• 3498
    0

    (BC-99) អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម​បាល់​ទាត់ Everton លោក Carlo Ancelotti​ បានផ្ញើសារព្រមានយ៉ាងចាំ​បាច់​ទៅកាន់សហព័ន្ធ​បាល់ទាត់ អង់គ្លេស អោយ​ត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរដ៏ធ្ងន់ធ្ងរមួយ​។ ប្រឈមនឹងបញ្ហាសេដ្ឋកិច្ចយ៉ាងខ្លាំងនា​អំឡុង​ពេលមានវិបត្តិជំងឺរាត​ត្បាត​បែប​នេះ​លោកបាន​ព្យាករណ៍ថា “ចំណូល​ក្នុង​វិស័យ​កីឡាប្រភេទ​នេះ​នឹង​មាន​ការ​ធ្លាក់​ចុះ​គួរ​អោយ​ព្រួយ​បារម្ភ​។ កីឡាករបាល់ទាត់និងគ្រូបង្វឹកនឹងទទួលបានថ្លៃ​ខ្លួន​តិចជាងមុនស្រប​ពេល​ដែល​សំបុត្រនឹងត្រូវចុះ​ថោក​ដោយសារ​តែ​មនុស្សម្នា​ក៏​មាន​ចំណូល​កាន់​តែ​តិច។ សេដ្ឋកិច្ចនឹងមាន​ការ​ផ្លាស់ប្តូរនៅគ្រប់កម្រិតហើយយើងត្រូវតែ​ត្រៀមខ្លួនឱ្យ​បាន​រួចរាល់” ។ ការ​ប្រកួត​បាល់​ទាត់​ស្ទើរ​ទូទាំង​ពិភពលោកកំពុងបិទខណៈដែលគ្រប់​ប្រទេសកំពុងប្រយុទ្ធជាមួយ Covid-19 ដែលកំពុងតែ​កាត់​ផ្តាច់​ជីវិតមនុស្សរាប់ពាន់នាក់ វាបានធ្វើឱ្យក្លិបនៅគ្រប់កម្រិតកំពុងប្រឈមនឹងបញ្ហាហិរញ្ញវត្ថុនៅចំពោះមុខលើ​ការចំណាយដែល​កំពុង​តែ​កើនឡើងដោយមិនមានប្រាក់ចំណូលពិតប្រាកដ។ League និងក្លឹប កំពុងស្វែងរកវិធីដើម្បីបញ្ចប់រដូវកាលដើម្បីធានាថាពួកគេអាច​ទទួល​បាន​ប្រាក់ចំណូលរាប់ពាន់លានពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ព្រោះ​បើ​ពុំ​ដូច្នេះ​ទេ​ពួក​គេ​នឹង​ចេញ​ថ្លៃ​ខូច​ខាត​អោយ​ទៅ​ស្ថានីយ៍​ទូរទស្សន៍​ដែល​បាន​ទិញ​សិទ្ធ​ផ្តាច់​មុខ​ទាំង​អស់​នោះ​វិញជា​មិន​ខាន។ លោក Ancelotti ដែលមានអាយុ ៦០ ...
  • 2004
    0

    ខ្សែបម្រើការពារ ធារី ចន្ថាប៊ីន ដែលកំពុងស្ថិតនៅប្រទេសម៉ាឡេសុី ដែលជាកីឡាករកម្ពុជាតែម្នាក់គត់ ប្រកបអាជីពនាក្រៅប្រទេសបានយូជាងគេ បានខិតខំប្រឹងប្រែងហ្វឹកហាត់ បើទោះបីជាលិគកំពូលម៉ាឡេសុីត្រូវបានពន្យាពេល ដោយសារតែកំពុងជួបបញ្ហាការរីលរាលដាលនៃជំងឺកូវីដ ១៩ និងបានផ្ញើក្តីស្រឡាញ់ពីចំងាយដល់ប្រជាជនកម្ពុជាទាំងអស់។ កូនខ្មែរបារាំងរូបនេះ បង្ហោះថា៖ ខ្ញុំសូមផ្ញើក្តីស្រឡាញ់ពីចំងាយដល់ប្រជាជនកម្ពុជាទាំងអស់ ខ្ញុំពិតជានឹកអ្នកគ្រប់គ្នា! ក្នុងស្ថានភាពពិបាកនេះ សូមការពារខ្លួនឱ្យបានល្អ ហើយសង្ឃឹមថាកូវីដ១៩ បញ្ចប់ក្នុងពេលឆាប់ៗនេះ ការពារនិងបង្ការដើម្បីខ្លួនយើង គ្រួសារ ប្រទេសជាតិ​ និងទង់ជាតិយើង ។ កាលពីឆ្នាំ២០១៨ កីឡាករវ័យ ...
  • 1058
    0

    ក្រុមបាល់ទាត់​ Newcastle Jets ដែលស្ថិតក្នុងក្របខ័ណ្ឌកំពូល A-League របស់ប្រទេសអូស្រ្តាលី បានធ្វើតេស្តលើកីឡាកររបស់ពួកគេមួយរូបមានផ្ទុកមេរោគ Covid-19។ កាលពីថ្ងៃច័ន្ទកន្លងទៅ Newcastle Jets បានធ្វើការប្រកួតចុងក្រោយរបស់ពួកគេមុនផ្អាកលីកបណ្តោះអាសន្នដោយសារមេរោគដ៏កាចសាហាវនេះ។ ការប្រកាសជាផ្លូវការនៅការធ្វើតេស្តវិជ្ចមានលើកីឡាករម្នាក់នោះធ្វើឡើងកាលពីថ្ងៃសៅរ៏ ប៉ុន្តែក្រុមបច្ចេកទេសបានប្រាប់ពីអាការៈរបស់កីឡាករថាមានភាពប្រសើរធម្មតា។ កីឡាកររូបនោះមិនត្រូវបានគេបញ្ចេញឈ្មោះនោះទេ ហើយគ្រួសាររបស់គេក៏ត្រូវបានដាក់ដោយឡែកដើម្បីតាមដានសុខភាពផងដែរ។ ជាមួយគ្នានេះដែរ ក្រុមបាល់ទាត់ Wellington Phoenix ក៏បានបញ្ជាក់ថាសមាជិកម្នាក់នៃបុគ្គលិកប្រតិបត្ដិការរបស់ពួកគេបានធ្វើតេស្ត៍រកឃើញមេរោគ Corona នេះដែរ។ ការធ្វើតេស្តវិជ្ជមានកើតឡើងនៅថ្ងៃតែមួយជាមួយ Newcastle Jets ...
  • 1828
    0

    កីឡដ្ឋាន SRU ដែលជាទឹកដីក្នុងផ្ទះរបស់ក្លិបបាល់ទាត់ពីរនាលីគកំពូលកម្ពុជា ពោលគឺ អង្គរថាយហ្គឺរ នឹង សូលទីឡូអង្គរ ត្រូវបានសាងសងដំបូលសម្រាប់អ្នកទស្សនាផ្នែកខាងកើតរួចរាល់ ១០០% ត្រៀមទទួលអ្នកមកគាំទ្រពេលការប្រកួតត្រលប់មកវិញ ខណៈបច្ចុប្បន្នត្រូវសម្រាកទាំងពានមិត្តហ្វូនខេមបូឌានលីគ រួមទាំងពានរង្វាន់សម្តេច ហ៊ុន សែន ផងដែរ។ បើតាមម្ចាស់ក្លិបបាល់ទាត់ពាក់កណ្ដាលអាជីពសៀមរាបយូណាយធីតលោក លី សេងហួរ បានបញ្ជាក់ថា កីឡដ្ឋាន SRU មានផ្ទៃដី ២៧០០០ ម៉ែត្រការ៉េ និងអាចផ្ទុកទស្សនិកជនបាន ៥០០០ ...
  • 16547
    0

    ខ្សែបម្រើការពារវ័យក្មេង អ៊ន ចាន់ប៉ូលីន ដែលកំពុងប្រកបអាជីពជាកីឡាករបាល់ទាត់នាក្លិប ភ្នំពេញក្រោន បានលើកឡើងអំពីជីវិតរបស់ខ្លួនក្នុងវិស័យមួយនេះ ថាកាលពីដើមឡើយគឺជាក្មេងលេងបាល់នៅស្តាតអូឡាំពិកប៉ុណ្ណោះ មុនមានឈ្មោះល្បីល្បាញ ហើយជាប់ក្នុងក្រុមជម្រើសជាតិកម្ពុជា មកទល់ពេលនេះ។ ប្រធានក្រុម ភ្នំពេញក្រោន រូបនេះបានប្រាប់ក្រុមការងារ MSR ថា៖ កាលពីដំបូងឡើយខ្ញុំតែងតែទៅលេងបាល់ទាត់ជាមួយបងៗ នៅពហុកីឡដ្ឋានជាតិ (ទីធ្លារខាងក្រៅទីលាន) ដោយសារមានចិត្តស្រលាញ់វិស័យមួយនេះ សំណាងល្អបានជួបជាមួយលោកគ្រូ ប៊ុយ ដារី គាត់បានសួរថា ចង់ហាត់បាល់ទេ? ខ្ញុំសប្បាយចិត្តឆ្លើយភ្លាមថា ចង់ ...
  • 4188
    0

    (BC-99) កីឡាករ​សញ្ជាតិ ហូឡង់ អាយុ ២២ ឆ្នាំរូប​នេះ​បានដួលនៅលើទីលានកាលពីខែកក្កដាឆ្នាំ ២០១៧ ដោយសារបញ្ហាគាំងបេះដូង​ក្នុង​អំឡុង​ពេល​ដែល​ក្រុម Ajax ធ្វើ​ការ​ប្រកួត​ជា​មួយ​ក្រុម Wederbremen ដែល​​បណ្តាល​អោយ​ខួរក្បាល​របស់​គេ​មាន​ការ​ប៉ះទង្គិច​​និង​ត្រូវ​ដេក​សន្លប់​ដូច​ជា​រុក្ខជាតិ​ចាប់​តាំង​ពី​ពេល​នោះ​មក​។ បើ​តាម​ការ​និយាយអោយ​ដឹង​នៅក្នុងកម្មវិធីពិសេសមួយនៅលើកញ្ចក់ទូរទស្សន៍ហូឡង់បងប្រុសរបស់ Nouri គឺ Abderrahim បានលើក​ឡើង​ថា​ ប្អូន​ប្រុស​របស់​ខ្លួន​បាន​ក្រោក​ពីសន្លប់ដោយការព្យាបាលយ៉ាង​ដិត​ដល់​ហើយលោក​សង្ឃឹម​ថា​ស្ថានភាព​ Nouri នឹង​បន្តរីកចម្រើនទៅមុខទៀតថែម​ទៀត​។ Nouri អាចអង្គុយលើរទេះរុញបានប៉ុន្តែរូប​គេ​នៅតែពឹងផ្អែកទាំង​ស្រុង​លើក្រុមគ្រួសារ។​ Abderrahim ក៏បាននិយាយ​បន្ត​ទៀត​អំពី Nouri ដែរ​ថា​មក​ដល់​ពេល​នេះ​គេ​អាច​និយាយ​ទៅ​កាន់​អ្នក​រាល់​គ្នា​ក្នុង​ក្រុម​គ្រួសារ​បាន​ហើយ ...
  • 2494
    0

    (BC-99) ខ្សែប្រយុទ្ធវ័យ ២៩ ឆ្នាំ Oumar Niasse ត្រូវបានប៉ូលីស​បញ្ឈប់ខណៈពេលដែល​កំពុងបើកបររថយន្តម៉ាក Merc តម្លៃ ១០០,០០០ ផោន។ ខណៈ​ដែល​ អង់គ្លេស បាន​ប្រកាស​ដាក់​ប្រទេស​របស់​ខ្លួន​ក្នុង​ស្ថាន​ភាព​អាសន្ន​ដោយ​សារ​តែ​ជំងឺ​រាត​ត្បាត Covid-19 និង​បាន​ដាក់​បម្រាម​ការ​ចាក​ចេញ​ពី​ផ្ទះ​ដោយ​គ្មាន​ការ​អនុញ្ញាតិ​ឬ​កិច្ចការ​ចាំបាច់ ស្រាប់​តែកីឡាករ​​​សញ្ជាតិ សេណេហ្គាល់ Oumar Niasse របស់​ក្រុម​ស្ករគ្រាប់ Everton ត្រូវ​បាន​ប៉ូ​លីស ​ចក្រភព​អង់គ្លេស​ ធ្វើ​ការ​ឃាត់​ខ្លួន​នៅ​ពេល​ដែល​កីឡាករ​រូប​នេះ​កំពុង​តែ​បើកបរ​រថយន្ត​ដ៏​មាន​តម្លៃ​ថ្លៃ​របស់​ខ្លួន​ដោយ​មិន​ពាក់​ខ្សែក្រវាត់​ថែម​ទាំង​មាន​មនុស្ស​ផ្សេង​ទៀត​នៅ​ក្នុង​រយន្ត​ព្រម​ទាំង​កូន​ក្មេង​នៅ​បាំង​ខាង​ក្រោយ​ផង​ដែរ។ ប៉ូលីសបាន​និយាយទៅកាន់កីឡាករ​នោះ​ថា ...
  • 1273
    0

    ដើម្បីការពារបញ្ហារីករាលដាលនៃជំងឺកូវីដ ១៩ ដែលកំពុងកើតមានជាបន្តបន្ទាប់ក្នុងប្រទេសកម្ពុជា ក្លិបបាល់ទាត់មួយចំនួនក្នុងក្របខណ្ឌបាល់ទាត់លំដាប់កំពូលកម្ពុជា បានបង្ហាញអំពីវិធីហ្វឹកហាត់រៀងៗខ្លួន ដើម្បីជៀសរពីការប្រមូលផ្តុំមនុស្សច្រើន ក្នុងការការពារទប់ស្កាត់ជាមួយជំងឺថ្មីនេះ។ លោក សុក វាសនា គ្រូបង្គោលក្លិបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត៖ យើងនឹងព្យាយាមរៀបចំការហ្វឹកហាត់ខ្លះឲ្យពួកគាត់ជុំគ្នា អាចមួយសប្ដាហ៍ពីរពេលនៅ AEU Sports Park និងមួយពេលហាត់ផ្ទាល់ខ្លួន ហើយមួយពេលទៀតនៅស្តាតអូឡាំពិក។ យើងកាត់បន្ថយការជុំគ្នា និងបន្ថយការទៅ Gym អ៊ីចឹងទៅ។ សម្រាប់ការហាត់ជុំគ្នាថ្មីនេះ គឺយើងឲ្យពួកគាត់នៅឆ្ងាយពីគ្នា យើងមិនឲ្យកៀកគ្នាទេ។ យើងក៏ពន្យល់ពួកគាត់ឲ្យយល់ដឹង ...
  • 6445
    0

    ខ្សែការពារ សារ៉េត គ្រីយ៉ា ដែលក្នុងក្រុម ព្រះខ័នរាជស្វាយរៀង ក៏ដូចជាក្រុមជម្រើសជាតិកម្ពុជាខ្វះមិនបាន មុននឹងទទួលបានភាពល្បីល្បាញក្នុងវិស័យមួយនេះ កាលពីក្មេងជិះកង់មកប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំង ដោយសារតែចិត្តស្រលាញ់នឹងចង់ក្លាយជាកីឡាករអាជីព ត្រូវធ្វើដំណើរដោយកង់រយៈចំងាយដីជាង ១៦ គីឡូម៉ែត្រ ពោលគឺពីក្រុងតាខ្មៅ មកពហុកីឡដ្ឋានជាតិអូឡាំពិក កណ្តាលរាជធានី ភ្នំពេញ។ កីឡាករវ័យ ២៥ ឆ្នាំរូបនេះបានប្រាប់ក្រុមការងារ MSR ថា៖ មុនឈានចូលមកប្រលូកក្នុងវិស័យបាល់ទាត់នេះ ដំបូងឡើយខ្ញុំគ្រាន់តែមកលេងបាល់នៅពហុកីឡដ្ឋានជាតិធម្មតាជាមួយមិត្តភក្តិប៉ុណ្ណោះ ហើយលោកគ្រូ សំ វ៉ាន់ដេត ...
  • 7701
    0

    នៅក្នុងពិភពលោកបច្ចុប្បន្នកីឡាបាល់ទាត់កំពុងមានប្រជាប្រិយភាពខ្លាំងបំផុតលើសប្រភេទកីឡាផ្សេងៗទៀត។ ប្រជាជនលើពិភពលោកទាំង បុរស​និងស្រ្តីភាគច្រើនចូលចិត្តលេងបាល់ទាត់ជាការកំសាន្តផងដែរ។ ការចរាចរហិរញ្ញវត្ថុក៏ជាផ្នែកមួយសំខាន់ក្នុងការរីកចំរើនវិស័យសេដ្ឋកិច្ចពិភពលោកផងដែរ។ នៅក្នុងប្រភេទកីឡានេះមានបែងចែកជាការប្រកួតក្រុមជម្រើសជាតិ និងការប្រកួតជាលក្ខណៈអាជីពទៅតាមប្រទេសនីមួយដែលស្ថិតក្រោមដំបូល FIFA តែមួយ។ ដូច្នេះដោយសារតែប្រជាប្រិយលេចធ្លោរខ្លាំង MSR SPORT បានដកស្រង់ចំនួនក្រុមបាល់ទាត់អាជីពដែលមានអ្នកគាំទ្រច្រើនបំផុតក្នុងលោកជូនដល់ប្រិយមិត្តបានដឹងទាំងអស់គ្នា ដែលស្ថិតិនេះគិតត្រឹមឆ្នាំ ២០១៩៖  10. Paris Saint-Germain អ្នកគាំទ្រទូទាំងពិភពលោក: 35 million អ្នកគាំទ្រលើសង្គមបច្ចេកវិទ្យា Internet. បណ្តាញសង្គម Facebook 36 million បណ្តាញសង្គម ...