំងឺកូវីដ ១៩ ប៉ុន្តែលោកមិនទាន់ដឹងថា ឆ្លងជំងឺ ឬ អត់ទេ លុះក្រោយមកខាងសាច់ញាតិរបស់លោក Lorenzo Sanz បានប្រកាសថា អតីតប្រធានក្លឹប Real Madrid រូបនេះបានបាត់បង់ជីវិតទៅហើយ។ យ៉ាងណាក្តីក្រៅពីទទួលបានដឹណឹងមរណៈទុក្ខនេះ ...
  • 1656
    0

    ដើម្បីការពារបញ្ហារីករាលដាលនៃជំងឺកូវីដ ១៩ ដែលកំពុងកើតមានជាបន្តបន្ទាប់ក្នុងប្រទេសកម្ពុជាកីឡដ្ឋានបាល់ទាត់ធំចំនួនពីរបាន ចាប់ផ្តើមបាញ់ថ្នាំសម្លាប់មេរោគបើទោះបីជាមិនមានការប្រកួតក៏ដោយ ក្នុងនោះមានកីឡដ្ឋានព្រីនស៍ របស់ក្លិបវិសាខា នឹងកីឡដ្ឋាន SRU ដែលមានមូលដ្ឋាននាខេត្តសៀមរាប ដែលកំពុងប្រើប្រាស់ដោយក្លិបបាល់ទាត់ពីរក្នុងលីហ្គកំពូលកម្ពុជាដែលមានក្លិប សូលទីឡូអង្គរ ជាមួយក្លិប អង្គរថាយហ្គឺរ ។ កីឡដ្ឋានរបស់ក្លិបបាល់ទាត់ផ្សេងៗក្នុងប្រទេសកម្ពុជាក៏បានរៀបចំការពារចំពោះបញ្ហាជំងឺកូវីដ១៩ ដែលកំពុងកើតមានឡើងយ៉ាងខ្លាំងក្នុងបណ្តាប្រទេសជុំវិញពិភពលោក ខណៈព្រឹត្តិការណ៍បាល់ទាត់ និងលីហ្គបាល់ទាត់ជាច្រើនបានផ្អាកការប្រកួត រួមទាំងការប្រកួតលីហ្គកំពូលបាល់ទាត់កម្ពុជារបស់យើងផងដែរ ។ កីឡដ្ឋានទាំងពីរខាងលើបានបាញ់ថ្នាំសម្លាប់មេរោគ ទាំងទីលានប្រកួត ក៏ដូចជាបន្ទប់ផ្លាស់សម្លៀកបំពាក់របស់កីឡាករ កន្លែងហាត់ប្រាណ កន្លែងអង្គុយរបស់អ្នកទស្សនា និងកន្លែងផ្សេងៗទៀតក្នុងកីឡដ្ឋាន ...
  • 6742
    0

    បិសាចក្រហម Manchester United បានបញ្ចប់ទិសដៅក្នុងការនាំយកខ្សែប្រយុទ្ធបារាំង Antoione Griezmann បន្ទាប់ពីរូបគេនៅមានជម្រើសជាច្រើនទៀតជាមួយក្លឹបផ្សេង។ ក្នុងគ្រាដែលលោក Jose Mourinho នៅដឹកនាំបិសាចជាពេលដែល Griezmann អាចមានភាគរយច្រើនក្នុងការផ្លាស់មកកាន់ Old Trafford ព្រោះ Mourinho តែចាប់អារម្មណ៏ពីទេពកោសល្យលេងបាល់របស់កីឡាករវ័យ ២៩ឆ្នាំ ប៉ុន្តែក្រោយការចាកចេញទៅដឹកនាំក្លឹបថ្មី Spur បានធ្វើអោយបិសាចក្រមណាយចិត្តពី Griezmann ដូចគ្នា។ ថ្មីៗនេះតាមសារព័តមាន Express ...
  • 3029
    0

    ខ្សែបម្រើការពារ ឃីម បូរី របស់ក្លិបបាល់ទាត់ណាហ្គាវើល ដែលមានបទពិសោធយ៉ាងច្រើនក្នុងវិស័យបាល់ទាត់ទាំងនៅក្រុមជម្រើសជាតិនិងក្លិបអាជីពបានបង្ហើបពីគម្រោងរបស់ខ្លួនទៅថ្ងៃខាងមុខក្នុងការបញ្ចប់អាជីពជាកីឡាករនឹងឈានទៅធ្វើជាជំនួយការគ្រូបង្វឹកក្នុងក្លិបណាមួយដែលជាជម្រើសដ៏ល្អសម្រាប់រូបគេ ។ ប្រាប់ក្រុមការងារ MSR SPORT ម្ចាស់ស្បែកជើងមាសលីហ្គកំពូលបាល់ទាត់កម្ពុជាឆ្នាំ២០០៨ បញ្ជាក់ថា សម្រាប់រូបគេនៅតែចង់បន្តលេងអោយបានយូរ ប៉ុន្តែវ័យកាន់តែចាស់សមត្ថភាពពិបាកប្រជែងជាមួយកីឡាករផ្សេងៗ ដូចនេះគម្រោងរបស់គេចង់លេងអោយបាន២រដូវកាលខាងមុខទៀត ពោលចប់រដូវនេះទៅ ចង់បន្ត២រដូវកាលទៀតពោលអាចលេងដល់ឆ្នាំ២០២៣ ហើយរូបគេអាចនឹងមិនទៅណាឆ្ងាយពីវិស័យមួយនេះនោះទេពោលអាចធ្វើជាគ្រូជំនួយនៅក្លិបណាមួយ ពីព្រោះបច្ចុប្បន្ន កំពុងកាន់សញ្ញាប័ត្របាល់ទាត់កម្រិត C និងត្រៀមរៀងយកកម្រិត B ផងដែរ ។ សូមបញ្ជាក់ថា កីឡាករដើមកំណើតខេត្តតាកែវរូបនេះធ្លាប់លេខអោយក្លិបបាល់ទាត់ក្រសួងការពារជាតិពីឆ្នាំ ...
  • 8479
    0

    (BC-99) អតីត​កីឡាករមិត្ត​​រួម​ជាតិ ​ប្រេស៊ីល Roberto Carlos និង​ Ronaldo បាន​ផ្ញើ​សា​ជូន​ពរ​លើក​ទឹក​ចិត្តដល់​ Ronaldinho ដែល​​កំពុងប្រារព្ធពិធីខួបអាយុ​ ៤០ ឆ្នាំ​របស់ខ្លួន​នៅ​ក្នុង​មន្ទី​ឃុំ​ឃាំងប្រទេស ប៉ារ៉ាហ្គាយ​។ ជាមួយនឹងសាច់អាំងដ៏ធំមួយចង្កាក់​ព្រម​ទាំង​មាន​ភេសជ្ជៈ​មួយ​កំប៉ុង​ផង​នោះ​គេ​ឃើញ​ផ្ទៃ​មុខ​ដែល​ពោ​ពេញ​ដោយ​ភាព​រីក​រាយ​របស់​អតីត​កីឡាករ​ សាំបា ដែល​កំពុងតែ​ទទួល​យក​ការកាត់​ទោសជាប់​ឃុំ​រយៈ​ពេល​ ៦ ខែ​ពី​បទ​ប្រើប្រាស់​លិខិតឆ្លងដែនក្លែងក្លាយដើម្បីចូលប្រទេសនៅ​ទ្វីប​អាមេរិកខាងត្បូងមួយ​នេះ​។ ដើម្បី​អប​អរ​​ពិធី​ខួប​កំណើត​របស់​មិត្ត​ចាស់​ដែល​កំពុង​ចំណាយ​ពេល​រស់​នៅ​ក្នុង​ឃុំ Ronaldo ដែល​ជា​​មិត្ត​ចាស់​វ័យ ៤៣ ឆ្នាំបានបង្ហោះរូបថតរបស់គេ​ទាំង​ពីរ​និងសរសេរចំណងជើងថា “សូម​ចូល​រួម​អបអរសាទរសម្លាញ់​ចាស់​ សូមឱ្យឯង​យកឈ្នះដំណាក់កាលដ៏លំបាកនៃជីវិតមួយ​នេះ សូម​ជួប​ប្រទះ​តែ​ភាព​រីក​រាយ​ពេញ​មួយ​ជីវិត​! ...
  • 2981
    0

    ឯកឧត្តមអ្នកឧកញ៉ា កុក អាន ស្ថាបនិកក្លឹបបាល់ទាត់ភ្នំពេញក្រោន រួមទាំងលោកជំទាវព្រមទាំងក្រុមគ្រួសារបានចូលរួមឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារជូនរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ដែលថវិកានេះនឹងត្រូវបានប្រើប្រាស់សម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមអ្នកឧកញ៉ា កុក អាន រួមទាំងលោកជំទាវព្រមទាំងក្រុមគ្រួសារក៏សូមអំពាវនាវដល់ប្រជាជនខ្មែរ សូមរក្សាអនាម័យនិងអនុវត្តនូវវិធានការការពារដែលកំណត់ដោយស្ថាប័នជំនាញ ហើយសូមជូនពរដល់ជូនរួមជាតិទាំងអស់ សូមជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយនិងសូមជៀសផុតអំពីជំងឺដ៏កាចសាហាវនេះ។ ក្នុងនាមជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន ...
  • 2756
    0

    ខ្សែបំរើជនជាតិអាហ្សង់ទីន Paulo Dybala បានធ្វើតេស្តវិជ្ជមានផ្ទុកមេរោគ Corona។ Dybala បានសរសេរនៅលើ Twitter ថា“ សួស្តីអ្នករាល់គ្នាខ្ញុំគ្រាន់តែចង់ប្រាប់ថា ពួកយើងបានធ្វើតេស្ត Covid-19 ចេញជាលទ្ធផលហើយ ក្នុងនោះទាំង Oriana និងខ្ញុំ គឺទទួលបានលទ្ធផលវិជ្ជមាន” ។ សំណាងណាស់ដែលយើងស្ថិតក្នុងស្ថានភាពល្អប្រសើរ សូមអរគុណចំពោះសំរាប់ការជូនពរពីអ្នកទាំងអស់គ្នា។ គួរបញ្ចាក់ថា Dybala ជាកីឡាករ Juventus ទី៣ ដែលធ្វើតេស្តវិជ្ចមានផ្ទុកមេរោគ ...
  • 4278
    0

    (BC-99) Cristiano Ronaldo កំពុង​តែ​ប្រឈម​មុខ​ទៅ​នឹងការ​ខាតបង់ទឹកប្រាក់ចំនួន ៨,៤ លានផោនខណៈដែលក្រុមសេះបង្កង់ Juventus ត្រូវបានអនុញ្ញាតិ​អោយ​កាត់បន្ថយប្រាក់ឈ្នួលកីឡាកររបស់​ខ្លួន​រហូតដល់ទៅ​ ៣០ ភាគរយ។ មូល​ហេតុ​តែ​ម៉្យាង​គត់​ដែល​រដ្ឋា​ភិបាល​ អ៊ីតាលី ប្រុង​នឹង​បញ្ជា​អោយ​គ្រប់​ក្លឹប​បាល់​ទាត់​ក្នុង​ក្របខ័ណ្ឌ Serie A កាត់​បន្ថយ​តម្លៃ​ឈ្នួល​កីឡាករ​គ្រប់​រូប​ពី​ ២០ ទៅ ៣០ ភាគរយគឺ​ដោយសារតែការឆ្លងរាលដាលនៃជំងឺ កូរ៉ូណា​ នុះ​ឯង។ ទឹក​ប្រាក់​ដែល​មក​ពី​ការ​កាត់​បន្ថយ​ថ្លៃ​ខ្លួន​កីឡាករ​បាល់​ទាត់​នៅ​ អ៊ី​តាលី រដ្ឋា​ភិបាល​នឹង​ប្រមូល​យក​មក​ធ្វើ​ការ​ចំណាយ​លើ​ការ​ចាយ​វាយ​ផ្សេងៗ​ទៅ​លើ​សកម្មភាព​ព្យាបាល​និង​ទប់​ស្កាត់​ជំងឺ Covid19 ...
  • 1596
    0

    (BC-99) Premier League បានបន្តពន្យារការ​ប្រកួតរបស់ខ្លួនជាបន្ត​រហូតដល់ថ្ងៃទី ៣០ ខែមេសា តែ​វា​ក៏នៅ​តែ​មិន​ទាន់ជាក់​ច្បាស់​ដែរ​នូវ​ការ​បន្ត​ការ​ពន្យា​បន្ថែម​ទៀត​ប្រសិន​បើ​ស្ថានករណ៍​នៃ​ការ​ឆ្លង​វីរុស​នៅ​តែ​រីក​រាល​ដាល​នៅ​ ចក្រភព​អង់គ្លេស​​ ។ ដោយ​យោល​ទៅ​លើ​សចក្តី​ប្រកាស​របស់​ក្របខណ្ឌ​បាល់​ទាត់ Premier League បាន​អោយ​ដឹង​ថា៖ FA, Premier League, បាន​ឯកភាពគ្នាប្តេជ្ញាក្នុងការស្វែងរកវិធីនៃការបន្តរដូវកាលបាល់ទាត់ ២០១៩/២០ និងធានាថារាល់ការប្រកួតលីកនិងក្លិបនៅក្នុងស្រុកនិងពាន​រង្វាន់​អ៊ឺរ៉ុបត្រូវតែ​បានប្រកួត​អោយបានឆាប់តាម​តែ​អាចធ្វើទៅ​បាន។ យើងបានរួម​គ្នាគាំទ្រដល់ UEFA ដែល​បាន​សម្រេច​ចិ្ត​ពន្យារពេលប្រកួត​ពានរង្វាន់ EURO 2020​ ទៅឆ្នាំ​ក្រោយ​ដើម្បីបង្កើតចន្លោះពេលវេលា​អោយ​ការប្រកួតលីកក្នុង​ប្រទេស​នីមួយៗ​និងពាន​រង្វាន់​អ៊ឺរ៉ុបអាច​បញ្ចប់​ទៅ​បាន​ក្នុង​ឆ្នាំ​នេះ​ ។ ...
  • 1506
    0

    អ្នកចាត់ការក្រុមភ្នំពេញក្រោនប្រាប់ថា លើកឡើងក្រោយពីសហព័ន្ធបាល់ទាត់កម្ពុជាប្រកាសពន្យាពេលប្រកួតលីគ ខណៈដែលការប្រមូលផ្តុំហ្វឹកហាត់របស់កីឡាករក៏ត្រូវបានផ្អាកសិនដែរ ដោយសារការការពារពីជំងឺថ្មីកូវីដ​ ១៩ កុំឲ្យរីរាលដាល។ អតីតខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជារូបនេះ បាននិយាយថា៖ ក្លិបបានរៀបចំការហ្វឹកហាត់ដោយខ្លួនឯងសម្រាប់កីឡាករ ដោយផ្ញើលំហាត់តាមអនឡាញ។  ហើយតាំងពីប្រកួតឈ្នះក្រុម អង្គរថាយហ្គឺរ  ១ទល់០ កាលពីសប្តាហ៍ទី៥ កន្លងមក ក្លិបបានអនុញ្ញាតឲ្យកីឡាករសម្រាក ០៣ថ្ងៃ ហើយរហូតដល់ថ្ងៃប្រកាសរបស់ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ហៅកាត់ CNCC ក៏បានបន្តឈប់ថែមទៀត ដូច្នេះមានតែឲ្យកូនក្រុមហាត់ជាឯកជនវិញ។ កីឡាករទាំងអស់នឹងវិលត្រលប់មកក្លិបវិញនៅថ្ងៃចន្ទ ទី២៣ មីនា តែក្នុងពេលនោះដែរ នឹងមានការធ្វើតេស្ដពិនិត្យសុខភាពពួកគេជាមុនសិនដើម្បីវាយតម្លៃមើលថាតើអាចហាត់ជុំគ្នាវិញឬយ៉ាងណា។ ...